សម្រាប់អ្នកដែលនិយមការថតវិដេអូ តាមរយះកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យកកម្រិតវិដេអូដែលច្បាស់ឥតខ្ចោះតែម្តងគឺបានមកដល់ហើយ ជាមួយកាមេរ៉ាវិដឹអូកម្រិត 4K ម៉ូដែលថ្មីរបស់ Canon ដែលត្រូវបានផលិតឡើងយ៉ាងពិសេស សម្រាប់មុខងារផ្តិតយកវិដេអូមួយដែលច្បាស់ត្រជាក់ភ្នែកតែម្តង មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងរូបរាងរបស់វាក៏ត្រូវបានផលិតឡើងខុសប្លែកពីម៉ូដែលមុនៗ និងស្រស់ស្អាត ទាក់ទាញ និងទាន់សម័យបំផុត។
Canon XC15 ជាកាមេរ៉ាវីដេអូដែលមានបំពាក់មកជាមួយកាមេរ៉ាទំហំ 13 មេហ្គាភិចសែល ប្រើប្រាស់ស៊ែនស័រចាប់យករូបភាព 1.0-inch CMOS image Sensor ជាមួយនឹងកញ្ចក់លែន Canon 4K Video Lens 8.9-89mm ជាមួយនឹងអង្គប្រតិបត្តិការ 4K processor ចាប់យករូបភាពបានយ៉ាងរហ័សលំដាប់ 4K ច្បាស់ត្រជាក់ភ្នែកតែម្តង មិនថារូបភាព និងវីដេអូ គឺពិតជាច្បាស់ល្អឥតខ្ចោះតែម្តង។ ជាងនេះទៅទៀត វាក៏មានអេក្រង់សម្រាប់បង្ហាញក្រាហ្វិចទំហំ 3.0 អីុង ថាច់ស្គ្រីន ងាយស្រួលក្នុងការបញ្ជា និងបង្ហាញចេញនៅរូបភាពវិដេអូបានយ៉ាងច្បាស់ត្រជាក់ភ្នែក នៅមិនទាន់អស់ វាក៏មានមុខងារតភ្ជាប់តាមរយះ NFC, Wireless និង Remote Control ផងដែរ។
មានលក់នៅ៖ i-Qlick ឆាប់ៗនេះ