ថ្មីៗនេះមានពាក្យលេចលឺមកថាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក Dell បាននឹងកំពុងរៀបចំកែច្នៃផលិតកុំព្យូទ័រយូរដៃស៊េរីថ្មីម៉ូដែល Dell XPS12 ដែលជាកុំព្យូទ័រកូនកាត់ថេបប្លេតដំបូងរបស់ខ្លួនដើម្បីប្រកូតប្រជែងជាមួយ Apple iPad Pro, Lenovo Transformer, LG Gram និងMicrosoft Surface Pro ផង។
តាមប្រភពដែលគួរឲ្យទុកចិត្តពីបណ្តាញ WinFuture ដែលបានបង្ហោះរូបភាពដ៏ប្រណីត និងលើពីគុណសម្បត្តិខ្លះៗនៃម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីនេះ ថា XPS 12 នឹងបំពាក់កញ្ចក់អេក្រង់បង្ហាញរូបភាពវីដេអូកម្រិត 4K ទំហំ 12.5” និងមានតួរផ្នែកកញ្ចក់អេក្រង់ភ្ជាប់ទៅនឹងឃីប៊តតាមរយះមុខងារ Dockable។ ដូច្នេះ មានន័យថាវាអនុញ្ញត្តិឲ្យអ្នកប្រើប្រាស់អាចដោះផ្តាច់ចេញពីគ្នាបានរវាងតួរខាងកញ្ចក់អេក្រង់ និងឃីប៊ត។ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុន Dell អាចប្រើប្រាស់អង្គគណនាពពួក Intel-Core M SoC បំពាក់នៅលើកុំព្យូទ័រស៊េរីថ្មីមួយនេះ។
Dell XPS 12 អាចមានអង្គចងចាំទំហំដល់ 8GB RAM, ភ្ជាប់នូវបច្ចេកវិទ្យា LTE និងមានថ្មខ្នាត 30 វ៉ាត់ម៉ោងតូចជាង Apple iPad Pro បន្តិច។ WinFuture បានបន្ថែមទៀតថា នៅពីរបីសប្តាហ៍ទៀត ក្រុមហ៊ុន Dell នឹងប្រារព្ធព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួនដែលមានឈ្មោះថា “Dell World” ដូច្នេះ យើងអាចជឿជាក់បានថាកុំព្យូទ័រយួរដៃកូនកាត់ថេបប្លេតស៊េរីថ្មីមួយនេះអាចនឹងបង្ហាញវត្តមានជាផ្លូវការណ៍ក្នុងថ្ងៃនោះតែម្តង។ ហើយអ្វីៗគ្រាប់យ៉ាងទាក់ទងនឹង XPS 12 ក៏នឹងត្រូវបានលាតត្រដាងផងដែរនៅថ្ងៃនោះ៕
ប្រភពព័ត៌មាន : http://www.techspot.com/news/62305-dell-preparing-transformer-like-convertible-tablet-4k-display.html