អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ទាំងអស់សុទ្ធតែរំពឹងថា Microsoft នឹងធ្វើការដាក់ចេញអោយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួនគឺ Windows 9តែអ្វីដែលរំពឹងទុកនេះ គឺផ្ទុយស្រឡះទាំងអស់ ព្រោះអីកំណែថ្មីដែល Microsoft នឹងដាក់ចេញអោយប្រើប្រាស់េនះគឺ Windows 10 ទៅវិញទេ។
លក្ខណៈពិសេសបំផុតរបស់ Windows 10 េនះគឺ ‘’One Product Family, One Platform‘’ មានន័យថា ប្រព័ន្ធប្រតិបត្តិការតែមួយអាចប្រើប្រាស់បាន នៅលើគ្រប់ឧបករណ៍ទាំងអស់មិនថា កំុព្យូទ័រ, Laptop, Smartphone, Tablet ឬក៏ Surface នោះទេ។ Windows 10 េនះ បានបញ្ចូលគ្រប់មុខងារ ដែលតំរូវសំរាប់ការប្រើប្រាស់ទូទៅ, ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្មធំៗ, ក៏ដូចជាការប្រើប្រាស់សំរាប់ការសរសេរកូដកម្មវិធីផ្សេងៗ។
ជំហានដំបូងនេះ Microsoft លើកយកតែមុខងារមួយចំនួនដែលទាក់ទងនឹងការប្រើប្រាស់សំរាប់ពាណិជ្ជកម្មមកបង្ហាញជូនប៉ុណ្ណោះ, លើកក្រោយ នឹងបង្ហាញជូននូវមុខងារសំរាប់ការប្រើប្រាស់ទូទៅ, ហើយលើកក្រោយមួយទៀតនឹងបង្ហាញជូននូវមុខងារសំរាប់អ្នកសរសេរកម្មវិធី (Developer)។ អាចនឹងចុងឆ្នាំ ២០១៥ ក្រុមហ៊ុននឹងដាក់ដំណើរការជាផ្លូវការនូវកំណែពេញលេញ (Release Version) របស់ Windows 10 សំរាប់អ្នកប្រើប្រាស់នៅ ជំុវិញពិភពលោកតែម្តង។
លក្ខណៈពិសេសៗមួយចំនួនរបស់ Windows 10 មានដូចជា
ខាងក្រោមនេះគឺជាវីដេអូរយៈពេលជាង 3 នាទី បង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់ Windows 10