no-alternative title

ដឹងទេថា ស្មា​ត​ហ្វូ​ន​ Android​ របស់​ប្រទេស​ចិន ​ដែល​ល្អ​បំផុត​សម្រាប់​ឆ្នាំ​ 2017 មានម៉ូដែលណាខ្លះ? សូមទស្សនាទាំងអស់គ្នា!

​ស្មា​ត​ហ្វូ​ន​ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​តែងតែមាន​តម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​នោះ​ទេ​ ដោយសារ​តែ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​នៅ​លើ​ទីផ្សារ​ទាំង​ការ​រចនា​រូបរាង​ និង​របកគំហើញ​នៃ​បច្ចេកវិទ្យា​ថ្មីៗ​។​ លោក​អ្នក​អាច​ធ្វើការ​ក្រឡេក​មើលទៅ​កាន់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ផលិត​នូវ​ផលិតផល​ល្អជា​ច្រើន​។​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងនោះ​ មាន​ដូច​ជា​ Xiaomi,​ Meizu,​ Lenovo​ និង​ Huawei​ ដែល​តែងតែ​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ដែល​មាន​សមត្ថភាព​ខ្លាំង​។​ ​ខាងក្រោម​នេះ​ គឺជា​ស្មា​ត​ហ្វូ​ន​ Android​ របស់​ប្រទេស​ចិន​ដែល​មាន​តម្លៃ​ថ្លៃ​គួរសម​ផង​ដែរ​ និង​ជា​ស្មា​ត​ហ្វូ​ន​ដែល​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.​​Xiaomi​ Mi​ Mix ​តម្លៃ​៖​ 800​ ដុល្លារ​

Xiaomi​ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ដែល​មានការ​រីក​ចម្រើន​លឿន​នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​បាន​លក់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ឬ​ទ្វីប​អ៊ឺ​រ៉ុ​ប​នោះ​ទេ​។​ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ Xiaomi​ Mi​ Mix​ មាន​អេ​ក្រង់​ទំហំ​ធំ​ 6.4​ អ៊ី​ង​ដែល​មាន​ផ្ទៃ​កញ្ចក់​ដល់​ទៅ​ 93%​  ធំ​ជាង​អេ​ក្រង់​របស់​ iPhone​ 7​ Plus​ ដែល​មាន​ទំហំ​អេ​ក្រង់​ត្រឹមតែ​ 5.5​ អ៊ី​ង​តែ​ប៉ុណ្ណោះ​។​ ជាមួយនឹង​សេ​រ៉ា​មិច​ស្រោប​នៅ​ខាងក្រោយ​បាន​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ភាព​ស្រស់​ស្អាត​ទាក់ទាញ​ និង​មិន​ងាយ​ឆ្កូត​នោះ​ទេ​។​ ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​កំពុង​តែ​រង់ចាំ​មើល​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ឆ្នាំ​ 2017​ របស់​ក្រុមហ៊ុន​ Apple​ និង​ក្រុមហ៊ុន​ Samsung​ ដែល​ល្បី​ថា​មាន​កញ្ចក់​អេ​ក្រង់​ពេញ​តែ​ម្តងនោះ​ ស្មា​ត​ហ្វូ​ន​ Mi​ Max​ នេះ​បាន​ដាក់​លក់​ភ្លាមៗ​ចូល​ទៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​ខែ​ផង​ដែរ​។​ 

2.​​Xiaomi​ Mi​ Note​ 2 ​តម្លៃ​៖​ 630​ ដុល្លារ​

​ប្រសិនបើ​លោក​អ្នក​កំពុង​តែ​ស្វែងរក​នូវ​ស្មា​ត​ហ្វូ​ន​ដែល​មាន​លក្ខណៈ​ទាន់សម័យ​ ស្រស់​ស្អាត​ និង​ដំណើរការ​លឿន​នោះ​លោក​អ្នក​គួរតែ​ជ្រើសរើស​នូវ​ស្មា​ត​ហ្វូ​ន​ Xiaomi​ Mi​ Note​ 2​ ។​ វា​មាន​រូបរាង​ស្រ​ដៀង​គ្នា​ទៅ​នឹង​ហ្វា​ប់​ប្លេ​ត​ Galaxy​ Note​ 7​ ដែរ​ដែល​មាន​អេ​ក្រង់​គែម​កោង​យ៉ាង​ទាក់ទាញ​ ប៉ុន្តែ​វា​មិន​ផ្ទុះ​នោះ​ទេ​។​ ស្មា​ត​ហ្វូ​ន​នេះ​អាច​រក​ទិញ​បាន​តែ​នៅ​ក្នុង​តំបន់​អាស៊ី​តែ​ប៉ុណ្ណោះ​។​

3.​​Honor​ Magic ​តម្លៃ​៖​ 710​ ដុល្លារ​

Xiaomi​ មិនមែន​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​តែងតែ​បញ្ចេញ​នូវ​ផលិតផល​ប្លែកៗ​អស្ចារ្យ​នោះ​ទេ​ ក្រុមហ៊ុន​ Huawei​ ក៏​ជា​ក្រុមហ៊ុន​ល្បីឈ្មោះ​នៅ​ចិន​ធំ​ជាងគេ​ផង​ដែរ​។​ ថ្មីៗ​នេះ​ ក្រុមហ៊ុន​មួយ​នេះ​បាន​បញ្ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ Honor​ Magic​ ដែល​មាន​អេ​ក្រង់​គែម​កោង​ ស៊ុម​ព័ទ្ធ​កញ្ចក់​អេ​ក្រង់​កាន់តែ​តូច​ និង​មាន​ភាព​ស្រស់​ស្អាត​ជាទី​បំផុត​។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាមួយនឹង​រូបរាង​របស់​វា​ ហើយ​ជា​ពិសេស​ប្រព័ន្ធ​ដំណើរការ​ និង​ប្រព័ន្ធ​កាមេរ៉ា​របស់​វា​ពិតជា​ខ្លាំង​មែនទែន​។​

4.​​Huawei​ Mate​ 9 ​តម្លៃ​៖​ 600​ ដុល្លារ​

Huawei​ Mate​ 9​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្មា​ត​ហ្វូ​ន​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ និង​មាន​រូបរាង​ស្រស់​ស្អាត​ទាក់ទាញ​ជាទី​បំផុត​របស់​ក្រុមហ៊ុន​ Huawei​ ។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​តម្លៃ​ 600​ ដុល្លារ​ដែល​មាន​តម្លៃ​ថោក​ជាង​ស្មា​ត​ហ្វូ​ន​ iPhone​ និង​ Pixel​ ។​ ស្មា​ត​ហ្វូ​ន​នេះ​ស្រោប​ដោយ​លោហធាតុ​ និង​មានការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ផង​ដែរ​។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​សមត្ថភាព​ដំណើរការ​បាន​លឿន​ជាមួយនឹង​កញ្ចក់​អេ​ក្រង់​ភ្លឺ​ច្បាស់​ និង​មាន​ម៉េ​មូ​រី​ធំ​ដែល​អាច​ផ្ទុក​ទិន្នន័យ​បាន​ច្រើន​ថែម​ទៀត​ផង​។​

5.​​OnePlus​ 3T ​តម្លៃ​៖​ 440​ ដុល្លារ​

OnePlus​ 3T​ គឺជា​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ក្រុមហ៊ុន​ OnePlus​ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​កាន់តែ​អស្ចារ្យ​ក្នុង​ការ​ប្រើប្រាស់​ និង​ជា​របកគំហើញ​ថ្មី​ដែល​មានការ​រចនា​រូបរាង​កាន់តែ​អស្ចារ្យ​មិន​ធ្លាប់​មាន​។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​តម្លៃ​ 440​ ដុល្លារ​ ហើយ​សមត្ថភាព​របស់​វា​មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ 800​ ដុល្លារ​នោះ​ទេ​។​ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 821​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 6GB​ ហើយ​ស្មា​ត​ហ្វូ​ន​ OnePlus​ 3T​ នេះ​មាន​ល្បឿន​លឿន​ និង​មានការ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ថែម​ទៀត​ផង​។​ វា​ពិតជា​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​មួយ​សម្រាប់​លោក​អ្នក​។​

6.​​Huawei​ P9 ​តម្លៃ​៖​ 450​ ដុល្លារ​

​ក្រុមហ៊ុន​ Huawei​ មាន​កំណើន​កើនឡើង​ខ្លាំង​បើ​ធៀប​ជាមួយនឹង​ឆ្នាំ​មុន​ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ​បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ 3​ បន្ទាប់​ពី​ក្រុមហ៊ុន​ Samsung​ និង​ Apple​ ។​ ស្មា​ត​ហ្វូ​ន​ P9​ នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​តាំងពី​ឆ្នាំ​ 2016​ ដោយសារ​តែ​លក្ខណៈសម្បត្តិ​ និង​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​របស់​វា​។​ វា​មានការ​រចនា​រូបរាង​កាន់​ស្រោប​ដោយ​លោហធាតុ​កាន់តែ​ស្រស់​ស្អាត​ និង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ចុង​ក្រោយ​គេ​ដែល​ផ្តល់​នូវ​លក្ខណៈ​ទំនើប​សម្រាប់​អ្នក​ប្រើប្រាស់​។​ បន្ថែម​ពី​នេះ​ទៀត​ ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​លឿន​ ហើយ​ថែម​ទាំង​ពង្រឹង​ទៅ​លើ​កាមេរ៉ា​ Wide-Aperture​ f/1.1​ ដែល​អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​តម្លៃ​សមរម្យ​ជាង​ក្រុមហ៊ុន​ Samsung​ និង​ក្រុមហ៊ុន​ Apple​ ។​

7.​​Honor​ 8 ​តម្លៃ​៖​ 400​ ដុល្លារ​

Honor​ 8​ មាន​អេ​ក្រង់​ទំហំ​ 5.2​ អ៊ី​ង​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្មា​ត​ហ្វូ​ន​ដែល​មានការ​រចនា​រូបរាង​ស្រស់​ស្អាត​ស្រោប​ដោយ​កញ្ចក់​ និង​លោហធាតុ​ជាមួយ​គ្នា​រួម​ទាំង​កាមេរ៉ា​ភ្លោះ​នៅ​ពីក្រោយ​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម​ខ្លាំង​រហូត​ដល់​ទៅ​ 3000mAh​ ហើយ​វា​អាច​ប្រើប្រាស់​បាន​រយៈពេល​ដល់​ទៅ​ 9​ ម៉ោង​ដែល​លោក​អ្នក​អាច​ធ្វើ​កិច្ច​ការងារ​ជា​ច្រើន​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​មួយ​នេះ​។​ មិនតែប៉ុណ្ណោះ​ វា​ប្រើប្រាស់​នូវ​ Skin​ ថ្មី​ស្រស់​ស្អាត​នៅ​ពីលើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​កាន់តែ​ប្លែក​មួយទៀត​សម្រាប់​លោក​អ្នក​។​ វា​មានមុខ​ងារ​ថ្មីៗ​ដែល​អាច​ចូល​ទៅ​ដំណើរការ​កម្មវិធី​បាន​លឿន​ និង​រហ័ស​ទាន់​ចិត្តជា​និច្ច​។​

8.​​ZTE​ Axon​ 7​ |​ 7​ Mini ​តម្លៃ​៖​ 400​ ដុល្លារ​ |​ 300​ ដុល្លារ​

​ក្រុមហ៊ុន​ ZTE​ បាន​ធ្វើការ​ដាក់​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ 2​ ស៊េរី​ម៉ូ​ដែល​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​សហរដ្ឋ​អា​មេ​រិច​នោះ​គឺ​ ZTE​ Axon​ 7​ ដែល​មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ និង​ Axon​ 7​ Mini​ ដែល​មាន​ទំហំ​អេ​ក្រង់​ 5.2​ អ៊ី​ង​។​ លោក​អ្នក​អាច​រក​ទិញ​ស្មា​ត​ហ្វូ​ន​នេះ​បាន​នៅ​ក្នុង​តម្លៃ​ 400​ ដុល្លារ​សម្រាប់​ Axon​ 7​ ។​ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 820​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ត្រឹមតែ​ 64GB​ ហើយ​សម្រាប់​តម្លៃ​របស់​ Axon​ 7​ Mini​ គឺ​ត្រឹមតែ​ 300​ ដុល្លារ​តែ​ប៉ុណ្ណោះ​។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ស្មា​ត​ហ្វូ​ន​ត្រកូល​ Axon​ នេះ​គឺ​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បំពង​សំឡេង​ Speakers​ ភ្លោះ​ដែល​លឺ​ពិ​រោះ​រណ្តំ​ចិត្ត​ និង​ច្បាស់​ល្អជា​និច្ច​។​

9.​​LeEco​ Le​ Pro​ 3 ​តម្លៃ​៖​ 400​ ដុល្លារ​

LeEco​ គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​មានការ​ពង្រឹង​ទៅ​លើ​ Hardware​ ដោយ​ខ្លួនឯង​ និង​បាន​ប្រឡូក​ចូល​ទៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទើបតែ​បាន​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​។​ ស្មា​ត​ហ្វូ​ន​ Le​ Pro​ 3​ បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដំបូង​បំផុត​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ហើយ​នេះ​បង្ហាញ​ពី​ជំហាន​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​។​ តើ​មាន​មាន​លក្ខណៈ​ពិសេស​អ្វីខ្លះ​សម្រាប់​ Le​ Pro​ 3​ នេះ​?​ ស្មា​ត​ហ្វូ​ន​នេះ​មាន​តម្លៃ​ 400​ ដុល្លារ​រូបរាង​ស្រស់​ស្អាត​ ទាក់ទាញ​នឹង​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ Snapdragon​ 821​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ និង​ប្រើប្រាស់​នូវ​រន្ធ​ផត​ USB-C​ ។​

10.​​Xiaomi​ Mi​ 5s​ |​ Mi​ 5s​ Plus ​តម្លៃ​៖​ 400​ ដុល្លារ​

Xiaomi​ ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​តែងតែ​និយាយ​អំពី​បច្ចេកវិទ្យា​ថ្មី​បាន​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ Mi​ 5s​ និង​ Mi​ 5s​ Plus​ ដែល​មាន​រូបរាង​ស្រស់​ស្អាត​ និង​តម្លៃ​សមរម្យ​ផង​ដែរ​។​ ស្មា​ត​ហ្វូ​ន​នេះ​ទ្រទ្រង់​នូវ​ការ​ប្រើប្រាស់​ 4G​ LTE​ Band​ និង​មាន​លក្ខណៈសម្បត្តិ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ទៀត​ផង​ដែរ​។​ ប្រសិនបើ​លោក​អ្នក​ចាប់អារម្មណ៍​ទៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ Xiaomi​ លោក​អ្នក​គួរតែ​ជ្រើសរើស​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​។​

11.​​Meizu​ M3X ​តម្លៃ​៖​ 330​ ដុល្លារ​

​ជាមួយនឹង​ការ​រចនា​រូបរាង​ស្រោប​ដោយ​កញ្ចក់​នៅ​ផ្នែក​ខាងក្រោយ​ ស្មា​ត​ហ្វូ​ន​ Meizu​ M3X​ បាន​ក្លាយជា​ស្មា​ត​ហ្វូ​ន​មួយ​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ និង​ទាក់ទាញ​ចិត្ត​មែនទែន​។​ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​ Flyme​ OS​ រួម​ជាមួយនឹង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ធំ​ដល់​ទៅ​ 64GB​ និង​បន្ទះ​ឈី​ប​ Helio​ P20​ របស់​ក្រុមហ៊ុន​ MediaTek​ ដែល​ពង្រឹង​ទៅ​ដល់​សមត្ថភាព​នៃ​ការ​ដំណើរការ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​។​

12.​​Xiaomi​ Redi​ Note​ 4 ​តម្លៃ​៖​ 200​ ដុល្លារ​

Redmi​ Note​ 4​ ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​សមរម្យ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Xiaomi​ សម្រាប់​សហរដ្ឋ​អា​មេ​រិច​ និង​នៅ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​។​ ស្មា​ត​ហ្វូ​ន​នេះ​ស្រោប​ដោយ​លោហធាតុ​ និង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ដែល​អាច​ដំណើរការ​បាន​លឿន​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ ហើយ​តម្លៃ​របស់​វា​វិញ​គឺ​ត្រឹមតែ​ 200​ ដុល្លារ​តែ​ប៉ុណ្ណោះ​។​ 

13.​​Honor​ 6X ​តម្លៃ​៖​ 250​ ដុល្លារ​

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Honor​ ដែល​មាន​ភាព​ទាក់ទាញ​នោះ​គឺ​ម៉ូ​ដែល​ Honor​ 6X​ ។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​រូបរាង​ស្រស់​ស្អាត​ ហើយ​បើ​និយាយ​អំពី​ផ្នែក​ Hardware​ របស់​វា​ក៏​អស្ចារ្យ​សម​ល្មម​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ​។​ លោក​អ្នក​នឹង​ពេញចិត្ត​ជាមួយនឹង​មុខងារ​ពិសេសៗ​ជា​ច្រើន​ដែល​បាន​បំពាក់​នូវ​លើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ទំនើប​មួយ​គ្រឿង​នេះ​។​

14.​​LeEco​ Le​ S3 ​តម្លៃ​៖​ 250​ ដុល្លារ​

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ LeEco​ Le​ S3​ ដែល​មាន​តម្លៃ​ត្រឹមតែ​ 250​ ដុល្លារ​អា​មេ​រិច​បាន​ដាក់​លក់​ហើយ​នៅ​លើ​ទឹកដី​របស់​សហរដ្ឋ​អា​មេ​រិច​ ហើយ​លោក​អ្នក​ពិតជា​ពេញចិត្ត​ជាមួយនឹង​ការ​រចនា​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​នេះ​។​ វា​មាន​រូបរាង​ស្រស់​ស្អាត​និង​តម្លៃ​សមរម្យ​ថែម​ទៀត​ផង​។​ Le​ S3​ មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ Full​ HD​ បន្ទះ​ឈី​ប​ Snapdragon​ 652​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 3GB​ កាមេរ៉ា​ខាងក្រោយ​ទំហំ​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ដែល​អាច​ទ្រទ្រង់​នូវ​វី​ដេ​អូ​កម្រិត​ 4K​ បាន​ថែម​ទៀត​។​

15.​​Meizu​ M5​ Note ​តម្លៃ​៖​ 200​ ដុល្លារ​

Meizu​ M5​ Note​ ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​សមរម្យ​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​ដែល​ប្រើប្រាស់​នូវ​ Flyme​ OS​ ការ​រចនា​រូ​រាង​ទាក់ទាញ​ ស្រស់​ស្អាត​ និង​ការ​ប្រើប្រាស់​នូវ​ mBack​ Key​ សម្រាប់​ការ​វិល​ត្រឡប់​ទៅ​ Menus​ វិញ​បាន​ផង​ដែរ​។​ ស្មា​ត​ហ្វូ​ន​នេះ​មានការ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ និង​ថាមពល​ថ្ម​ដែល​កាន់តែ​ផ្តល់​នូវ​ភាព​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស់​ថែម​ទៀត​ផង​។​

16.​​Xiaomi​ Redmi​ 4 ​តម្លៃ​៖​ 130​ ដុល្លារ​

Redmi​ 4​ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ថោក​ជាងគេ​ដែល​លោក​អ្នក​អាច​ស្វែងរក​ទិញ​បាន​នៅ​ក្នុង​តម្លៃ​លក់​ត្រឹមតែ​ 130​ ដុល្លារ​ប៉ុណ្ណោះ​។​ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​ថាមពល​ថ្ម​កម្លាំង​ដល់​ទៅ​ 4100mAh​ និង​មានការ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ផង​ដែរ​។​ ស្មា​ត​ហ្វូ​ន​នេះ​មាន​អេ​ក្រង់​ទំហំ​ 5​ អ៊ី​ង​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ និង​ដំណើរការ​នូវ​ MIUI​ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​មួយ​កាន់តែ​ប្លែក​សម្រាប់​អ្នក​ប្រើប្រាស់​ថែម​ទៀត​ផង​៕​ 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន