​ឧបករណ៍​បំពង​សំឡេង​ស៊េរី​ថ្មី​ពិសេស​សម្រាប់​ការ​កម្សាន្ត​ Jabra​ Speaker​ 810

ចុះផ្សាយថ្ងៃទី 09 ខែ 01 ឆ្នាំ 2017 | ម៉ោង 12:03 pm

មាននៅក្នុង ឧបករណ៍អេឡិចត្រូនិក

​នេះ​នែ​…​ឧបករណ៍​បំពង​សំឡេង​ស៊េរី​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ Jabra​ ស៊េរី​ 810​ ដែល​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បន្លឺ​សំឡេង​បាន​យ៉ាង​ច្បាស់​ល្អ​មិន​បែក​ និង​ពិ​រោះ​រណ្តំ​។​ Jabra​ Speaker​ 810​ អាច​ភ្ជាប់​ទៅ​កាន់​ឧ​បរ​ណ៍​ទូទៅ ​បាន​តាម​រយះ​បច្ចេកវិទ្យា​ប្លូ​ស​ធូ​ និង​ NFC​  បាន​ចំងាយ​ 30​ ម៉ែត្រ​ឬ​ក៏​ប្រើ​ខ្សែ​ឌុ​យ​ដោត​ខ្នាត​  3.5​ម​ម​។​

ជាមួយ​គ្នា​នេះ​ដែរ​វា​ក៏​មាន​មាន​ភ្ជាប់​នូវ​ប្រព័ន្ធ​ UC​ System​ និង​VoIP​ Client​ សម្រាប់​ភ្ជាប់​ការ​សន្ទនា​ជាមួយ​កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ដូច​ជា​ Skype​ ជាដើម​។​ Jabra​ Speaker​ 810​ ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​សំឡេង​បែប​ Crystal​ Clear​ Sound​ &​ ZoomTMTalk​ Microphones​ ដោយ​ប្រើ​បច្ចេកវិទ្យា​សំឡេង​ HD​ Voice​ Technology​ ដែល​ធ្វើ​ឲ្យ​ការ​បញ្ចេញ​សំឡេង​បានលឺ​ខ្លាំង​ច្បាស់​ល្អ​មិន​បែក​ ហើយ​ក៏​ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ក្រៅ​នៅ​ពេល​ភ្ជាប់​ការ​សន្ទនា​ទូរស័ព្ទ​ផង​ដែរ​។​ អ្វី​ដែល​កាន់តែ​ពិសេស​បំផុត​គឺ​វា​មាន​រន្ធ​ USB​ សម្រាប់​ឲ្យ​យើង​សាក​ថ្ម​ទៅ​កាន់​ទូរស័ព្ទ​ និង​ថេ​ប​ប្លែ​ត​បាន​ថែម​ទៀត​ផង​កំឡុង​ពេល​បើក​ស្តាប់​៕

អាច​រក​ជាវ​បាន​នៅ​៖​ ក្រុមហ៊ុន​ Tech Max Group

 

 

 

 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us