នាំអារម្មណ៌ប្រិយមិត្តមកចាប់អារម្មណ៌កាមេរ៉ាស៊េរីថ្មីរបស់ Nikon វិញម្តង Nikon Coolpix W100 គឺជាកាមេរ៉ាស៊េរីថ្មី ត្រូវបានក្រុមហ៊ុន Nikon ធ្វើការរចនារូបរាងឡើងប្លែកពីគេ ដោយសារតែវមានច្រើនពណ៌ ច្រើនជម្រើស សម្រាប់បំពេញតាមការចង់បានរបស់អតិថិជន ជាពិសេសគឺសុភាពនារីតែម្តង ឃើញថាពិតជាសាកសម បើបានកាន់នឹងដៃ។
មិនត្រឹមតែមានរូបរាងទាក់ទាញ ទាន់សម័យប៉ុណ្ណោះទេ តែវាក៏មានសមត្ថភាពក្នុងការចាប់យករូបភាពបានយ៉ាងច្បាស់ផងដែរ ដោយសារតែវាមានភញចាប់មកជាមួយកាមេរ៉ាទំហំ 13 មេហ្គាភិចសែល 1/3.1" CMOS Sensor ជាមួយនឹងកម្រិត ISO 125-1600 បំពាក់កញ្ចក់ Lens ទំហំ 30–90 mm ដែលអាចធ្វើការហ្សូ៊មបានកាន់តែឆ្ងាយរហូតដល់ 3x និងមានសមត្ថភាពក្នុងការចាប់យករូបភាពនិង វីដេអូបានក្នុងកម្រិត HD ច្បាស់ត្រជាក់ភ្នែក។
ហើយវាក៏មានអេក្រង់ទំហំ 2.7 អីុង សម្រាប់ការបង្ហាញចេញនូវរូបភាពបានយ៉ាងច្បាស់ ម្យ៉ាងវិញទៀត វាអាចថតសកម្មភាពនៅក្នុងទឹកបាន ជាមួយនឹងមុខងារការពារជម្រាបទឹក waterproof បានរហូតដល់ ១០ ម៉ែត្រឯណ្ណោះ។ ជាពិសេសគឺទ្រទ្រង់ការប្រើប្រាស់ប្រព័ន្ធ Wireless, NFC និង Remote Control ថែមទៀតផង។
មានលក់នៅ៖ លំអរថ្មី លក់ម៉ាស៊ីនថត
លេខទូរស័ព្ទ៖ 023 21 22 97