ការគ្រប់គ្រងដំណែង “កុំព្យូទ័រយួរដៃដែលស្តើងបំផុតនៅក្នុងពិភពលោក” ត្រូវបានកាត់សេចក្តីដោយពឹងផ្អែកទៅលើមូលដ្ឋានដ៏ស្មើរភាពគ្នា ហើយក្រុមហ៊ុន Acer បានទទួលនូវដំណែងនេះជាមួយនឹងការប្រកាសបង្ហាញនូវវត្តមាននៃកុំព្យូទ័រយួរដៃស៊េរីថ្មីចុងក្រោយបំផុតម៉ូដែល Swift 7។ Acer Swift 7 មានអេក្រង់ IPS LCD 13.3 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1,920 x 1,080 ប្រើប្រាស់កញ្ចក់ Gorilla Glass របស់ក្រុមហ៊ុន Corning ។ លើសពីនេះទៀត Swift 7 បានបំពាក់នូវអង្គប្រតិបត្តិការជំនាន់ទី 7 Intel Core i5-7Y54 (2 Cores និង Threads 4) ដែលមានល្បឿន 1.20GHz (កម្លាំងថាមពលឡើងដល់ 3.20GHz) រ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្នប្រភេទ LPDDR3 ទំហំ 8GB និងថាសរឹងសម្រាប់ផ្ទុកទិន្នន័យ SSD ទំហំ 256GB ។
លក្ខណៈសម្បតិ្តពិសេសដែលគួរឱ្យកត់សម្គាល់ទៀតនោះរួមបញ្ចូលនូវ 802.11ac MU-MIMO Wi-Fi, Bluetooth 4.0, កាមេរ៉ា HDR Webcam កម្រិតភាពច្បាស់ 1,280 x 720 ភិចសែល, រន្ធផត USB 3.1 Type-C ចំនួន 2, ថ្ម 4-Cell កម្លាំងថាមពល 2,770 mAh ដែលអាចប្រើប្រាស់បានរហូតដល់រយៈពេល 9 ម៉ោង ហើយវាភ្ជាប់ស្រាប់មកជាមួយនឹងនូវប្រព័ន្ធ Windows 10 Home ថែមទៀត។
Swift 7 មានកម្រាស់ត្រឹមតែ 0.39 អ៊ីង (9.9 mm) និងទំងន់ 2.48 ផោនហើយវាមានតែមួយពណ៌ចម្រុះគ្នាប៉ុណ្ណោះសម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅខាងក្រៅ និងពណ៌មាសនៅខាងក្នុងយ៉ាងស្រស់ស្អាតបំផុត។ កុំព្យូទ័រយួរដៃ Acer Swift 7 ទទួលបានការធានារយៈពេលមួយឆ្នាំពេញពីក្រុមហ៊ុន Acer ហើយតម្លៃរបស់វាគឺ 1099.99 ដុល្លារអាមេរិច៕