no-alternative title

ការ​បញ្ជា​ទិញ​អេ​ក្រង់​ OLED​ សម្រាប់​ទូរស័ព្ទ​ iPhone​ 8​ អាច​ប៉ះពាល់​ទៅ​ដល់​ប្រាក់​ចំណេញ​របស់​ខ្លួន​ចំនួន​ 50​ លាន​ដុល្លារ​អា​មេ​រិច​នៅ​ត្រីមាស​នេះ​

​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​ Timothy​ Arcuri​ ដែល​ជា​អ្នកវិភាគ​របស់​ក្រុមហ៊ុន​ Cowen​ &​ Company​ បាន​និយាយ​ថា​ ការ​ផ្លាស់​ប្តូរ​របស់​ក្រុមហ៊ុន​ Apple​ ទៅ​ប្រើប្រាស់​នូវ​បន្ទះ​អេ​ក្រង់​ OLED​ សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ iPhone​ 8​ អាច​ប៉ះពាល់​ទៅ​ដល់​ប្រាក់​ចំណេញ​របស់​ខ្លួន​ព្រោះ​ការ​ចំណាយ​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​ 50​ លាន​ដុល្លារ​អា​មេ​រិច​។​ ប្រាក់​ចំណេញ​បើ​ធៀប​ជាមួយនឹង​ឆ្នាំ​មុន​ប្រហែល​មាន​ត្រឹមតែ​មាន​ត្រឹមតែ​ 39%​ តែ​ប៉ុណ្ណោះ​ នៅ​ក្នុង​ត្រីមាស​នេះ​ ដោយសារ​តែ​ការ​ចំណាយ​ច្រើន​ទៅ​លើ​អេ​ក្រង់​ OLED​ ។​ មួយវិញទៀត​ តម្លៃ​របស់​សមាស​ភាគ​ជា​ច្រើន​ក៏​មានការ​កើនឡើង​ខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​របស់​ទូរស័ព្ទ​ iPhone​ ថ្លៃ​ផង​ដែរ​។​

​ពាក្យ​ចចាមអារ៉ាម​លើក​មុន​នេះ​បាន​បញ្ជាក់​ថា​ ទូរស័ព្ទ​ iPhone​ 8​ ប្រហែលជា​មាន​អេ​ក្រង់​ទំហំ​ 5.8​ អ៊ី​ង​ភ្ជាប់​ជាមួយនឹង​កញ្ចក់​ OLED​ ដែល​អាច​បត់បែន​បាន​ (Flexible​ Screen)​ និង​មានការ​រចនា​ម៉ូ​ដ​កាន់តែ​ប្លែក​បើ​ធៀប​ជាមួយនឹង​ទូរស័ព្ទ​ជំនាន់​មុន​។​ iPhone​ 8​ ប្រហែលជា​មាន​គែម​កោង​នៅ​ផ្នែក​សងខាង​ ហើយ​ផ្ទៃ​ខាង​មុខ​ធ្វើ​ពី​កញ្ចក់​ទាំងអស់​ដែល​បំពាក់​នូវ​ Sensors​ និង​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ផ្នែក​ខាងក្រោម​។​ វា​នៅ​តែ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ Apple​ ក្នុង​ការ​ប្រើប្រាស់​នូវ​បន្ទះ​អេ​ក្រង់​ OLED​ សម្រាប់​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​ទាំង​ 3​ របស់​ខ្លួន​។​ដែល​រួម​មាន​ iPhone​ 7s​ និង​ 7s​ Plus​ ។​ ការ​បញ្ចេញ​នូវ​ទូរស័ព្ទ​ថ្មី​ដល់​ទៅ​ 3​ ស៊េរី​ដែល​ប្រើប្រាស់​នូវ​អេ​ក្រង់​ OLED​ ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ការ​សម្ភោ​ធន៍​ជា​ផ្លូវការ​សម្រាប់​ iPhones​ 2017​ ហើយ​ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​ Apple​ ក៏​មាន​បរិមាណ​គ្រប់គ្រាន់​ហើយ​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​ត្រីមាស​នេះ​ឆ្នាំ​មុន​ អ្នកវិភាគ​បាន​រំពឹង​ថា​ ការ​នាំ​ចេញ​ទូរស័ព្ទ​ iPhones​ នឹង​មាន​ចំនួន​រហូត​ដល់​ទៅ​ 76​ លាន​គ្រឿង​ដែល​មាន​កំណើន​ខ្ពស់​បង្កើន​ប្រាក់​ចំណេញ​សម្រាប់​ក្រុមហ៊ុន​ Apple​ ហើយ​មួយ​ចំនែក​ធំ​គឺ​ដោយសារ​តែ​ការ​កម្ម​ង់​ទិញ​នូវ​ទូរស័ព្ទ​ iPhone​ 7​ Plus​ ដ៏​ច្រើន​លើ​ល​លប់​។​ យើង​នឹង​អាច​មើលឃើញ​នៅ​ថ្ងៃនេះ​ថា​ការ​វិភាគ​របស់​គាត់​ត្រឹមត្រូវ​ឬទេ​ ដោយសារ​តែ​ក្រុមហ៊ុន​ Apple​ នឹង​ប្រកាស​នូវ​លទ្ធផល​ហិរញ្ញវត្ថុ​សម្រាប់​ត្រីមាស​វេលា​ម៉ោង​ 2pm​ PT/5pm​ ET​ ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន