បន្ទាប់ពីមានសមភាពស្ងប់ស្ងាត់ក្នុងការផលិតនិងចេញលក់នូវទូរស័ព្ទស្មាតហ្វូនមួយរយះកាលត្រីមាសទីបីក្នុងឆ្នាំ 2015 នេះ ឥឡូវក្រុមហ៊ុន LG បានត្រឡបមកជាមួយនឹងការរំពឹងយ៉ាងមុតមាំនិងបានសន្យាថានឹងពង្រឹងការលក់ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែខ្លាំងនៅក្នុងត្រីមាសទីបួនចុងឆ្នាំ 2015 នេះ។ ជាមួយគ្នានេះដែរ លោក Cho Juno ប្រធានផ្នែកទូរស័ព្ទចល័តបានឲ្យដឹងផងដែរថា ក្រុមហ៊ុន LG នឹងពឹងផ្អែកទៅលើកំពូលទូរស័ព្ទស្មាតហ្វូនថា្នក់ខ្ពស់ និងថ្នាក់មធ្យមដើម្បីពង្រឹងការលក់ឲ្យមានការកើនឡើងនិងបង្កើនចំណែកទីផ្សារឲ្យកាន់តែច្រើនឡើងផងដែរ។
ជាការពិតណាស់ កាលពីម្សិលមិញនេះក្រុមហ៊ុន LG ទើបតែធ្វើការប្រកាសចេញលក់ជាផ្លូវការនូវកំពូលទូរស័ព្ទស្មាតហ្វូនអក្រង់ពីត និងកាមេរ៉ាខាងមុខពីរផងដែរនោះគឺម៉ូដែល LG V10 ហើយវាក៏ជាទូរស័ព្ទស្មាតហ្វូនស៊េរីខ្ពស់ ដែលក្រុមហ៊ុន LG រំពឹងយ៉ាងខ្លាំងថា ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូននៅក្នុងរដូវកាលឈប់សម្រាកនេះ។ យ៉ាងណាមិញ លោក Chu Juno មិនបានបញ្ជាក់ឲ្យច្បាស់អំពីគោលដៅអំពីការបង្រឹងការលក់នេះនោះទេ ប៉ុន្តែក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើការផលិតនូវទូរស័ព្ទស្មាតហ្វូនដែលមានកម្រាសស្តើងជាមុនសិន។
កាលពីត្រីមាសទី 2 ឆ្នាំ 2015 ក្រុមហ៊ុននេះ បានមើលឃើញពីការធ្លាក់ចុះប្រាក់ចំណេញ 99.7% នៅក្នុងប្រតិបត្តិការលក់របស់ខ្លួន។ លើសពីនេះទៅទៀត នាយកប្រតិបត្តិក្រុមហ៊ុន LG បានបង្ហើបពីគោលដៅនៃការបង្កើតសេវាកម្មបង់ប្រាក់តាមទូរស័ព្ទផ្ទាល់ខ្លួន mobile payment service ផងដែរ តែមិនបានបញ្ជាក់បន្ថែមពីព័ត៌មានលម្អិតនៅឡើយទេ៕
ប្រភពព័តមាន៖ http://www.gsmarena.com/lg_chief_promises_mobile_sales_to_improve_in_q4_2015-news-14260.php