no-alternative title

Canon​ EOS​ 77D​ កាមេរ៉ា​ DSLR​ ជំនាន់​ថ្មី​ មាន​សមត្ថភាព​ចាប់​រូបភាព​ជាមួយ​ល្បឿន​ Focus​ លឿន​បំផុត​គ្មាន​គូ​ប្រៀប​

Canon​ EOS​ 77D​ កាមេរ៉ា​ជំនាន់​ថ្មី​ស៊េរី​ 2017​ របស់​កាណុង​ កាមេរ៉ា​ជំនាន់​ថ្មី​នេះ​ ស្ថិត​ក្នុង​ស្រ​ឡាយ​កាមេរ៉ា​ EOS​ DSLR​ ដែល​ជា​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​កម្រិត​អាជីព​ដ៏​ពេញ​និយម​បំផុត​សម្រាប់​ជាង​ថតរូប​អាជីព​ទាំងឡាយ​។​ តួរ​ខ្លួន​របស់​ EOS​ 77D​ ជំនាន់​ថ្មី​នេះ​ ហាក់​មិនសូវ​ជា​ខុស​គ្នា​ឆ្ងាយ​ ទៅ​សាច់ញាតិ​មុនៗ​របស់​វា​ឡើយ​ដោយសារ​តួរ​ខ្លួន​របស់​វា​ត្រូវ​បាន​រចនា​ឡើង​ពី​ជ័រ​ស្វិត​រលោង​លាយ​ជាមួយ​ស្បែក​គ្រើម​គុណភាព​ខ្ពស់​ដដែល​ ដើម្បី​ ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​កាន់​ថត​។​

 អ្វី​​ដែល​ជា​ចំនុចខ្លាំង​សម្រាប់​ EOS77D​ ជំនាន់​ថ្មី​នេះ​គឺ​ត្រូវ​បាន​ក្រុមហ៊ុន​កា​ណុ​ន​ធ្វើការ​ពង្រឹង​លើ​ផ្នែក​រឹង​ (Hardware)​ របស់​វា​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​ម៉ូ​ដែល​នេះ​កាន់តែ​មាន​ភាព​លេចធ្លោរ​ជាមួយ​សមត្ថភាព​ថតរូប​បាន​កាន់តែ​លឿន​រហ័ស​ ហើយ​គុណភាព​រូប​មាន​កម្រិត​ភាព​ច្បាស់​ខ្ពស់​បំផុត​មិន​គួរ​ឲ្យ​ជឿ​។​ Canon​ EOS77D​ បំពាក់​នូវ​ប្រព័ន្ធ​ដំណើរការ​ DIGIC​ 7​ Processor​ ដែល​មាន​សមត្ថភាព​ទ្រទ្រង់​បានជា​មួយ​ទំហំ​ភិ​ច​សែ​ល​កាមេរ៉ា​ 24.2MP​ ប្រើប្រាស់​កែវ​លែ​ន​ ពង្រីក​ពង្រួម​ប្រភេទ​ EF-S18-55mm​ f/4-5.6​ IS​ STM​ ខ្នាត​ 29-88​ ម​ម​ចែក​ចេញ​ជា​ពីរ​ប្រភេទ​គឺ​ semi-wide-angle​ និង​ mid-telephoto-angle​ ជាមួយ​កម្រិត​ពន្លឺ​ ISO​ ស្វ័យប្រវត្តិ​រហូត​ដល់​ទៅ​  100-25,600​ និង​អាច​បង្កើន​គុណភាព​ពន្លឺ​ដល់​ទៅ​ 51,200​ ដែល​ធ្វើ​ឲ្យ​ការ​ផ្តិតរូប​នៅ​ ទីតាំង​ដែល​មាន​ ខ្សោយ​ពន្លឺ​បាន​ច្បាស់​មិន​ចាញ់​ទីតាំង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់​ឡើយ​។​ 

កាមេរ៉ា​របស់​ EOS77D​ ប្រើប្រាស់​ប្រព័ន្ធ​ចាប់​រូបភាព​ Dual​ Pixel​ CMOS​ AF​ System​ (DAF)​ និង​ APS-C​ CMOS​ Sensor​ ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​ជំនាន់​ថ្មី​នេះ​មាន​សមត្ថភាព​ចាប់​រូបភាព​បាន​លឿន​រហ័ស​បំផុត​ជាង​ស៊េរី​មុនៗ​ដោយ​ល្បឿន​ចាប់​សញ្ញា​រូបភាព​ “Focus”​ ប្រើ​ពេល​តែ​ 0.03​ វិនាទី​ប៉ុណ្ណោះ​ និង​ល្បឿន​ចាប់​រូបភាព​បាន​រហូត​ដល់​ 6​ Frames​ ក្នុង​មួយ​វិនាទី​ ហើយ​ការ​ថត​វី​ដេ​អូ​កម្រិត​ Full-HD​ មាន​ល្បឿន​ 60​ Frames​ ក្នុង​មួយ​វិនាទី​។​ 

លក្ខ​ណះ​ពិសេស​មួយ​ចំនួន​ទៀត​ដែល​មាននៅ​លើ​កាមេរ៉ា​ជំនាន់​ថ្មី​នេះ​រួម​មាន​ដូច​ជា​កា​រត​ភ្ជាប់​ដោយ​ប្រើ​ប្រព័ន្ធ​ប្លូ​ធូ​ស​,​ Wi-Fi,​ NFC​ ដើម្បី​ធ្វើការ​ចែករំលែក​ និង​ផ្ទេរ​ឯកសារ​បាន​កាន់តែ​ងាយស្រួល​ទៅ​កាន់​ឧ​បរ​កណ៍​ដទៃ​ទៀត​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ​ ហើយ​ជា​ពិសេស​យើង​ក៏​អាច​មើល​រាល់​សកម្មភាព​ទាំងឡាយ​កំឡុង​ពេល​កំពុង​ថត​-​ក្រោយ​ពេល​ថត​ និង​កំនត់​មុខងារ​ប្លង់​ថត​បាន​កាន់តែ​ងាយស្រួល​ជាមួយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ LCD​ Touch​ panel​ ទំហំ​ 3.0​ អ៊ី​ង​ដែល​អាច​បត់​ផ្អោប​ជាប់​នឹង​តួរ​ខ្លួន​របស់​វា​បាន​ថែម​ទៀត​ផង​៕

អាចរកជាវបាននៅ៖ ហាង i-Qlick

លេខទូរស័ព្ទ៖ 023 99 66 38

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន