ក្រុមហ៊ុន LG Electronics ក្នុងពេលបច្ចុប្បន្នកំពុងតែទទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងជាមួយឧស្សាហកម្មផលិតគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះមានដូចជាម៉ាស៊ីនបោកគក់សំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ និងទូរសម្រាប់ក្លាសេម្ហូបអាហារបន្លែផ្លែឈើជាដើម។ ហើយឧបករណ៍ប្រើប្រាស់ទាំងនោះគឺផលិតឡើងយ៉ាងពិសេសបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលមិនធ្លាប់មានពីមុនមក។ តួរយ៉ាងមានដូចជាទូរក្លាសេប្រភេទទ្វារភ្លោះ (Door In Door) និងប្រភេទដែលមានបំពាក់នូវឧបករណ៍ថេបប្លែតសម្រាប់ចុចបញ្ជាដ៏ទំនើបរួមទាំងមានបំពាក់កាមេរ៉ាខាងក្នុងដែលអាចភ្ជាប់ទៅកាន់ទូរស័ព្ទដៃដើម្បីត្រួតពិនិត្យរបស់របរដែលមាននៅខាងក្នុងជាដើម។
ដោយឡែកសម្រាប់ពេលនេះ LG ក៏បានដាក់ចេញនូវទូរទឹកកកស៊េរីថ្មីមួយទៀតប្រភេទ Side by Side ស៊េរី GC-B247SLUV ដែលមានបំពាក់មកជាមួយនូវមុខងារ Inverter Linear Compressor ដែលជាមុខងារជួយសន្សំសំចៃថាមពលប្រើប្រាស់ភ្លើងបានប្រមាណ 32% ហើយ LG ក៏មានការធានាលើប្រព័ន្ធនេះក្នុងរយះពេល 10 ឆ្នាំទៀតផង។ ទូរក្លាសេស៊េរីថ្មីនេះជាប្រភេទទ្វារពីរធម្មតាដែលមានផ្ទៃខាងក្នុងធំទូលាយអាចផ្ទុកមានចំនុះជាង 600 លីត្រ ហើយបែងចែកជាថ្នាក់ៗផ្តល់ភាពងាយស្រួលឲ្យយើងផ្ទុកនៅរបស់របរម្ហូបអាហារបន្លែផ្លែឈើភេសជ្ជ:តាមកន្លែងនីមួយៗបានយ៉ាងច្រើនតាមតម្រូវការ។
ជាពិសេសវាមានបំពាក់នូវប្រព័ន្ធផ្តល់សំនើម Moist Balance Crisper™ ដែលនឹងជួយរក្សាតុល្យភាពសំនើមបានល្អប្រមាណ 20% នៅលើម្ហូបអាហារបន្លែផ្លែឈើឲ្យនូវតែមានភាពស្រស់បំព្រងក្នុងរយះពេលយូរមិនងាយរលួយ ឬជូរប្អូមឡើយហើយក៏ជួយការពារមិនឲ្យមានកំណកផងដែរ។ក្រៅពីនេះទូរក្លាសេមួយនេះក៏មានភ្ជាប់មកជាមួយនូវកញ្ចក់ LED Touch សម្រាប់ចុចបញ្ជាមុខងារទូទៅមួយចំនួន, មានមុខងារ Door Open Alarm សម្រាប់ផ្តល់ជាសម្លេងនៅពេលយើងបើកទ្វារ ឬក៏ទ្វារបិទមិនជិត, Child Lock សម្រាប់ការពារមិនឲ្យក្មេងតូចបើកបាន, Interior Lamp ជាប្រភេទអំពូល LED សម្រាប់បំភ្លឺខាងក្នុងរួមទាំងមុខងារមានអត្ថប្រយោជន៍ជាច្រើនទៀតនូវផ្តល់ផាសុខភាព សុវត្ថិភាពលើរបស់របស់ទទួលទានប្រចាំថ្ងៃឲ្យកាន់តែមានលក្ខណះល្អប្រសើរទ្វេរឡើង៕
អាចរកជាវបាននៅហាង៖ LG BrandShop គ្រប់សាខាទូរស័ព្ទ៖ 023 888 199