no-alternative title

លោក​ Terry​ Gou​ ថ្លែង​ថា​៖​ រោងចក្រ​ផលិត​អេ​ក្រង់​ក្រុមហ៊ុន​ Sharp​ តម្លៃ​ 7​ ពាន់​លាន​ដុល្លារ​ នឹង​ធ្វើការ​សាងសង់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ ដើម្បី​ផ្គត់ផ្គង់​ក្រុមហ៊ុន​ Apple

​បើ​ពិនិត្យ​មើល​ត្រឡប់​ទៅ​កាន់​ខែកុម្ភៈ​ឆ្នាំ​មុន​នេះ​ លោក​ Terry​ Gou​ ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Foxconn​ បាន​បង្ហាញ​ថា​ អាជីវកម្ម​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ Sharp​ មាន​ទឹកប្រាក់​សរុប​ 3.8​ ពាន់​លាន​ដុល្លារ​អា​មេ​រិច​។​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ Sharp​ បាន​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​អេ​ក្រង់​ជា​ច្រើន​ប្រភេទ​អេ​ក្រង់​ IGZO​ Display​ ហើយ​ក្រុមហ៊ុន​នេះ​ក៏​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ផលិត​នូវ​បន្ទះ​អេ​ក្រង់​ប្រភេទ​ OLED​ Display​ ។​ ខណៈ​ពេល​ដែល​ចំនួន​នៃ​ការ​ផលិត​នូវ​បន្ទះ​អេ​ក្រង់​ OLED​ នៅ​មិន​ទាន់​ដឹង​ថា​មាន​ចំនួន​ប៉ុណ្ណា​សម្រាប់​ក្រុមហ៊ុន​ Apple​ នោះ​ទេ​ ប៉ុន្តែ​ក្រុមហ៊ុន​ Sharp​ បាន​ឈាន​ជើង​មួយ​ជំហាន​ទៀត​ក្នុង​ការ​ផលិត​នូវ​អេ​ក្រង់​បច្ចេកវិទ្យា​ថ្មី​ ហើយ​ក្រុមហ៊ុន​ Foxconn​ មាន​គោលដៅ​ក្នុង​ការ​សាងសង់​វា​ឱ្យ​សម្រេច​ឡើង​។​ ពេល​នេះ​ វា​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បញ្ជាក់​ថា​ រោងចក្រ​នេះ​នឹង​ធ្វើការ​សាងសង់​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ នេះ​បើ​យោង​តាម​ Nikkei​ ដែល​ដកស្រង់​សម្តី​របស់​លោក​ Terry​ Gou​ ថ្លែង​នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​តៃវ៉ាន់​កាលពី​ម្សិលមិញ​នេះ​។​

​រោងចក្រ​ផលិត​អេ​ក្រង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា​ 7​ ពាន់​លាន​ដុល្លារ​អា​មេ​រិច​ ហើយ​វា​អាច​បង្កើត​នូវ​ការងារ​ចន្លោះ​ពី​ 30,000​ ទៅ​ 50,000​ ការងារ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​។​ ចំនែក​រោងចក្រ​មួយ​ផ្សេង​ទៀត​ប្រហែលជា​សាងសង់​នៅ​ក្នុង​រដ្ឋ​ Pennsylvania​ ។​ ត្រឡប់​ទៅ​កាន់​ខែធ្នូ​វិញ​ លោក​ Masayoshi​ Son​ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ SoftBank​ របស់​ប្រទេស​ជប៉ុន​ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ Sprint​ នឹង​ជា​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ Foxconn​ បាន​ទំនាក់ទំនង​ជាមួយនឹង​លោក​ Terry​ Gou​ មុន​ពេល​ដែល​លោក​ទៅ​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​ Donald​ Trump​ ហើយ​ថែម​ទាំង​សន្យា​ក្នុង​ការ​វិនិយោគ​ទឹកប្រាក់​ 50​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​ថែម​ទៀត​ផង​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ Tim​ Cook​ ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Apple​ និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ជា​ច្រើន​នាក់​ទៀត​ ក៏​បាន​ជួប​ជាមួយនឹង​លោក​ប្រធានាធិបតី​ Trump​ មុន​ពេល​ដែល​ប្រធានាធិបតី​រូប​នេះ​ ស្បថ​ចូល​កាន់​ដំណែង​នៅ​ក្នុង​ការិយាល័យ​ ហើយ​វា​ គឺជា​ផ្នែក​មួយ​នៃ​ការ​សន្យា​របស់​គាត់​ “Buy​ American,​ Hire​ American”​ ក្នុង​ការ​កោះហៅ​រោងចក្រ​ផលិត​ជា​ច្រើន​ត្រលប់​មក​កាន់​សហរដ្ឋ​អា​មេ​រិច​វិញ​ ហើយ​ថែម​ទាំង​លុប​បំបាត់​ពន្ធ​ និង​ការ​លើកទឹកចិត្ត​ផ្សេង​ទៀត​។​ ក្រុមហ៊ុន​ Apple​ ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ដាក់​បង្ហាញ​នូវ​ទូរស័ព្ទ​ iPhone​ 8​ អេ​ក្រង់​ OLED​ នៅ​ក្នុងឆ្នាំនេះ​ ហើយ​តម្រូវការ​នៃ​ការ​ផលិត​បន្ទះ​អេ​ក្រង់​នេះ​ គឺ​ផ្គត់ផ្គង់​មក​ពី​ក្រុមហ៊ុន​ Samsung​ ប៉ុន្តែ​ក្រុមហ៊ុន​ Apple​ ក៏​កំពុង​តែ​បង្កើត​នូវ​រោងចក្រ​សម្រាប់​ផ្គត់ផ្គង់​នូវ​បន្ទះ​អេ​ក្រង់​សម្រាប់​ក្រុមហ៊ុន​ខ្លួន​ផង​ដែរ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន