ថ្ងៃនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនកំពុងតែផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាឆ្លាតវៃ AI សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែល នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2017 នេះ ប៉ុន្តែ តើវាមានលក្ខណៈអ្វីដែលកាន់តែអស្ចារ្យជាងនេះ ទៀតនោះ? យើងបានឃើញនូវរូបភាពបទបង្ហាញមួយចំនួនអំពី Desktop eXperience (DeX) ដែលមានគម្រោងក្នុងការប្រែក្លាយស្មាតហ្វូននេះទៅជាផ្នែកមួយដ៏សំខាន់នៃ Desktop Workstation ។ តើអាចទេ ដែលវានឹងប្រើប្រាស់នូវមុខងារ Continuum ដែលពេញនិយមប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ OS ជាច្រើននោះ?
ស្មាតហ្វូន Galaxy S8 និងស្មាតហ្វូន Galaxy S8 Plus អាចនឹងប្រើប្រាស់នូវរន្ធផត USB-C ដែលអាចធ្វើការរន្ធផតណាមួយជាមួយនឹងឧបករណ៍ Workstation ដូចជារន្ធ Power, រន្ធ Video Out ឬរន្ធផ្សេងទៀត។ វាក៏អាចនឹងមាននូវការប្រើប្រាស់ USB-C Monitors ដែលលោកអ្នកអាចប្រើប្រាស់ជាមួយនឹង USB Hubs សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាហាក់ដូចជា Samsung DeX នឹងប្រើប្រាស់នូវមុខងារ DeX Station Dock សម្រាប់ប្រើប្រាស់នូវការភ្ជាប់ទំនាក់ទំនងទៅកាន់ Monitors ។ តើលោកអ្នកធ្លាប់នៅចងចាំ Smart Dock ដែលបានប្រើប្រាស់សម្រាប់ Galaxy Note II ដែរឬទេ? យើងសង្ឃឹមថា ក្រុមហ៊ុន Samsung នឹងធ្វើការពង្រឹងទៅលើផ្នែក Software ជាច្រើនទៀតដែលកាន់តែអស្ចារ្យនៅពេលនេះ។
ខាងក្រោមនេះជាអ្វីដែលក្រុមហ៊ុន Samsung បានពិពរណ៍នាអំពី DeX:
សម្រាប់កម្មវិធី Application Software សម្រាប់ធ្វើការភ្ជាប់នូវអេក្រង់របស់ស្មាតហ្វូនទៅកាន់អេក្រង់ Displays ជាច្រើនបានតាមរយៈឧបករណ៍ផលិតផលបច្ចេកវិទ្យាជាច្រើន និងប្រព័ន្ធ Wireless Networks ការប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យារបស់កុំព្យូទ័រ ការប្រើប្រាស់នូវកម្មវិធី Software របស់កុំព្យូទ័រសម្រាប់ការភ្ជាប់ទំនាក់ទំនងនៅលើ Wireless Network ការប្រើប្រាស់នូវកម្មវិធី Software កុំព្យូទ័រសម្រាប់ធ្វើការគ្រប់គ្រងទៅលើ User Interface Moe ឬការប្រើប្រាស់នូវ Software កុំព្យូទ័រសម្រាប់ការប្រើប្រាស់ក្នុងការគ្រប់គ្រងទៅលើការចូលទៅដំណើរការនៅលើកុំព្យូទ័របាន។
ក្រុមហ៊ុន Samsung ប្រហែលជាមានបទពិសោធន៍ច្រើនជាងគេបំផុតក្នុងការបង្កើតនូវកម្មវិធីអស្ចារ្យសម្រាប់ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងការបែងចែកអេក្រង់ជាផ្នែក ឬការទំនាក់ទំនងជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows ។ ក្រុមហ៊ុន Samsung ចាប់ផ្តើមធ្វើការពង្រឹងទៅលើផ្នែក Software ជាច្រើនចាប់តាំងពីការបង្ហាញវត្តមានរបស់ Galaxy Note II ។ សាកល្បងទស្សន៍ទាយមើល តើក្រុមហ៊ុន Samsung នឹងពង្រឹងទៅលើផ្នែកអ្វីខ្លះទៀតទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ?