បន្ទាប់ពីបង្ហាញវត្តមានជាផ្លូវការបានមិនទាន់បានពីរសប្តាហ៍ផង ស្របពេលក្រុមហ៊ុន Samsung ដែលក្រុមហ៊ុនយក្សផ្នែកបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង និងក្រុមហ៊ុនជាដៃគូរជាច្រើននៅលើពិភពលោក បានដាក់ឲ្យបញ្ជាទិញទុកជាមុននូវកំពូលទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនគឺ Samsung Galaxy S7 និង S7 Edge ជាបន្តបន្ទាប់ ហើយថ្មីនេះផងដែរ ក្រុមហ៊ុន Samsung បានបង្ហាញនូវរបាយការមួយដ៏គួរឲ្យចាប់អារម្មណ៌ ដោយលោក Koh Dong-jin ដែលជាប្រធានផ្នែកទូរស័ព្ទចល័តក្រុមហ៊ុនខាងលើ ដែលបង្ហាញពីសង្វាក់នៃការបញ្ជាបញ្ជាទិញទូរស័ព្ទស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺទទួលបានការបញ្ជាទិញទុកជាមុនច្រើនលើសពីការរំពឹងទុករបស់ក្រុមហ៊ុនទៅទៀត។
ទោះយ៉ាងណាក្រុមហ៊ុន Samsung នៅមិនទាន់សបានបញ្ចាក់ពីចំនួនពិតប្រាកដនៃការបញ្ជាទិញនៅឡើយទេ តែវាជាអ្វីដែលក្រុមហ៊ុនយក្សមួយនេះ បានដាក់គោលដៅក្នុងការដាក់លក់ដំបូងអោយបានចំនួនមួយច្រើនជាងស្មាតហ្វូន Galaxy ជំនាន់មុនៗ។ លោក Koh Dong-jin បានបន្តឲ្យដឹងថា ពួកយើងបានរំពឹងទុកថា ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីទាំងពីរម៉ូដែលនេះ អាចនឹងកែប្រែជោគវាសនាក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះឲ្យមានចំណែកទីផ្សារកាន់តែខ្លាំងនៅក្នុងទីផ្សារទូរស័ព្ទនៃប្រទេសចិន។ គួរបញ្ជាក់ផងដែរថា ទាំង Galaxy S7 និង S7 Edge ត្រូវបានដាក់លក់ជាផ្លូវការនៅលើទីផ្សារចំនួន 60 ប្រទេសនៅលើពិភពលោក ចាប់ពីថ្ងៃទី 11 ខែមីនានេះទៅផងដែរ។ សំរាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Samsung និងបើកសម្ពោធចេញលក់ជាផ្លូវការនៅថ្ងៃទី 19 ខែមិនានេះដូចគ្នា។