Canon PIXMA iX6770ជាមា៉សីុនព្រីនធើស៊េរីថ្មីមួយទៀតនៅក្នុងត្រកូល Pixma របស់ក្រុមហ៊ុន Canon ដែលត្រូវបានផលិតឡើងយ៉ាងល្អបំផុត បំពាក់មុខងារព្រីនបានយ៉ាងរហ័សទាន់ចិត្តតែម្តង។ ម៉ាស៊ីនព្រីនធើស៊េរីថ្មីនេះអាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 9600 x 2400 dpi ប្រើប្រាស់បច្ចេកវិទ្យាព្រីនប្រភេទ Individual Ink Tank មូ៉ដែល Ink Droplet Size ចំនួន 1pl មានសមត្ថភាពអាចព្រីនឯកសារពណ៌បាន 10 សន្លឹក និងសខ្មៅបាន 14 សន្លឹក ក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្ត។
ជាពិសេស អាចព្រីនរូបភាពបានទំហំ 4x6 ភិចសែល ត្រឹមតែមួយវិនាទីប៉ុណ្ណោះ។ ។ ជាងនេះទៅទៀត វាក៏ត្រូវបានបំពាក់់មកជាមួយនូវមុខងារ Auto Power ON ដ៏ពិសេសងាយស្រួលក្នុងការបញ្ជាព្រីនបានយ៉ាងរហ័សនៅពេលដែលភ្ជាប់នូវខ្សែ USB វានឹងបើកដោយស្វ័យប្រវត្តិបានយ៉ាងរហ័សទាន់ និងទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 8 / Windows 7 / Windows XP / Windows Vista និង Mac OS X v10.6.8 ។
អាចរកជាវបាននៅ៖ ហាង i-Qlick
ទូរស័ព្ទលេខ៖ 023 99 66 38