សព្វថ្ងៃនេះ ការចាប់យករូបភាព ឬក៏វិដេអូកម្រិត 360 ដឺក្រេ គឺកំពុងតែទទួលបានការពេញចិត្តពេញថ្លើម ហើយយនិងពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ជាច្រើនផងដែរ មិនថាតែនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោកនោះទេ ហេតុដូច្នេះ ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវ តាមការចង់បានរបស់អតិថិជនដ៏ច្រើនលើសលប់នេះ ក្រុមហ៊ុន LG បានសម្រចធ្វើការផលិតឡើងនូវផលិតផលកាេមរ៉ាប្រភេទថ្មី ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូបភាព និងវិដេអូបានជុំវិញ មានន័យថា អាចថតបាន 360 ដឺក្រេតែម្តង។
ជាមួយនឹងកាមេរ៉ា LG 360 Cam ត្រូវបានរចនាម៉ូតកាន់តែទាក់ទាញ តូចល្មម ងាយស្រួលក្នុងការកាន់ថត និងយកតាមខ្លួន ដោយវាត្រូេះបានបំពាក់នូវការមេរ៉ាទំហំ 13 មេហ្គាភិចសែល ទាំងសងខាង និងអាចឲ្យលោកអ្នកធ្វើការកំណត់ ការថតត្រឹម 180 ដឺក្រេ និង 360 ដឺក្រេ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចុចប៊ូតុង តែមួយប៉ុណ្ណោះ ហើយកាន់តែងាយស្រួលថែមទៀតនោះ គឺលោកអ្នកអាចប្រើប្រាស់មុខងារ Dual Wide Angle សំរាប់ចាប់យករូបភាពបានកាន់តែស្រស់ស្អាតទៀតផង ពិសេស គឺវាអាចថតយកវិដេអូបាននៅក្នុងកម្រិត 2K ច្បាស់ត្រជាក់ភ្នែកតែម្តង ជាមួយនឹងបច្ចេកវិទ្យាសម្លេង 5.1 Channel Surround Sound Recording ដែលផ្តល់នូវកម្រិតសម្លេងបានយ៉ាងច្បាស់ ។
មួយវិញទៀត វាក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Wi-Fi និង Bluetooth សម្រាប់តភ្ជាប់ទៅកាន់ទូរស័ព្ទ បានយ៉ាងរហ័សជាទីបំផុត ហើយកាមេរ៉ាដ៏តូចនេះ មានថ្មទំហំ 1,200 mAh ដែលអាចប្រើប្រាស់ក្នុងការចាប់យករូបភាពបានកាន់តែយូរ។ កាន់តែពិសេសវាអាចទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការចាប់ពី Android 5.0 (L OS) និង iOS 8 ឡើងទៅ។
សូមជំរាបផងដែរថា កាមេរ៉ា LG 360 Cam ម៉ូដែលថ្មីនេះ ក៏ធ្លាប់ត្រូវបានថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់សំរាប់ចាប់យករូបភាពនានា នៅជុំវិញលោកផងដែរ នៅពេលដែលលោកអញ្ជើញចូលរួមនៅក្នុងកម្មវិធីនានានាពេលកន្លងមក។
មានលក់នៅ៖ ហាង The Premier លេខទូរស័ព្ទ៖ 011 99 19 99
http://www.facebook.com/thepremier168/?fref=ts