ក្រុមហ៊ុន Microsoft បានកំនត់កាលបរិច្ឆេទជាផ្លូវការណ៍ហើយក្នុងការប្រកាសចេញប្រតិបត្តិការ Windows 10 ដែលជាប្រតិបត្តិការជំនាន់ចុងក្រោយសម្រាប់កុំព្យូទ័រ និងឧបករណ៍ចល័តគឺនៅថ្ងៃទី 29 ខែ កក្តដាខាងមុខ។ ប៉ុន្តែ សម្រាប់ប្រតិបត្តិការ Windows Phone ជំនាន់ទី 10 មិនទាន់ត្រូវបានក្រុមហ៊ុនកំណត់កាលបរិច្ឆេទក្នុងការប្រកាសចេញនៅឡើយទេអាចមានរយះពេលយូរបន្តិច។
ប៉ុន្តែដោយឡែកបើយោងទៅលើប្រភពព័ត៌មានពី Neowin.net បានឲ្យដឹងថា Microsoft បានរៀបចំឯកសារ (Slide Presentation) សម្រាប់ត្រៀមទុកធ្វើបទបង្ហាញជាមួយនឹងប្រតិបត្តិការជំនាន់ថ្មីនេះរួចហើយ ហើយក្រុមហ៊ុនអាចនឹងប្រកាសចេញនៅជិតដំណាច់ខែកញ្ញាក្នុងត្រីមាសទីបីនេះ។
ហើយបើយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់ Microsoft បានលើកឡើងស្រដៀងគ្នានេះដែរ គឺថា Microsoft ពិតជាបានធ្វើរៀបចំស្លាយដើម្បីត្រៀមយកទៅធ្វើបទបង្ហាញក្នុងពេលប្រកាសចេញប្រតិបត្តិការទូរស័ព្ទជំនាន់ថ្មី Windows 10 Phone នេះរួចរាល់ហើយមែន ប៉ុន្តែ ក្រុមហ៊ុនមិនទាន់កំនត់កាលបរិច្ឆេទជាក់លាក់នៅឡើយ។ អ្នកនាំពាក្យរូបនោះបានបញ្ជាក់បន្ថែមទៀតថា ប្រហែលជានៅជិតដំណាច់ខែ កញ្ញាក្នុងត្រីមាសទីបីនេះ ឬក៏ដើមត្រីមាសទី4 ដូចនេះ អតិថិជនមានតែធ្វើការរងចាំបន្តិច អាចមានរយះពេលពីរឬបីខែទៀត៕
ប្រភពព័ត៌មាន: http://www.neowin.net/news/windows-10-mobile-launch-scheduled-for-late-september