Huawei ទើបតែបានប្រកាសពីភាពជោគជ័យថ្មីមួយទៀតជាមួយការលក់ស្មាតហ្វូនត្រកូល “P” គឺ Huawei P8Lite ដោយក្រុមហ៊ុនលក់បានជាង 10 លានដើមក្នុងរយះពេល 9 ខែគិតចាប់តាំងពីថ្ងៃ ប្រកាសចេញលក់ជាផ្លូវការកាលពីឆ្នាំកន្លងទៅមកទល់ពេញនេះ។ នេះជាភាពជោគជ័យថ្មីមួយទៀតបន្ទាប់ពីប្រកាសពីការលក់ស្មាតហ្វូនទាំងឡាយរបស់ខ្លួនបាន 100 លានដើមក្នុងឆ្នាំ 2015។ ហើយសម្រាប់ខែដំបូងក្នុងឆ្នាំ 2016 នេះក្រុមហ៊ុនទើបតែបានបញ្ចេញលក់ស្មាតហ្វូនចំនួនប្រមាណ 12 លានដើមទៀតសម្រាប់ចរាចរណ៍លក់លើទីផ្សារទូទាំងពិភពលោកផងដែរ។
ក្រុមហ៊ុន Huawei បានឲ្យដឹងថា ដោយសារតែតម្រូវការទីផ្សារនៃអ្នកប្រើប្រាស់ផលិតផលស្មាតហ្វូនក្រុមហ៊ុន Huawei មានការកើនឡើងជាលំដាប់ហេតុនេះហើយបានធ្វើឲ្យចង្វាក់នៃការចេញលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនមានការកើនឡើងដោយគិតចាប់ពីខែតុលាឆ្នាំកន្លងទៅគឺក្នុងមួយខែៗក្រុមហ៊ុនបានបញ្ចេញលក់ស្មាតហ្វូនមិនតិចជាង 10 លានដើមនោះទេ។ ហើយសន្ទុះនៃការលក់មានការកើនឡើងគួរឲ្យកត់សំគាល់គឺបានកើនដល់ទៅ 93% កាលពីកំឡុងឆ្នាំ 2015។ដោយក្នុងនោះកំពូលស្មាតហ្វូនត្រកូល Huawei P Series (P8,P8Lite,P8 Max) ក្រុមហ៊ុនបានបញ្ចេញលក់លើទីផ្សារទូទាំងពិភពលោកលើកដំបូងក្នុងខែទីមួយមានចំនួនប្រមាណ 16 លានដើមកាលពីឆ្នាំ 2015។
សមាជិក P8 ទាំងអស់គឺ P8Lite ជាស្មាតហ្វូនដែលទំនើបហើយមានតម្លៃធូរថ្លៃជាងគេបង្អស់គឺវាមានតម្លៃមិនដល់ 250 ដុល្លារផង។ បើនិយាយពីលក្ខណះពិសេស និងសមត្ថភាពប្រើការនៃស្មាតហ្វូន P8Lite វិញក៏មិនអន់ប៉ុន្មានដែរ។ P8Lite ត្រូវបាន Huawei បំពាក់នូវអេក្រង់កម្រិត HD ទំហំ 5.0”, កាមេរ៉ា 13 មេហ្គាភិចសែល, អង្គគណនា 8 គ្រាប់ល្បឿន 1.2GHz Cortex-A53, រ៉េម 2GB, ម៉េមូរីម៉ាស៊ីន 16GB, ប្រើប្រាស់បានស៊ីមពីរ (3G, 4G LTE) និងដំណើរការដោយ Android Lollipop v5.0.1 និងមានមុខងារប្រើប្រាស់ទំនើបៗយ៉ាងច្រើនសម្បូរបែបសម្រាប់ប្រើប្រាស់លេងកម្សាន្ត៕
http://www.gsmarena.com/huawei_p8_lite_shipments_reach_10m_in_9_months-news-16502.php