ទូរស័ព្ទស៊េរីថ្មីម៉ូដែល BlackBerry Porsche Design P9983 របស់ក្រុមហ៊ុន BlackBerry បានប្រកាសចេញលក់ជាផ្លូវការកាលពីកំឡុងខែតុលា ឆ្នាំ2014 កន្លងទៅនេះ ហើយឥឡូវនេះ ទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីមួយនេះត្រូវបានក្រុមហ៊ុនមួយនេះបន្តដាក់លក់នៅក្នុងប្រទេស កាណាដា ក្នុងតម្លៃ $1,545។
ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន BlackBerry សហការជាមួយក្រុមអ្នករចនា Porsche Design team រចនានូវរូបរាងរបស់ស្មាតហ្វូនមួយនេះ ឡើងសម្រាប់ស្នងដំណែងរបស់ P9982 និង P9981។ លក្ខណះសម្បត្តិរបស់ Porsche Design P9983 មានដូចជា បំពាក់ឲ្យប្រើប្រាស់នូវប៊ូតុងចុចប្រភេទ QWERTY និង ថាច់ស្គ្រីន ការរចនារូបរាងរលើបរលោង ហ្គែមជុំវីញស្រោបដែកអីុណុក និងបំពាក់បមកជាមួយអេក្រង់ទំហំ 3.1 អីុង អាចបង្ហាញទំហំរីសូលូហ្សិន 720x720 ភិចសែល ប្រើប្រាស់បន្ទះឈីបប្រភេទ Qualcomm Snapdragon S4 Plus, អង្គចងចាំ 2GB កាមេរ៉ាខាងក្រោយ 8MP អាចថតវីដេអូឃ្លីបបានយ៉ាងច្បាស៉ 1080p, កាមេរ៉ាមុខ 2MP និងមានថ្មទំហំ 2,100 mAh ដែលអាចប្រើប្រាស់បានកាន់តែយូរ។
ប្រភពព័តមាន : http://www.gsmarena.com/blackberry_porsche_design_p9983_graphite_now_available_in_canada-news-11706.php