no-alternative title

ពី​អា​មេ​រិ​ក​ ដល់​អង់គ្លេស​ Huawei​ P8​ ទទួល​បានការ​កោតសរសើរ​ឆ្លង​ទ្វីប​

គ្រាន់តែ​សម្ពោធ​នៅ​ទីក្រុង​ឡុ​ង​ដ៏​ ឌូ​បៃ​ បាងកក​ និង​កម្ពុជា​ រួច​ភ្លាម​ P8​ ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​ស្ដី​ពី​បច្ចេកវិទ្យា​ជា​ច្រើន​កោត​ សរសើរ​តៗ​គ្នា​មិន​ដាច់​ពី​មាត់​។​ តួយ៉ាង​គេហទំព័រ​ទូ​ទាំង​ពិភពលោក ​បាន​ធ្វើតេស្ត​ផង​ ថ្លឹង​ទម្ងន់​ផង​ ដើម្បី​ចង់​ដឹង​ពី​រូបរាង​ និង​អានុភាព​ពិតប្រាកដ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។​ ចាប់ពី​ BBC​ ដែល​ជា​គេហទំព័រ​ដ៏​ល្បី​រន្ទឺ​នៅ​ទីក្រុង​ឡុ​ង​ដ៏​ និង​គេហទំព័រ​ Phone​ Arena​ ដែល​ជា​គេហទំព័រ​ស្ដី​ពី​ ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ មាន​អ្នក​ទស្សនា​ប្រមាណ​ជាង​ ២០​ លាន​នាក់​ជា​រៀង​រាល់​ខែ​ និង​ Tech​ Radar​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​ស្ដី​ពី​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​ចក្រភព​អង់គ្លេស​ ព្រមទាំង​ Tom’s​ Hardware​ ដែល​ជា​ ប្រភព​នៃ​ព័ត៌មាន​ដ៏​សម្បូរ​បែប​ទាក់ទង​ នឹង​ Hardware​ សុទ្ធតែ​បាន​តែ​បាន​សរសេរ​ Review​ អំពី​ Huawei​ P8​ យ៉ាង​គ្រប់​ជ្រុងជ្រោយ​។​ សរុបសេចក្ដី​មក​ បើ​យោង​គេហទំព័រ​ល្បីៗ​ទាំង​អម្បាល​មា​ណ​ Huawei​ P8​ ត្រូវ​បាន​សន្មត​ជា​កំពូល​ស្មា​ត​ហ្វូ​ន​នៃ​សករាជ​ថ្មី​នេះ​ យ៉ាង​ម័ត​ធ្យ័​ត​បំផុត​តាម​រយៈ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​៖

រូបភាពពាណិជ្ជកម្ម
no-alternative title

​ការ​រចនា​

​គេហទំព័រ​ coolsmartphone.com​ និង​ phonarena.com​ សុទ្ធតែ​យល់​ឃើញ​ថា​ រូបរាង​របស់​ P8​ មាន​លក្ខណៈ​សាមញ្ញ​ ភ្លឺ​លោង​ មើលទៅ​កាលី​ប​ ជាមួយ​ផ្ទៃ​សងខាង​រាបស្មើ​ស៊ីគ្នា​នឹង​កម្រាស់​ដ៏​សែន​ស្ដើង​ ដែល​ធ្វើ​ឲ្យ​ P8​ កាន់តែ​លេចធ្លោ​។​ គំនិត​ច្នៃប្រឌិត​នៅ​ពីក្រោយ​រូបរាង​ដ៏​ប្រណីត​របស់​ P8​ មាន​ប្រភព​ចេញពី​ក្របសៀវភៅ​សម័យ​បុរាណ​ ហើយ​រូបរាង​ដ៏​ប្រណីត​នេះ​ ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​សម័យ​ថ្មី​ ដែល​ធ្វើ​ឲ្យ​ P8​ ក្លាយទៅជា​កំពូល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ Huawei​។​   យោង​តាម​ គេហទំព័រ​ coolsmartphone.com​ បាន​ឲ្យ​ដឹង​ថា​៖​ “​ដូចដែល​ខ្ញុំ​បាន​រៀបរាប់​រួច​មក​ហើយ​ P8​ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ឡូយ​អស្ចារ្យ​…​វា​ត្រូវ​បាន​រចនា​ឡើង​ពី​អាលុយមីញ៉ូម​ស្រោប​ជុំវិញ​ អេ​ក្រង់​ និង​ផ្នែក​ផ្សេងៗ​ទៀត​ ដែល​នេះ​ពិតជា​ធ្វើ​ឲ្យ​ P8​ មើលទៅ​មាំ​ និង​មិន​ងាយ​សឹក​រិ​ក​រិល​។​”​  ចំណែក​ phonearena.com​ បាន​ផ្សព្វផ្សាយ​ថា​៖​ “​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ P8​ ដំបូង​គឺ​ ការ​រចនា​ដ៏​ប្រណីត​មិន​គួរ​ឲ្យ​ជឿ​។​ សោ​ភ័​ណ្ឌ​ភាព​ដ៏​ប្រណីត​របស់​ P8​ ពិតជា​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ Huawei​ មាន​សមត្ថភាព​ធ្វើ​រឿង​ជា​ច្រើន​ទៀត​ដែល​គូប្រជែង​មិន​អាច​ធ្វើ​បាន​  ជា​ពិសេស​គឺ​កាមេរ៉ា​ និង​ Flush​ ដែល​មាន​ផ្ទៃរាប​ស្មើ​ទៅ​នឹង​សំបក​ខាងក្រោយ​!​ មិន​ដូច​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ទំនើប​ម៉ាក​ផ្សេងៗ​ទៀត​ Len​ កាមេរ៉ា​របស់​ P8​ រាបស្មើ​ និង​ថតរូប​បាន​យ៉ាង​ច្បាស់​។​ មាន​ន័យ​ថា​វា​គ្មាន​គន្លាក់​ ឬ​ពក​បន្តិច​ណា​សោះឡើយ​”​។​

​ដំណើរការ​

P8​ មិន​ត្រឹមតែ​ស្អាត​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​មាន​អានុភាព​ទៀត​ផង​។​ បំពាក់​ដោយ​ Chipset​ ប្រភេទ​ HiSilicon,​ Kirin​ 930,​ P8​ មាន​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​។​ Processor​ 64-bit​ របស់​ P8​ ធ្វើ​ឲ្យ​ថាមពល​ និង​ល្បឿន​របស់​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ឈានមុខ​មួយ​កម្រិត​ទៀត​។​  មិន​ត្រឹមតែ​ប៉ុណ្ណោះ​  គេហទំព័រ​ phonearena.com​ និង​ techradar.com​ បាន​បង្ហាញ​ពី​ចំនុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ទាក់ទិន​នឹង​ដំណើរការ​របស់​ P8​។​ យោង​តាម​គេហទំព័រ​ phonearena.com​ បាន​ឲ្យ​ដឹង​ថា​៖​ “Huawei​  បាន​បន្ត​អភិវឌ្ឍ​អេ​ក្រង់​របស់​ខ្លួន​ ដោយ​បាន​ជ្រើស​យក​ អេ​ក្រង់​របស់​ជប៉ុន​ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ IPS-NEO​ សម្រាប់​ P8​ របស់​ខ្លួន​។​ បច្ចេកវិទ្យា​ដ៏​កម្រ​នេះ​ បាន​ជួយ​ធ្វើ​ឲ្យ​ Contrast​ មាន​លក្ខណៈ​ប្រសើរ​ឡើង​ ដែល​ផ្ដល់​មក​នូវ​ភាព​ស្រស់​ស្អាត​ ខ្មៅក្រឹប​ដូច​ទៅ​នឹង​អេ​ក្រង់​ OLED​ ដូច្នេះ​ដែរ​។​”​ ចំណែក​គេហទំព័រ​ សរសើរ​ពី​ទំហំ​ និង​ថ្ម​របស់​ P8​ ថា​៖​ “​អត្ថប្រយោជន៍​នៃ​ទំហំ​ធំ​របស់​ P8​ គឺ​វត្តមាន​របស់​ថ្ម​ដែល​មាន​ថាមពល​រហូត​ដល់​ 4360mAh​ នៅ​ក្នុង​នោះ​។​ ហើយ​ស្មា​ត​ហ្វូ​ន​ដែល​មាន​រាង​ធ្វើ​ពី​អាលុយមីញ៉ូម​កម្រាស់​ត្រឹមតែ​ 6.8mm​ មួយ​នេះ​ អាច​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ធម្មតា​រយៈពេល​ 2.23​ ថ្ងៃ​ ដោយ​គ្រាន់តែ​សាក​ថ្ម​ម្ដង​ប៉ុណ្ណោះ​។​ អ្នក​ប្រើប្រាស់​អាច​ចំនេញ​បាន​ពេល​ប្រើប្រាស់​បាន​ 1.4​ ថ្ងៃ​សម្រាប់​ការ​សាក​ថ្ម​ម្ដង​។​”

​កាមេរ៉ា​

​ថាមពល​ថ្ម​កាន់​បាន​យូរ​របស់​ P8​ ផ្ដល់​គុណប្រយោជន៍​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់​ទាំងឡាយ​ ស្រប​ពេល​ដែល​ កាមេរ៉ា​របស់​ P8​ ជា​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​។​ កាមេរ៉ា​របស់​ P8​ អាច​ផ្ដិត​យក​រូបភាព​បាន​ច្បាស់​កម្រិត​ DSLR​ និង​មានមុខ​ងារ​ថត​វី​ដេ​អូ​កម្រិត​ប្រូ​ហ្វេ​សិន​ណ​ល​។​ កាមេរ៉ា​របស់​ P8​ គឺ​មាន​ភាព​លេចធ្លោ​តែ​ម្ដង​។​ យោង​តាម​ គេហទំព័រ​ androidauthority.com​ បាន​ឲ្យ​ដឹង​ថា​៖​ “​ កាមេរ៉ា​ខាង​មុខ​របស់​ iPhone​ មាន​ទំហំ​ អាច​ថត​វី​ដេ​អូ​បាន​ 720p​ HD​ ប៉ុន្តែ​បើ​ប្រៀបធៀប​ជាមួយ​កាមេរ៉ា​មុខ​ wide-angle​ ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ របស់​ P8​ ដែល​ថតរូប​ selfies​ បាន​យ៉ាង​ស្រស់​ស្អាត​ នោះ​គឺ​ខុស​គ្នា​ស្រឡះ​តែ​ម្ដង​។​”​  រីឯ​គេហទំព័រ​ Stuff.com​ វិញ​បាន​បន្ថែម​ថា​៖​ “​សូមកុំ​ថតរូប​នៅ​ពេល​ដែល​មាន​ព្រះអាទិត្យ​នៅ​ពីក្រោយ​គោលដៅ​របស់​អ្នក​ បើ​មិន​ អ​ញ្ចឹ​ង​ទេ​ អ្នក​នឹង​ទទួល​បាន​រូបភាព​ខ្មៅ​ជក់​មិន​ខាន​ទេ​ ប៉ុន្តែ​ …​ នេះ​ជា​អ្វី​ដែល​យើង​ចង់បាន​។​ P8​ នឹង​ធ្វើ​ឲ្យ​រឿង​ទាំង​អស់នេះ​ងាយស្រួល​ជាមួយ​ កាមេរ៉ា​ទំហំ​ 13​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​បច្ចេកវិទ្យា​រក្សា​លំនឹង​ ព្រមទាំង​មុខងារ​ high-contrast​ performance​ ដែល​អាច​ឲ្យ​លោក​អ្នក​ថតរូប​ដោយ​មិន​ចាំបាច់​ប្រើ​ជើង​ជំនួយការ​មេ​រ៉ា​ ក្រោម​ពន្លឺ​ថ្ងៃ​ ងាយស្រួល​ជាង​ស្មា​ត​ហ្វូ​ន​ណាៗ​ទាំងអស់​។​ ហើយ​រូបភាព​ទាំងអស់​ មាន​ទំហំ​ធំ​ល្មម​ សម្រាប់​លោក​អ្នកធ្វើការ​តម្រឹម​ ឬ​ re-frame​ បាន​យ៉ាង​ងាយស្រួល​បន្ទាប់​ពី​ថត​រួច​។​”

​ការ​ភ្ជាប់​ទំនាក់ទំនង​ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​

​ក្រៅពី​មុខងារ​ពិសេស​ទាក់ទង​នឹង​ការ​រចនា​ និង​កាមេរ៉ា​របស់​ P8​ គេហទំព័រ​មួយ​ចំនួន​ទៀត​បាន​រៀបរាប់​ថា​ P8​ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​វិចារណញាណ​ ដោយសារ​តែ​ P8​ មិន​ត្រឹមតែ​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​គិតគូរ​ពី​បរិស្ថាន​ផង​ដែរ​។​ យោង​ទៅ​តាម​គេហទំព័រ​ BBC.com​ បាន​ឲ្យ​ដឹង​ថា​៖​ “…​ P8​ មានមុខ​ងារ​ដ៏​ពិសេស​មួយទៀត​ គឺ​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​ការ​ធ្វើ​ Screenshot​ ដោយ​ប្រើ​ខ្នង​ម្រាមដៃ​គោះ​ពីរ​ដង​ទៅ​លើ​អេ​ក្រង់​។​ នេះ​ពិតជា​របៀប​ធ្វើ​ Screenshot​ ដ៏​លឿន​ និង​អស្ចារ្យ​។​”​ គេហទំព័រ​ Tom’sHardware.com​ បាន​ផ្សព្វផ្សាយ​ថា​៖​ Sensor​ របស់​ P8​  មាន​ភាព​វៃឆ្លាត​បំផុត​ ជា​ពិសេស​នៅ​ពេល​ដែល​លោក​អ្នក​ប៉ះ​អេ​ក្រង់​ និង​ដក​ដៃ​ចេញ​។​ Touch​ របស់​ P8​ លឿន​ជាង​ស្មា​ត​ហ្វូ​ន​ដែល​ជា​គូប្រជែង​ដល់​ទៅ​ 20%​។​”​ 

​ចំណែក​ trustedreviews.com​ បាន​ឲ្យ​ដឹង​ថា​ P8​ និង​ P8​ Lite​ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​សក្ដានុពល​បំផុត​ដែល​អាច​ឈាន​ជើង​ចូល​ក្នុង​ទីផ្សារ​ចក្រភព​អង់គ្លេស​ និង​អឺរ៉ុប​។​ តម្លៃ​របស់​ P8​ នៅ​អឺរ៉ុប​ពិតជា​មានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ បើ​ប្រៀបធៀប​ជាមួយ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​។​”Huawei​ P8​ មាន​លក់​ក្នុង​ទីផ្សារ​កម្ពុជា​ហើយ​ក្នុង​តម្លៃ​ប្រហែល​ $479​ សម្រាប់​ពណ៌​ Titanium​ Grey​ និង​ $599​ សម្រាប់​ ពណ៌​ Mystic​ Champagne​ (​មាស​)​ ចំណែក​ Huawei​ P8​ Max​ មាន​តម្លៃ​ប្រហែល​ $629​ ប៉ុន្តែ​ Huawei​ P8​ Max​ និង​ Huawei​ P8​ ពណ៌​មាស​នឹង​ចេញ​លក់​នៅ​ចុងខែ​មិថុនា​ ឬ​ដើមខែ​កក្កដា​ខាង​មុខ​។​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន