ក្រុមហ៊ុន Samsung ត្រូវបានគេជឿថា មានគម្រោងក្នុងការផ្លាស់ប្តូរនូវមុខងារជំនួយការ S-Voice របស់ខ្លួនជាមួយនឹងជំនួយការឆ្លាតវៃថ្មីដែលមានឈ្មោះថា Bixby Voice Assistant សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S8 ។ ប៉ុន្តែ តើជំនួយការឆ្លាតវៃ Bixby ប្លែកពីជំនួយការឆ្លាតវៃ Google Assistant ដែរឬទេ? លោក Lee Kyeong-Tae ដែលជាអនុប្រធាននាយប្រតិបត្តិផ្នែកផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Samsung Electronics បានប្រាប់ The Investor នៅថ្ងៃអង្គារិ៍នេះថា “ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Google នឹងបន្តរភាពជាដៃគូនៃយុទ្ធសាស្ត្រថ្មីរបស់ខ្លួនទៅលើការពង្រឹងបច្ចេកវិទ្យាឆ្លាតវៃ AI និងការពង្រឹងទៅលើបច្ចេកវិទ្យានៅក្នុងទីផ្សារដ៏ជឿនលឿននេះ។
កាលពីពេលមុននេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញនូវទូរស័ព្ទស្មាតហ្វូនជាច្រើនជាមួយនឹងជំនួយការឆ្លាតវៃ 2 ប្រភេទផ្សេងគ្នាគឺ S-Voice និង Google Voice ។ ប៉ុន្តែនៅខណៈពេលនេះ ក្រុមហ៊ុន Samsung ហាក់ដូចជាមានគម្រោងជាច្រើនផ្សេងទៀតសម្រាប់ជំនួយការឆ្លាតវៃ Bixby ។ ជំនួយការឆ្លាតវៃថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S8 សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីជាច្រើន។ ខណៈពេលដែលក្រុមហ៊ុន Samsung នៅមិនទាន់បានបញ្ជាក់យ៉ាងច្បាស់អំពីគម្រោងផែនការជាច្រើនរបស់ខ្លួន ប៉ុន្តែជំនួយការឆ្លាតវៃ Bixby នឹងពង្រឹងទៅដល់សមត្ថភាពរបស់ប្រព័ន្ធប្រតិបត្តិការ Android Software ដែលផ្តល់នូវលក្ខណៈពិសេសជាច្រើនសម្រាប់អ្នកប្រើប្រាស់។
នៅក្នុងការសន្ទនារបស់នាយកប្រតិបត្តិជាច្រើននាក់របស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ពេលនេះក្រុមហ៊ុន Samsung និងក្រុមហ៊ុន Google កំពុងតែប្រកួតប្រជែងគ្នាទៅលើបច្ចេកវិទ្យាឆ្លាតវៃ AI ។ ចំនែកកិច្ចសហប្រតិបត្តិការរបស់ជំនួយការឆ្លាតវៃជាសំឡេងរបស់ក្រុមហ៊ុនទាំង 2 នេះក៏នៅមិនទាន់ដឹងទៀតដែរ។ ពាក្យចចាមអារ៉ាមជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Google បានដាក់សំណើរឱ្យក្រុមហ៊ុន Samsung ជៀសវៀងនូវការប្រើប្រាស់ជំនួយការឆ្លាតវៃ Bixby ជាមួយនឹងកម្មវិធី Assistant ។ ក្រៅពីក្រុមហ៊ុន Samsung ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជា Amazon, LG, Honor និង HTC នឹងបង្កើតនូវជំនួយការឆ្លាតវៃ AI ផ្ទាល់ខ្លួនផងដែរសម្រាប់ការបញ្ជាដោយប្រើប្រាស់នូវសំឡេងនេះ៕