ការប្រើប្រាស់កាមេរ៉ាតូចៗ នៅតែពេញនិយមខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្រុមហ៊ុន Fuji, Lomography និង Palaroid សុទ្ធតែបង្ហាញនូវផលិតផលកាមេរ៉ា ដែលមានតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពរបស់វាគឺខ្លាំងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ហើយគុណភាពរូបភាពវិញ គឺពិតជាស្រស់ស្អាតបំផុត។
LEICA វាពិតជាអស្ចារ្យប៉ុន្តែតម្លៃរបស់វាក៏ថ្លៃគួរសមដែរ ហើយក្រុមហ៊ុនមួយនេះ ក៏មិនដែលផលិតនូវកាមេរ៉ាតម្លៃថោកនោះដែរ។ ប៉ុន្តែអ្វីដែលមិនគួរឱ្យជឿនោះ ពេលនេះកាមេរ៉ា Sofort របស់ក្រុមហ៊ុន LEICA បានបង្ហាញខ្លួនហើយវាមានសមត្ថភាពអស្ចារ្យដែលផ្តោតសំខាន់ទៅលើការចាប់យករូបភាពបានច្បាស់ល្អកម្រិតចម្ងាយ 1 ទៅ 10 ហ្វីតពិសេសវាប្រើប្រាស់នូវ Double Exposure និង Selfie ។
នៅផ្នែកខាងក្រោយរបស់វាជាប្រភេទអេក្រង់ LCD ដែលមានភ្ជាប់មកជាមួយនឹងភ្លើង Flash ថែមទៀតហើយវាអ្វីដែលកាមេរ៉ាផ្សេងគ្មាន ប៉ុន្តែកាមេរ៉ា Sofort បានភ្ជាប់នូវមុខងារសំខាន់នេះ។ កាមេរ៉ា Sofort ត្រូវបានគេដឹងតម្លៃហើយប្រហែលជាខ្ទង់ 300 ដុល្លារអាមេរិក ហើយប្រសិនបើជាអ្នកពិនិត្យមើលក្រុមហ៊ុនកាមេរ៉ាប្រកួតប្រជែងនោះ វាអាចមានតម្លៃថោកជាង 100 ដុល្លារអាមេរិក។ យ៉ាងណាមិញ ការចំនាយទឹកប្រាក់ខ្ពស់បន្តិច ប៉ុន្តែបានទទួលកាមេរ៉ាដែលប្រើប្រាស់របស់ក្រុមហ៊ុន LEICA នោះ ពិតជាមិនសោកស្តាយនោះទេ៕