Galaxy J5 និង J7 គឺជាស្មាតហ្វូនស៊េរីថ្មីដែលទើបតែត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញកាលពីពេលថ្មីៗកន្លងទៅនេះ។ ហើយខណះពេលនេះក្រុមហ៊ុនក៏បានពាំនាំ និងប្រកាសចេញដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនទាំងពីរស៊េរីនេះត្រូវបាន Samsung ប្រកាសដាក់លក់ក្នុងតម្លៃ 11,999 រ៉ូពីស្មើរនឹងប្រមាណ $190 សម្រាប់ Galaxy J5 និងតម្លៃ 14,999 រ៉ូពីប្រមាណ $230 សម្រាប់ Galaxy J7 ហើយអតិថិជនអាចធ្វើការកុម្ម៉ង់ទិញបានចាប់ពីថ្ងៃទី 23 កក្តដា ខាងមុខនេះទៅ។
សម្រាប់ការទិញស្មាតហ្វូនទាំងពីរនេះអតិថិជនក៏ទទួលបានការប្រូម៉ូសិនពិសេសដែលមានតម្លៃ $50 នៅរាល់ការទិញកម្មវិធី និងហ្គេមពី Gameloft។ ចំនែកតិថិជនដែលប្រើប្រាស់បណ្តាញ Airtel 4G នឹងទទូលបានការប្រើប្រាស់អ៊ីនធើណេតឥតគិតថ្លៃដែលមានរយះពេល 6 ខែ។ ស្មាតហ្វូនទាំងពីរនេះមានគុណសម្បត្តិយ៉ាងគាប់ប្រសើរសម្រាប់ការប្រើប្រាស់។ ដោយស្មាតហ្វូន Galaxy J5 បំពាក់ដោយអេក្រង់ទំហំ 5.0 អ៊ីង 720p, កាមេរ៉ាក្រោយទំហំ 13 MP, មុខ 5MP, ប្រើបន្ទះឈីប Snapdragon 410 SoC, RAM ទំហំ 1.5 GB, ម៉េមូរីជាប់ម៉ាស៊ីន 16 GB មានរន្ធដោតដាក់បន្ថែមក្រៅ, ថ្មខ្នាត 2,600 mAh និងដំណើរការដោយ Android 5.1 Lollipop។
ចំពោះគុណសម្បត្តិរបស់ Galaxy J7 វិញគឺមិនសូវជាខុសទៅនឹង Galaxy J5 ប៉ុន្មានឡើយ ខុសត្រង់ J7 បំពាក់ដោយអេក្រង់ទំហំធំ 5.5 អ៊ីង 720p, ប្រើបន្ទះឈីប Snapdragon 615 និងមានថ្មខ្នាត 3,000 mAh។ ហើយនៅពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុននឹងនាំស្មាតហ្វូនទាំងពីរម៉ូដែលនេះទៅដាក់លក់នៅលើទីផ្សារប្រទេសជាច្រើនទៀតទាំងទ្វីបអាស៊ី និងអឺរ៉ុបផងដែរ៕
ប្រភពព័ត៌មាន : http://www.gsmarena.com/samsung_unveils_galaxy_j7_and_j5_in_india-news-13080.php