no-alternative title

Bill​ Gates​ ប្រកាស​ពី​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថាមពល​ស្អាត​ Energy​ Clean​ !

​សហ​ស្ថាបនិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Microsoft​ លោក​ Bill​ Gates​ បាន​ប្រកាស​ពី​គម្រោង​ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​ថាមពល​ស្អាត​ “Energy​ Clean”​ ដែល​នឹង​ត្រូវ​ចំនាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ច័ន្ទ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​នាទី​ក្រុងប៉ារីស​ប្រទេស​បារាំង​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​បណ្តាញ​ព័ត៌មាន​ reuters​។​ 

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​លោក​ Bill​ Gates​ បាន​បញ្ជាក់​ថា​ រូប​លោក​នឹង​មិន​ធ្វើការ​លើ​គម្រោង​នេះ​តែ​ម្នាក់ឯង​នោះ​ទេ​ ហើយ​លោក​ក៏​បាន​ស្នើរ​ដល់​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​សហរដ្ឋអាមេរិក​ កា​ណា​ដា​ បារាំង​ ឥណ្ឌា​ ឥ​ណ្តូ​នេ​ស៊ី​ ន័​រវេ​ស​ អា​រ៉ា​ប៊ី​សា​អូឌីត​ និង​កូរ៉េ​ខាងត្បូង​ឲ្យ​បរិច្ចាគ​ថវិកា​របស់​ខ្លួន​ដើម្បី​ចូលរួម​ចំនែក​ក្នុង​គម្រោងការ​មួយ​នេះ​ដែល​នឹង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2020​ ខាង​មុខ​នេះ​។​ ដោយឡែក​សម្រាប់​រាជរដ្ឋាភិបាល​បារាំង​វិញ​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​ខ្លួន​នឹង​បរិច្ចាគ​ថវិកា​ដើម្បី​ចូលរួម​ជាមួយ​គម្រោងការ​នេះ​ដើម្បី​ជ្រំ​ជ្រែង​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ស្រាវជ្រាវ​ថាមពល​ស្អាត​ និង​ការ​អភិវឌ្ឍន៍​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ហើយ​បារាំង​ក៏​នឹង​ជម្រុញ​ដល់​បណ្តា​ប្រទេស​ទាំងឡាយ​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​បរិច្ចាគ​ថវិកា​របស់​ខ្លួន​ដើម្បី​ចូលរួម​ក្នុង​គម្រោងការ​របស់​លោក​ Bill​ Gates​ ដែល​ជា​មហាសេដ្ឋី​ដែល​មានចិត្ត​សប្បុរសធម៌​រូប​នេះ​ផង​ដែរ​។​ លោក​ Bill​ Gates​ បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា​គោលបំណង​ចម្បង​ក្នុង​ការ​ផ្តួចផ្តើម​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ស្រាវជ្រាវ​ដែល​មានឈ្មោះ​ថា​ “​ថាមពល​ស្អាត​”​ “Energy​ Clean”​ នេះ​គឺ​នឹង​អាច​ជួយ​ការពារ​ដល់​វិនិយោគ​ជន​ឲ្យ​ជៀស​ផុត​ពី​គ្រោះ​ហានិភ័យ​លើ​មុខ​ជំនួញ​របស់​ខ្លួន​ ការ​លើកទឹកចិត្ត​ដល់​ផលិតករ​ ការ​ច្នៃប្រឌិត​ ការ​អភិវឌ្ឍន៍​ផ្នែក​ទីផ្សារ​ ហើយ​ក៏​អាច​ជួយ​ស្តារ​ដល់​សេដ្ឋកិច្ច​ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​នៅ​ទូ​ទាំង​ពិភពលោក​បាន​ផង​ដែរ​៕

http://www.engadget.com/2015/11/27/bill-gates-clean-tech-initiative/

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន