បន្ទាប់ពីមានវត្តមានស្មាតហ្វូន Katana 01 រួមនឹងទូរស័ព្ទ Windows 10 Phone ដទៃទៀតបានបង្ហាញមុខមាត់នៅលើទីផ្សារប្រទេសជប៉ុន ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ជប៉ុន Yamada Denki ក៏បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថា EveryPhone ដែលជាស្មាតហ្វូន Windows 10 Phone ដែលមានកម្រាស់ស្តើងជាងគេបំផុតក្នុងពិភពទូរស័ព្ទ Windows Phone។ EveryPhone មានកម្រាស់ស្តើងត្រឹមតែ 6.9 មម ស្តើងជាង iPhone 6 Series និងមានទម្ងន់ស្រាលត្រឹមតែ 138.6 ក្រាមតែប៉ុណ្ណោះ។
ហើយជាមួយរូបរាងដ៏ស្តើងនេះ EveryPhone ក៏មានបំពាក់នូវអេក្រង់កម្រិត HD-720p ទំហំ 5.5 អ៊ីង, កាមេរ៉ាថតរូប និងវីដេអូក្រោយទំហំ 13MP rear camera ព្រមជាមួយនឹងអំភ្លើង Flash និងមានកាមេរ៉ាមុខទំហំ 5.0MP autofocus shooter។ ចំពោះផ្នែករឹងបំពាក់ខាងក្នុងវិញឃើញថាខ្លាំងគួរសមក្នុងនោះរួមមានបន្ទះឈីប Qualcomm Snapdragon 410 SoC, RAM ទំហំ 2GB, ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB រួមទាំងមានរន្ធដោតបន្ថែមក្រៅប្រភេទ microSD ហើយនិងមានថ្មខ្នាត 2,600 mAh។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះក្រុមហ៊ុន Yamada Denki នឹងប្រកាសចេញលក់ជាផ្លូវការនៅថ្ងែទី 28 វិច្ឆិកានេះតែម្តងដែលមានតម្លៃប្រមាណ 39,800 យ៉េន គឺស្មើរនឹងប្រមាណ 325 ដុល្លារអាមេរិក។
ម្យ៉ាងវិញទៀតអតិថិជនក៏អាចទិញបង់រំលោះដែលមានកុងត្រារយះពេល 2 ឆ្នាំ ដែលមានតម្លៃត្រឹមតែ 14 ដុល្លារអាមេរិកប៉ុណ្ណោះតាមរយះបណ្តាញចែកចាយដូចជា LABI, Tecc Land, Best Denki, Tsukumo, Yamada mobile, Matsuyadenke ឬក៏ពីបណ្តាវ៉ិបសាយផ្លូវការរបស់ក្រុមហ៊ុនផ្តាល់ក៏បាន។ ហើយអ្វីដែលកាន់តែពិសេសសជាងនេះទៅទៀតនោះម្រាប់អតិថិជន 3,000 នាក់ដំបូងដែលបានជាវស្មាតហ្វូនស៊េរីថ្មីនេះនឹងទទួលបានឃីប៊តប្លូធូសមួយ និងស្គ្រីនការពារអេក្រង់មួយដែលសរុបជាសាច់ប្រាក់ប្រហែល 45 ដុល្លារថែមទៀតផង៕