ទូរស័ព្ទស្មាតហ្វូនក្នុងត្រកូល Lumia របស់ Microsoft បានបន្តចេញជាបន្តបន្ទាប់ ដើម្បីដេញឲ្យទាន់ទីផ្សារស្មាតហ្វូន។ ហើយពេលនេះដែរ ក្រុមហ៊ុន Microsoft បានប្រកាសចេញជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនប្រភេទ Flagship មួយម៉ូដែលទៀតហើយគឺ Microsoft Lumia 950 ។
Lumia 950 គឺទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀតក្នុងត្រកូល Lumia ដែលវាត្រូវបានវិវត្តន៌ពីរូបរាងនិងលក្ខណះសម្បត្តិរបស់រាមច្បង Lumia 930 ពីព្រោះថាក្រុមហ៊ុន Microsoft បានគិតពីពេលវេលារបស់ Lumia 930 មានវ័យចំណាស់ទៅហើយ។ អ្វីដែលពិសេសនៅលើ Lumia 950 គឺត្រូវបានបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយបង្អស់របស់ Microsoft គឺ Window 10 Mobile ជាមួយអេក្រង់ទំហំ 5.2 អីុង ប្រភេទ AMOLED ជាមួយ Glance screen និង ClearBlack ផងដែរ។
ចំណុចសំខាន់មួយទៀតរបស់ Lumia 950 គឺត្រូវបានបំពាក់នូវកាមេរ៉ាទំហំ 20 MP PureView បំពាក់មកជាមួយបច្ចេកវិទ្យា optical stabilization និង Carl Zeiss optics ជាមួយនឹងកម្រិត Aparture f/1.9 ដែលមានសមត្ថភាពក្នុងការចាប់យករូបភាពបានយ៉ាងច្បាស់តែម្តង។ គួរបញ្ជាក់ផងដែរថា Microsoft Lumia 950 នឹងមានលក់នៅលើទីផ្សារនៅក្នុងខែ វិច្ឆិកា ខាងមុខនេះ ជាមួយតម្លៃ 550 ដុល្លារ ហើយវាមានទាំងម៉ូដែលស៊ីមមួយនិងម៉ូដែលស៊ីមពីរផងដែរ៕