នេះគឺជាម៉ាសីុនព្រីនធើស៊េរីថ្មីរបស់ Fuji Xerox ដែលមានសមត្ថភាពក្នុងការបំពេញមុខងារព្រីនបានយ៉ាងរហ័សទាន់ចិត្ត។ Fuji Xerox DocuPrint CM255 fw ត្រូវបានបំពាក់នូវមេម៉ូរី Memory: 512MB ទ្រទ្រង់ទំហំរីសូលូហ្សិន 1,200 x 2,400dpi មានសមត្ថភាពក្នុងការព្រីនឯកសារពណ៌ និងសខ្មៅបាន 18 សន្លឹក ក្នុងមួយនាទីដូចគ្នា។
មិនតែប៉ុណ្ណោះ វាថែមទាំងមានមុខងារហ្វូតូកូពី ដែលអាចកូពីឯកសារ ដោយប្រើប្រាស់មុខងារដូចជា ID Card Copy, 2 in 1 Copy, Edge Erase, Collage និងស្គ៊ែនបានយ៉ាងច្បាស់ល្អ ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យា Flatbed: 600x600 dpi ។
ជាងនេះទៅទៀត វាអាចទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows XP/ Server 2003/ Server 2008/ Vista/ 7 - Mac OS X version 10.5.8 និង 10.6.x និងមានអង្គគណនា 525MHz Processor ផងដែរ ព្រមទាំងមានអេក្រង់សម្រាប់បង្ហាញប្រភេទ ថាច់ស្គ្រីនទំហំ 4.3 អីុង និងទ្រទ្រង់ការប្រើប្រាស់បច្ចេកវិទ្យាព្រីនតាម Wireless បានយ៉ាងងាយស្រួលបំផុតដូចជា Air Print and Google Cloud Print Ready។
មានលក់នៅ៖ ICE Electronic
លេខទូរស័ព្ទ៖ 023 222 924