បន្ទាប់ពីការដាក់បង្ហាញនូវស្មាតហ្វូន Lumia 83០ មិនបានប៉ុន្មានម៉ោងផង ក្រុមហ៊ុន Nokia បានបន្ថែមនូវសមាជិកថ្មីពីរម៉ូដែលទៀតហើយនៅក្នុងកម្មវិធី IFA 2014 នៅទីក្រុងប៊ែរឡាំងកាលពីម្សិលមិញ ក្នុងនោះគឺរួមមាន Lumia 730 ស៊ីមពីរ និង Lumia 735 LTE ដែននេះ គឺជាការឆ្លុះបញ្ចាំងឲឃើញកាន់តែច្បាស់ហើយថា Nokia បាននឹងកំពុងតែធ្វើការអភិឌ្ឍន៍ឆ្ពោះទៅមុខឥតឈប់ឈរជាមួយនឹងម៉ូដែល Lumia ដែលមានរូបរាងស្អាត និងមានកម្មវិធីថ្មីៗពោពេញទៅដោយភាពសំបួរបែប។
Lumia 730 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលរចនាឡើងសំរាប់បំពេញតំរូវចិត្តរបស់អ្នកប្រ់ប្រាស់ដែលមានចំណូលចិត្តជាមួយនេការការកំសាន្ត ដូចជា លេងហ្គេម និងថតរូបភាពខ្លួនឯង selfies ជាដើម ដោយវាត្រូវបានបំពាក់ជាមួយនឹងកាមេរ៉ាមុខទំហំរហូតដល់ទៅ 5MP និងប្រើប្រាស់នូវកែវម៉ាស៊ីនទំហំ 24mm ប្រភេទ wide-angle។ នៅលើស្មាតហ្វូនថ្មីនេះ គឺតំឡើងមកជាមួយនូវអង្គប្រតិបត្តិការប្រភេទ Quad-Core ទំហំ 1.2GHz និងមានអង្គគណនា RAM ទំហំ 1GB ហើយនិងប្រោះប្រាស់នូវបន្ទះឈីបប្រភេទ Snapdragon 400 ដែលសមត្ថភាណដ៏អស្ចារ្យនេះ នឹងធ្វើឲអ្នកប្រើប្រាស់កាន់តែជក់ចិត្តជាមួយនឹង Lumia។
បន្ថែមពីលើនេះ វាក៏នូវមានអេក្រង់ប្រភេទ ClearBlack ទំហំ 4.7 អ៊ីងអាចទ្រទ្រង់ជាមួយនឹងវីដេអូបានក្នុងកំរិត HD 720p។ រីឯកាមេរ៉ាខាង ក្រោយ គឺមាន ទំហំ 6.7MP អមមកជាមួយនូវ Aperture f/1.9 Wide ដែលមានសមត្ថភាពអាចជួយរូបភាពមានលក្ខណះច្បាស់ និងប្រកប ដោយគុណភាព បើទោះបីជាថតនៅក្នុងស្ថានភាពងងឹតយ៉ាងណាក៏ដោយ និយាយឲចំទៅ គឺវាអាចធ្វើបានមិនចាញ់ប្រភេទកាមេរ៉ា DSLR នោះទេ។ ចំពោះតម្លៃរបស់វា គឺ Lumia 730 តម្លៃប្រហាក់ប្រហែល 327 ដុល្លា ប្រភេទ 3G និង Lumia 735 LTE គឺមានតម្លៃប្រហាក់ប្រហែល 360 ដុល្លា សូមបញ្ជាក់ថា វាគឺនឹងចាប់ផ្តើមចេញលក់នៅក្នុងខែកញ្ញានេះហើយ។