no-alternative title

តើ​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ នឹង​មាន​រូបរាង​បែប​ណា​ដែរ​?​ រូបភាព​ Renders​ ថ្មី​មួយទៀត​ត្រូវ​បាន​ទម្លាយ​ដោយ​ Evan​ Blass

​រហូត​មក​ទល់​ពេល​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ ដែល​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Samsung​ កំពុង​តែ​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ និង​រចនា​រូបរាង​កាន់តែ​ប្លែក​សម្រាប់​ម៉ូ​ដែល​ Galaxy​ S8​ ហើយ​ពេល​នេះ​ព័ត៌មាន​ថ្មី​អំពី​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​ក៏​ត្រូវ​បាន​ទម្លាយ​ទៀត​ហើយដោយ​គណនី​ឈ្មោះ​ថា​ Evan​ Blass​ ។​ ថ្មីៗ​នេះ​ អ្នក​រចនា​រូបរាង​ស្មា​ត​ហ្វូ​ន​លោក​ Benjamin​ Geskin​ ក៏​បាន​ចែករំលែក​នូវ​រូបភាព​ថ្មី​មួយទៀត​ដ៏​ស្រស់​ស្អាត​ដែល​គេ​គិត​ថា​ពិតជា​រូបភាព​ Renders​ របស់​ទុ​រ​ស័ព្ទ​ Samsung​ Galaxy​ S8​ ។​

​លោក​ Geskin​ ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ដោយសារ​តែ​លោក​តែងតែ​បង្ហាញ​នូវ​រូបភាព​របស់​ទូរស័ព្ទ​ស៊េរី​ថ្មី​ជា​ច្រើន​ដោយ​ពឹងផ្អែក​ទៅ​លើ​ការ​បែកធ្លាយ​ និង​ពាក្យ​ច​ចាម​ អា​រ៉ា​ម​ជា​ច្រើន​ដែល​បាន​និយាយ​អំពី​ទូរស័ព្ទ​នោះ​។​ រូបភាព​ Renders​ ថ្មី​មួយ​នេះ​ត្រូវ​បាន​ចែករំលែក​បន្ត​ដោយ​គណនី​ Evan​ Blass​ ដែល​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ​នៃ​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ នេះ​។​ រូបភាព​ Render​ ថ្មី​របស់​ទូរស័ព្ទ​ Galaxy​ S8​ ថ្មី​នេះ​គឺ​មាន​ស៊ុម​ព័ទ្ធ​ជុំវិញ​អេ​ក្រង់​តូច​មែនទែន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​រូបភាព​ដែល​ត្រូវ​បាន​ទម្លាយ​ដោយ​គណនី​ Blass​ នេះ​ គឺ​ត្រូវ​បាន​គេ​អះអាង​ថា​ជា​គំរូ​របស់​ទូរស័ព្ទ​ Galaxy​ S8​ ។​ នៅ​ផ្នែក​ខាងក្រោយ​របស់​ទូរស័ព្ទ​នេះ​ បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ ហើយ​វា​ថែម​ទាំង​ប្រើប្រាស់​នូវ​រន្ធ​ផត​ USB-C​ ហើយ​ប្រហែលជា​រក្សា​ទុក​នូវ​រន្ធ​ដោត​ 3.5mm​ Audio​ Jack​ ដដែល​ដែល​ផ្ទុយ​ពី​ព័ត៌មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​កាលពី​ពេល​មុន​នេះ​។​ ចំនែក​ព័ត៌មាន​បែកធ្លាយ​ជា​ច្រើន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ផ្នែក​ខាង​មុខ​របស់​ទូរស័ព្ទ​ Galaxy​ S8​ អាច​នឹង​មាន​ទំហំ​អេ​ក្រង់​ 2​ ផ្សេង​គ្នា​ដែល​មិន​មាន​ប៊ូ​តុង​ Home​ នោះ​ទេ​។​ ខាងក្រោម​នេះ​គឺជា​លក្ខណៈសម្បត្តិ​របស់​ទូរស័ព្ទ​ Galaxy​ S8​ ដែល​ត្រូវ​បាន​បែកធ្លាយ​។​ 

​ទូរស័ព្ទ​ Samsung​ Galaxy​ S8​ នឹង​មាន​អេ​ក្រង់​ទំហំ​ 5.8​ អ៊ី​ង​ និង​អេ​ក្រង់​ទំហំ​ 6.2​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ QHD​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ ភ្ជាប់​ជាមួយនឹង​រន្ធ​ microSD​ ដែល​មាន​ទំហំ​ដល់​ទៅ​ 256GB​ ថាមពល​ថ្ម​កម្លាំង​ 3000mAh​ និង​3500mAh​ រន្ធ​ផត​ USB-C​ រន្ធ​ដោត​កាស​ 3.5​ mm​ Jack​ កាមេរ៉ា​ខាងក្រោយ​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ កាមេរ៉ា​ខាង​មុខ​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ភ្ជាប់​ជាមួយនឹង​ f/1.7​ Aperture​ និង​កម្មវិធី​ Software​ ថ្មីៗ​ដែល​មាន​ដូច​ជា​ Samsung​ DeX,​ Biby​ Assistant​ និង​ Force​ Touch​ ផង​ដែរ​។​ ទូរស័ព្ទ​ Galaxy​ S8​ ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ប្រកាស​បង្ហាញខ្លួន​នៅ​ថ្ងៃ​ទី​ 29​ ខែមីនា​ខាង​មុខ​នេះ​ ហើយ​វា​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី​ 21​ ខែមេសា​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន