បន្ទាប់ពី Apple ធ្វើការប្រកាសចេញជាផ្លូវការនូវកំពូលទូរស័ព្ទស្មាតហ្វូន iPhone 7 Plus កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Viva Madrid បានប្រជែងខ្លួន ដើម្បីផលិតចេញនូវគ្រឿងសម្ភារះសំរាប់តុបតែងលំអរ និងការពាររូបរាងខាងក្រៅរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ យ៉ាងស្រស់ស្អាតតែម្តង ហើយពេលនេះ ក្រុមហ៊ុន បានផលិតចេញនូវស្រោមសម្រាប់ទូរស័ព្ទស្មាតហ្វូន iPhone 7 Plus ជាមួយនឹងការរចនាម៉ូតកាន់តែស្រស់ស្អាតនិងមានភាពទាក់ទាញបំផុត។
GRAFITO HARDI FOLIO CASE FOR IPHONE 7 PLUS (BLACK) មានពណ៌ខ្មៅឆ្នូតក្រហមសម្រាប់ផ្តល់ជូនក្នុង រចនាម៉ូតខាងក្រោយមានឆ្នូតពណ៌ក្រហមយ៉ាងស្រស់ស្អាត និងជាមួយនឹងការរចនាម៉ូតយ៉ាងសាកសមឥតខ្ចោះ ជាមួយនឹងរូបរាងទូរស័ព្ទ កាន់តែបន្ថែមនូវភាពទាក់ទាញ ទាន់សម័យ និងស៊ីវីល័យបំផុត មិនត្រឹមតែមានភាពស្រស់ស្អាត និងទាក់ទាញប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពក្នុងការការពាររូបរាងទូរស័ព្ទទាំងមូលពីការប៉ះទង្គិចបានយ៉ាងល្អថែមទៀតផង។ ដូច្នេះ ប្រសិនបើលោកអ្នកជាវនូវទូរស័ព្ទស្មាតហ្វូនម៉ូដែល iPhone 7 Plus កុំភ្លេចនឹកដល់ស្រោមការពារទូរស័ព្ទ GRAFITO HARDI FOLIO CASE FOR IPHONE 7 PLUS (BLACK) នេះពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ។
អាចរកជាវបាននៅហាង៖ The Premier លេខទូរស័ព្ទ ៖ 011 991 999