និយាយពីការងារក្នុងការិយាល័យ ដែលលោកអ្នកត្រូវការជាចាំបាច់នូវមា៉សីុនព្រីនធើ សម្រាប់ព្រីនឯកសារផ្សេងៗនោះ លោកមិនគួរមើលរំលងម៉ូដែលនេះឡើយគឺ Canon PIXMA iP8770 ដែលវាគឺជាម៉ាស៊ីនព្រីនធើស៊េរីថ្មីមួយទៀតពីក្រុមហ៊ុន Canon ដែលត្រូវបានផលិតឡើងយ៉ាងពិសេសបំផុត សម្រាប់មុខងារព្រីន ដោយត្រូវបានបំពាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាព្រីនប្រភេទ Permanent មូ៉ដែល Ink Droplet Size ចំនួន 1pl អាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 9600 x 2400 dpi មានសមត្ថភាពអាចព្រីនឯកសារពណ៌បាន 10 សន្លឹក និងសខ្មៅបាន 14 សន្លឹកក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្ត។
ជាពិសេស អាចព្រីនរូបភាពបានទំហំ 4x6 ភិចសែលត្រឹមតែ មួយវិនាទីប៉ុណ្ណោះ ។ មិនទាន់អស់វាក៏ត្រូវបានបំពាក់មកជាមួយមុខងារពិសេសដូចជា AirPrint, Print stunning photos up to A3+ size, Direct Disc Print, PIXMA Printing Solutions App, Wireless PictBridge។ ជាពិសេសគឺបំពាក់នូវមុខងារ Auto Power ON ដ៏ពិសេសងាយស្រួលក្នុងការបញ្ជាព្រីនបានយ៉ាងរហ័សនៅពេលដែលភ្ជាប់នូវខ្សែ USB វានឹងបើកដោយស្វ័យប្រវត្តិបានយ៉ាងរហ័សទាន់ចិត្ត ជាពិសេសមុខងារព្រីនឥតខ្សែតាមរយះបច្ចេកវិទ្យា Wireless ដែលអាចព្រីនពីទូរស័ព្ទដៃផ្ទាល់ក៏បានផងដែរ និង ទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 8 / Windows 7 / Window Vista / Windows XP និង Mac OS X v10.7.5 ឡើងទៅ។
អាចរកជាវបាននៅ៖ i-Qlick , ទូរស័ព្ទលេខ៖ 023 99 66 38