ជាមួយ Jabra Speaker 510 លោកអ្នកពិតជាទទួលបាននូវអារម្មណ៍ស្រស់ស្រាយជាមួយសំឡេងតន្ត្រីបន្លឺចេញមកយ៉ាងពិរោះរណ្តំ។ Speaker ស៊េរីថ្មីមួយនេះមានការរចនាដ៏ទាក់ទាញបំផុតព្រមទាំងភ្ជាប់ដោយមុខងារ និងបច្ចេកវិទ្យាសំឡេងតាមបែបសម័យទំនើប។ ចំនុចសំខាន់របស់វាគឺអាចភ្ជាប់ទៅកាន់ស្មាតហ្វូន ថាបប្លែត កុំព្យូទ័រ និងឧបករណ៍តន្ត្រីផ្សេងៗទៀតតាមរយះបច្ចេកវិទ្យាប្លូសធូដែលអាចចាប់បានក្នុងរយះចម្ងាយ 100 ម៉ែត ឬក៏ភ្ជាប់តាមរយះខ្សែឌុយដោត 3.5 មម។
ជាមួយគ្នានេះដែរវាអាចសាកថ្មបានតាមរយះខ្សែ USB ដែលការសាកពេញម្តងអាចប្រើភ្ជាប់ការសន្ទនាទូរស័ព្ទបាន 15 ម៉ោង។ ចំពោះការបញ្ចេញសំឡេងវិញគឺប្រើបច្ចេកវិទ្យា HD Voice Technology ឬហៅថា Digital Signal Processor System ដែលធ្វើឲ្យការបញ្ចេញសំឡេងបានលឺល្អមិនបែកកាត់បន្ថយសំឡេងអេកូ និងសំឡេងរំខានពីខាងក្រៅបានយ៉ាងល្អបំផុត៕