ក្រុមហ៊ុន LG បានបង្ហាញចេញរូបរាងរបស់ស្មាតហ្វូនស៊េរីទំនើបចុងក្រោយរបស់ខ្លួន LG G4 នៅមុនកាលកំណត់ ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី 28 ខែមេសាខាងមុខនេះ។ តាមរយះគេហទំព័ររបស់ LG គឺបានបង្ហាញចេញនូវរូបភាព និងលក្ខណៈពិសេសជាច្រើន។ស្របជាមួយនិងលេចធ្លាយព័តមាននេះ ក៏មានការចេញលិខិតអញ្ជើញជាផ្លូវការជូនដល់បណ្តាសារព័ត៌មានមួយចំនួនផងដែរ ដោយនៅក្នុងលិខិតនោះ គឺបានបញ្ជាក់ថា LG G4 និងផ្តល់នូវភាពអស្ចារ្យ ជាមួយនឹងស្បែកពិតប្រាកដដែលត្រូវបានរចនាសំរាប់សំបកផ្នែកខាងក្រោយនៃស្មាតហ្វូនមួយនេះ ជាពិសេស គឺវាមានច្រើនព័ណដែលអាចជ្រើសរើសបានតាមតំរូវចិត្តរបស់អ្នកប្រើប្រាស់ទៀតផង។
ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនរបស់កូរ៉េដ៏ធំបំផុតមួយនេះ ក៏បានផលិតផ្នែកខាងក្រោជាប្រភេទប្លាស្ទិចផងដែរសំរាប់ស្មាតហ្វូន LG G4 ថ្មីនេះ មិនមែនមានតែស្បែកមួយមុខនោះទ។ ជាមួយនឹងរូបរាងថ្មី LG G4 ត្រូវបានរចនាឡើងមានរាងកោង និងមានកំរ៉ាស់ស្តើងប្រភេទ Slim Arc Design ហើយក៏ជាស្មាតហ្វូនថ្មីមួយ ដែលផ្តល់អោយអ្នកប្រើប្រាស់នូវអារម្មណ៍ពិតពីធម្មជាតិនៅពេលដែលមានវានៅក្នុងដៃ។
បើនិយាយពីអេក្រង់របស់ LG G4 វិញ គឺក្រុមហ៊ុន LG បាននាំមកនូវទំហំ 5.5" កំរិត QHD ដោយដំឡើងជាមួយកញ្ចក់ទំនើបប្រភេទ IPS ដែលនៅក្នុងការច្នៃប្រឌិតថ្មីនេះ គឺបានធ្វើការរួមបញ្ចូលគ្នានូវចំនួនពណ៌ដ៏ច្រើនសម្បូរបែប មានសមត្ថភាពអាចបង្ហាញចេញនូវរូបភាព និងវីដេអូមានលក្ខណះច្បាស់ និងមានគុុណភាពខ្ពស់បំផុត។ជាមួយនឹងព័តមានផ្លូវការ គឺថាក្រុមហ៊ុនបានបំពាក់នូវកាមេរ៉ាទំហំ 16MP អមមកជាមួយនូវ Sensor ទំហំ 1.8 ដែលពិតជាពិសេសសំរាប់ការថតរូបភាព ក៏ដូចជាថតវីដេអូ។
នៅលើស្មាតហ្វូនដ៏ថ្មីសន្លាងនេះ គឺមានបំពាក់រន្ធដោតកាតមេម៉ូរីបន្ថែមប្រភេទ microSD និងមានថាមពលថ្មទំហំ 3000 mAh។ ចំពោះរូបរាងទាំងមូលរបស់ G4 គឺមានទំហំរួម 149x75x8.9មម។ ចំពោះទម្ងន់ គឺមិនត្រូវបានគេ បញ្ជាក់អោយច្បាស់លាស់នៅឡើយទេ។
ព័ត៌មានបន្ថែមសំរាប់ស្មាតហ្វូន: LG G4
- Screen: 5.5 អីង 1440 x 2560 Pixel
- Corning Gorilla Glass 4
- Chipset: Qualcomm Snapdragon 808- CPU Hexa Core 1.8 GHz - GPU Adreno 418 support 3D Gaming on 4k screen
- RAM: 3GB, Storage: 32GB
- Camera: 16MP, Dual LED, OIS, Laser Auto Focus, 1.8f, 4K Video recording
- OS: Android Lollipop 5.1