Canon LEGRIA HF G30 គឺជាកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យកកម្រិតវីដេអូដែលច្បាស់ឥតខ្ចោះតែម្តងគឺបានមកដល់ហើយ ជាមួយកាមេរ៉ាវីដេអូកម្រិត HD ម៉ូដែលថ្មី របស់ Canon ដែលត្រូវបានផលិតឡើងយ៉ាងពិសេស សម្រាប់មុខងារផ្តិតយកវីដេអូមួយដែលច្បាស់ត្រជាក់ភ្នែកតែម្តង មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងរូបរាងរបស់វាក៏ត្រូវបានផលិតឡើងប្រកបដោយភាពទាក់ទាញ ស្រស់ស្អាត និងទាន់សម័យបំផុត។
Canon LEGRIA HF G30 ជាកាមេរ៉ាវីដេអូដែលមានបំពាក់មកជាមួយកាមេរ៉ាទំហំ 3 មេហ្គាភិចសែល ប្រើប្រាស់ស៊ែនស័រចាប់យករូបភាព 1/2.84 type advanced HD CMOS PRO ជាមួយនឹងកញ្ចក់លែន Canon HD lens 3.67 - 73.4mm ជាមួយនឹងអង្គប្រតិបត្តិការ DIGIC DV 4 processor ចាប់យករូបភាពបានយ៉ាងរហ័សលំដាប់ Full HD ច្បាស់ត្រជាក់ភ្នែកតែម្តង មិនថារូបភាព និងវីដេអូ គឺពិតជាច្បាស់ល្អឥតខ្ចោះតែម្តង។ ជាងនេះទៅទៀត វាក៏មានអេក្រង់សម្រាប់បង្ហាញក្រាហ្វិចទំហំ 3.5 អីុង ថាច់ស្គ្រីន ងាយស្រួលក្នុងការបញ្ជា និងបង្ហាញចេញនៅរូបភាពវីដេអូបានយ៉ាងច្បាស់ត្រជាក់ភ្នែក។ នៅមិនទាន់អស់ វាក៏មានមុខងារតភ្ជាប់តាមរយះ Wireless និង Remote Control ផងដែរ។
មានលក់នៅ ៖ ក្រុមហ៊ុន i-Qlick
លេខទូរស័ព្ទ ៖ 023 99 66 38