កាន់តែពិសេសទៀតហើយពីក្រុមហ៊ុន Samsung! នៅពេលនេះ ក្រុមហ៊ុន បានផលិតចេញនូវឧបករណ៌ថ្មីមួយ ដែលមានមុខងារយ៉ាងពិសេសផ្តល់ជូនយ៉ាងពេញចិត្តសម្រាប់អ្នកប្រើប្រាស់សព្វថ្ងៃនេះ។ Samsung LEVEL Link Bluetooth Adaptor មានមុខងារពិសេសសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៌ដែលប្រើប្រាស់ប្លូធូស ដូចជា កាសស្តាប់តន្ត្រី ដែលមានន័យថា លោកអ្នកអាចភ្ជាប់ឌុយសម្លេងពីឧបករណ៌មួយ ដើម្បីបម្លែងទៅជាប្ល៊ូធូស និងអាចចាប់ប្ល៊ូធូសពីឧបករណ៌ផ្សេងបានដូចគ្នាផងដែរ។
ជាមួយគ្នានេះដែរ មិនត្រឹមតែមានសមត្ថភាពអស្ចារ្យប៉ុណ្ណោះទេ វាក៏ត្រូវបានបំពាក់មកជាមួយនូវថាមពលថ្មអាចផ្តល់ជូននូវការកម្សាន្តបានកាន់តែរីករាយនិងកាន់តែយូរអង្វែងទៅផងដែរ។ មុខងារសំខាន់ៗដែលធ្វើឲ្យលោកអ្នកពេញចិត្តបំផុតនោះមានដូចជា ការភ្ជាប់ប្ល៊ូធូសទៅកាន់កាស ទៅកាន់ឧបករណ៌ចាក់ភ្លេង ដែលអាចផ្តល់នូវសម្លេងពិរោះរណ្តំចិត្ត។
មួយទៀត គឺមុខងារ Dual streaming ដែលជាមុខងារដ៏ពិសេសមួយទៀត អាចឲ្យលោកអ្នកភ្ជាប់នឹងស្តាប់កាស បានដល់ទៅពីរក្នុងពេលតែមួយ ដោយពុំចាប់បាច់ប្រើខ្សែឡើយ។ ដូច្នេះ នៅមានឧបករណ៌ណាពិសេសអស្ចារ្យទាំងព្រមបែបនេះ សាកល្បងទទួលយកបទពិសោធន៌នៃភាពរីករាយនិងទាន់សម័យបំផុត។