ASUS ROG GL502VM គឺជាកុំព្យូទ័រយួរដៃដ៏ពិសេសបំផុតសម្រាប់បំពេញតាមតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ពិសេសបំផុតសម្រាប់អ្នកដែលនិយមចូលចិត្តការលេងហ្គេុមតាមកុំព្យូទ័រតែម្តង និងកិច្ចការងារផ្សេងៗទាក់ទងនឹងក្រាហ្វិចជាដើម ។ ASUS ROG GL502VM រចនាម៉ូតកាន់តែមានភាពស៊ីវីល័យ ប្លែកខុសពីម៉ូដែលមុនៗ និងមានសមត្ថភាពខ្ពស់អស្ចារ្យបំផុត ដោយវាត្រូវបានបំពាក់មកជាមួយនូវអេក្រង់ទំហំ 15.6" (16:9) LED backlit UHD 60Hz Anti-Glare Panel with 72% NTSC with G-Sync With WideView Technology បង្ហាញរីសូលូហ្សិន 3840x2160 ភិចសែល ច្បាស់ត្រជាក់ភ្នែកតែម្តង និង ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា 3D និង 4K ងាយស្រួលក្នុងការប្រើប្រាស់ជាមួយផលិតផល VR ផងដែរ ។
មួយវិញទៀតវាក៏ត្រូវបានបំពាក់ឲ្យប្រើប្រាស់អង្គគណនាជំនាន់ទីប្រាំមួយរបស់ Intel® Core™ i7 6700HQ Processor, អង្គក្រាហ្វិចស៊េរីខ្ពស់ NVIDIA GeForce GTX 1060 , with 3GB/6GB VRAM បន្ទះឈីបប្រភេទ Intel® HM170 Chipset ជាមួយទំហំ RAM ទំហំ 8 GB DDR4 2133MHz SDRAM ដែលរួមផ្សំគ្នាបានជាម៉ាស៊ីនកុំព្យួទ័រមួយគ្រឿង ដែលពោរពេញដោយថាមពលក្នុងការប្រើប្រាស់ ឥតខកបំណងនោះឡើយ។ មួយវិញទៀត វាមានថាស់រឹងផ្ទុកទិន្ន័យប្រភេទ 128GB/256GB/512GB SATA3 SSD និង 1TB 7200RPM SATA HDD ជាមួយនឹងថ្មប្រភេទ 4 Cells Battery ដែលអាចប្រើប្រាស់បានកាន់តែយូរជាងមុនទ្វេដង និងទ្រទ្រង់ជាមួយនិងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro។
អាចរកជាវបាននៅ៖ IT Computer , ទូរស័ព្ទលេខ៖ 092 222 420 / 092 626 092