​Latitude​ 12​ 7000​ Series​ 2-in-1​ Laptop

ចុះផ្សាយថ្ងៃទី 04 ខែ 01 ឆ្នាំ 2017 | ម៉ោង 04:03 pm

មាននៅក្នុង ព័ត៌មានក្នុងប្រទេស

Latitude​ 12​ 7000​ Series​ 2-in-1​ Laptop​ គឺជា​កុំព្យូទ័រ​យួរដៃ​ស៊េរី​ថ្មី​ដ៏​ពេញ​និយម​ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​ហើយ​វាទ​ទួល​បាន​ឈ្នះ​ពានរង្វាន់​ Innovation​ Awards​ នៅ​ក្នុង​ការ​តាំង​ពិ​ពរ​ណ៍​ CES​ 2016​ ថែម​ទៀត​ផង​។​

​ កុំព្យូទ័រ​នេះ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ 10​ ដែល​ដំណើរការ​បាន​យ៉ាង​រលូន​ និង​ផ្តល់​នូវ​បទ​ពិសោធន៍​កាន់តែ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​។​ Latitude​ 12​ 7000​ Series​ មាន​កម្រាស់​ស្តើង​បំផុត​ និង​ស្រស់​បំផុត​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 12.5​ អ៊ី​ង​ដែល​លោក​អ្នក​អាច​យក​វា​បាន​ទៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​ដល់​។​ ជាមួយនឹង​ការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ ភាព​ច្នៃប្រឌិត​ថ្មី​យ៉ាង​ទាន់សម័យ​លោក​អ្នក​អាច​កាន់​វា​បាន​ដោយ​ប្រើប្រាស់​តែ​ដៃ​ម្ខាង​តែ​ប៉ុណ្ណោះ​។​

កុំព្យូទ័រ​យួរដៃ​នេះ​ប្រើប្រាស់​នូវ​កញ្ចក់​អេ​ក្រង់​ Ultrasharp​ កម្រិត​ UHD​ Display​ ដែល​ទ្រទ្រង់​នូវ​វី​ដេ​អូ​កម្រិត​ 4K​ និង​មាន​កញ្ចក់​ការពារ​ប្រភេទ​ Corning​ Gorilla​ Glass​ NBT​ ស្រោប​ដោយ​ដែក​អ៊ី​ណុ​ក​មិន​ច្រេះ​ព័ទ្ធ​ជុំវិញ​ថែម​ទៀត​។​ បន្ថែម​ពី​នេះ​ទៀត​ កុំព្យូទ័រ​យួរដៃ​នេះ​អាច​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​លោក​អ្នក​បាន​តាម​រយៈ​ជំនួយការ​ Digital​ Assistant​ ប្រព័ន្ធ​ជំនួយការ​ Cortana​ ហើយ​ថែម​ទាំង​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​សំឡេង​ MaxxAudio​ Pro​ របស់​ក្រុមហ៊ុន​ Waves​ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​យ៉ាង​អស្ចារ្យ​សម្រាប់​អ្នក​ប្រើប្រាស់​។​ កុំព្យូទ័រ​ដ៏​ទំនើប​នេះ​ប្រើប្រាស់​នូវ​អង្គ​ប្រតិបត្តិការ​ Intel​ Core​ M​ Processor​ ជំនាន់​ទី​ 6​ ដែល​មាន​ម៉េ​មូ​រី​ទំហំ​ដល់​ទៅ​ 8GB​ដែល​អាច​ដំណើរការ​ការងារ​បាន​ច្រើន​នៅ​ក្នុង​ពេល​តែ​មួយ​ថែម​ទៀត​ផង​។​

Latitude​ 12​ 7000​ Series​ មាន​រន្ធ​ USB​ Type-C​ ចំនួន​ 2​ ផត​ និង​រន្ធ​សម្រាប់​ធ្វើការ​ដោត​ភ្ជាប់​ Multi-Card​ Reader​ ដែល​អ្នក​អាច​ធ្វើការ​រៀបចំ​អ្វី​ដែល​អ្នក​ចង់បាន​តាម​តម្រូវការ​។​ បើ​និយាយ​ពី​ថាស​រឹង​ផ្ទុក​ទិន្នន័យ​វិញ​វា​ប្រើប្រាស់​ប្រភេទ​ SSD​ PCLe​ ដែល​ធ្វើ​ឱ្យ​ម៉ាស៊ីន​នេះ​ដំណើរការ​លឿន​ ហើយ​ការ​បញ្ជូន​ទិន្នន័យ​គឺ​លឿន​ជាង​មុន​ដល់​ទៅ​ 4​ ដង​។​ កុំព្យូទ័រ​នេះ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ Wireless​ ស៊េរី​ចុង​ក្រោយ​បំផុត​ 802.11​ ac​ ដែល​ទោះបីជា​លោក​អ្នក​នៅ​ឆ្ងាយ​មែន​តែ​វា​នៅ​តែ​រក្សា​ទំនាក់ទំនង​បាន​ល្អជា​និច្ច​។​  អ្វី​ដែល​ទាក់ទាញ​បំផុត​នោះ​ គឺថា​ថាមពល​ថ្ម​ប្រើប្រាស់​របស់​វា​អាច​ប្រើ​បាន​លើស​ពី​ 8​ ម៉ោង​ដោយ​គ្មាន​បញ្ហា​។​ នៅ​លើ​កុំព្យូទ័រ​ Latitude​ 12​ 7000​ Series​ 2-in-1​ Laptop​ វា​មាន​រន្ធ​សម្រាប់​ធ្វើការ​ត​ភ្ជាប់​ចំនួន​ 7​ ផត​ដូច​ជា​ Noble​ Lock​ Slot,​ Power​ Switch,​ Camera,​ SIM​ Card​ Slot,​ Micro​ SD​ Slot,​ USB​ Type-C​ និង​ Audio​ Jack​ ។​ កុំព្យូទ័រ​នេះ​មាន​ទំងន់​ 0.73​ គីឡូក្រាម​ហើយ​វា​មាន​វិមាត្រ​ 17.1​ x​ 290.87​ x​ 192.85​ mm​ (HxWxD)​ ៕

 

អាច​រក​ជាវ​បាន​នៅ​៖​ ក្រុមហ៊ុន​ Anana​ Computer​  លេខ​ទូរស័ព្ទ​៖​ 023​ 211​ 543​ 

© 2015 Electronic World Magazine (Cambodia). All rights reserved.

Follow Us