ចង់បានម៉ាស៊ីនព្រីនឯកសារ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការងារការិយាល័យរបស់លោកអ្នកមែនទេ? នេះនែ+ !! ក្រុមហ៊ុន Canon បានប្រលែងចេញនូវម៉ាស៊ីនព្រីនធើស៊េរី Canon PIXMA PRO SERIES ជាមា៉សីុនព្រីនធើស៊េរីថ្មីមួយទៀត នៅក្នុងត្រកូល Pixma PRO របស់ក្រុមហ៊ុន Canon ដែលត្រូវបានផលិតឡើងយ៉ាងល្អបំផុត ដែលមានដូចជា Canon PIXMA Pro-1 , Canon PIXMA Pro-10 និង Canon PIXMA Pro-100 បំពាក់មុខងារព្រីនបានយ៉ាងរហ័សទាន់ចិត្តតែម្តង ។
ម៉ាស៊ីនព្រីនធើស៊េរីថ្មីទាំងបីម៉ូដែលនេះ អាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 4800 x 2400 dpi ប្រើប្រាស់បច្ចេកវិទ្យាព្រីនប្រភេទ LUCIA 12 Pigment Ink System មូ៉ដែល Professional Inkjet Printer មានសមត្ថភាពអាចព្រីនឯកសារពណ៌បាន 8 សន្លឹក និងសខ្មៅបាន 14 សន្លឹក ក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងរូបភាពនិងឯកសារច្បាស់ត្រជាក់ភ្នែក មិនមានបែកព្រាលនោះឡើយ និងអាចព្រីនឯកសារប្រភេទ A3+ បានថែមទៀតផង។ ជាពិសេស អាចព្រីនរូបភាពបានទំហំ 4x6 ភិចសែល ត្រឹមតែមួយវិនាទី។ ជាងនេះទៅទៀត វាក៏ត្រូវបានបំពាក់់មកជាមួយនូវមុខងារព្រីនតាមរយះ Wireless, PictBridge, Ethernet, USB 2.0 Hi-Speed, AirPrint™ និង Mobile Printing បានយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកម្មវិធីសម្រាប់កំណត់មុខងារ Easy-PhotoPrint Pro ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ការកំណត់មុខងារព្រីន និងទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 8 / Windows 7 / Window Vista / Windows XP និង Mac OS® X v10.4.x - 10.9.x6 ។
អាចរកជាវបាននៅ៖ i-Qlick
ទូរស័ព្ទលេខ៖ 023 99 66 38