no-alternative title

Huawei​ P10​ អាច​ជា​ស្មា​ត​ហ្វូ​ន​ ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​នៅ​ក្នុង​សែស្រឡាយ​របស់​ត្រកូល​ស៊េរី​ P​

​សម្រាប់​ឆ្នាំ​ 2017​ នេះ​ក្រុមហ៊ុន​ Huawei​ បាន​ចាប់ផ្តើម​ឈាន​ជើង​ចូល​ទៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ដោយ​នាំ​យក​នូវ​ទូរស័ព្ទ​ Huawei​ Mate​ 9​ ដែល​ជា​ទូរស័ព្ទ​ទំនើប​ទាន់សម័យ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​។​ យ៉ាងណាមិញ​ បើ​ទោះបីជា​ទើបតែ​បញ្ចេញ​នូវ​ទូរស័ព្ទ​ Huawei​ Mate​ 9​ ក្តី​ ពេល​នេះ​ ក្រុមហ៊ុន​ Huawei​ ក៏​ត្រៀមខ្លួន​នៅ​ក្នុង​ការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ស៊េរី​ថ្មី​មួយទៀត​ផង​ដែរ​ គឺ​ Huawei​ P10​ ។​ យើង​ធ្លាប់​បានឃើញ​នូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​រួម​ទាំង​ការ​បែកធ្លាយ​ជា​ច្រើន​ផង​ដែរ​អំពី​ទូរស័ព្ទ​ Huawei​ P10​ ដែល​មើលទៅ​ពិតជា​ស្រស់​ស្អាត​ទាក់ទាញ​បំផុត​។​ Huawei​ P9​ គឺជា​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Huawei​ ដំបូង​បំផុត​ ដែល​ប្រើប្រាស់​នូវ​មុខងារ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ Dual-Camera​ ដែល​ជា​ការ​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Leica​ ហើយ​យើង​សង្ឃឹមថា​ ទូរស័ព្ទ​ Huawei​ P10​ ក៏​នឹង​ធ្វើការ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ផង​ដែរ​។​

​ការ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ គឺជា​រឿង​សំខាន់​ ហើយ​រឿង​សំខាន់​មួយទៀត​នោះ​ គឺ​ពាក់ព័ន្ធ​ជាមួយនឹង​តម្លៃ​។​ គណនី​ @Ricciollo1​ របស់​បណ្តាញ​សង្គម​ Twitter​ បាន​ប្រកាស​ថា​ ទូរស័ព្ទ​ Huawei​ P10​ នឹង​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​ក្នុង​ទូរស័ព្ទ​ត្រកូល​ស៊េរី​ P​ ។​ នៅ​ក្នុង​សារ​នេះ​ គឺ​មិន​បាន​បញ្ជាក់​អំពី​តម្លៃពិត​ប្រាកដ​របស់​ទូរស័ព្ទ​ P10​ នេះ​នៅឡើយ​ទេ​ ប៉ុន្តែ​យើង​អាច​ប៉ាន់ស្មាន​នូវ​តម្លៃ​តាម​ទូរស័ព្ទ​ត្រកូល​ស៊េរី​ P​ បាន​ផង​ដែរ​។​ សម្រាប់​ទូរស័ព្ទ​ Huawei​ P9​ ប្រើប្រាស់​នូវ​ម៉េ​មូ​រី​ទំហំ​ 32GB​ ហើយ​វា​មាន​តម្លៃ​ប្រហែលជា​ 644​ ដុល្លារ​អា​មេ​រិច​ ចំនែក​ទូរស័ព្ទ​ Huawei​ P9​ Plus​ មាន​តម្លៃ​ប្រហែលជា​ 805​ ដុល្លារ​អា​មេ​រិច​។​ គណនី​ @Ricciolo1​ ក៏​បាន​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា​ ទូរស័ព្ទ​ P10​ នឹង​មិន​មាន​តម្លៃ​ថ្លៃ​ដូច​ Huawei​ Mate​ 9​ Porsche​ Design​ ដែល​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ខ្ពស់​ដល់​ទៅ​ប្រហែលជា​ 1498​ ដុល្លារ​អា​មេ​រិច​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​តើ​វា​អាច​មាន​ន័យ​ថា​ទូរស័ព្ទ​ Huawei​ P10​ ឬ​ទូរស័ព្ទ​ P10​ Plus​ មាន​តម្លៃ​ខ្ពស់​ជាង​ 805​ ដុល្លារ​អា​មេ​រិច​?​ សម្រាប់​តម្លៃ​របស់​វា​យើង​នៅ​មិន​ទាន់​អាច​និយាយ​បាន​នោះ​ទេ​ ប៉ុន្តែ​ឆាប់ៗ​នេះ​ក្រុមហ៊ុន​ Huawei​ ពិតជា​ប្រកាស​អំពី​ព័ត៌មាន​បន្ថែម​របស់​ទូរស័ព្ទ​នេះ​ជាក់​ជា​មិន​ខាន​។​ ទោះបីជា​ទូរស័ព្ទ​ Huawei​ P10​ មាន​តម្លៃ​ខ្ពស់​យ៉ាងណា​ក៏​ដោយ​ លក្ខណៈសម្បត្តិ​របស់​វា​ក៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​។​ ទូរស័ព្ទ​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ នឹង​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​ ហើយ​វា​ថែម​ទាំង​មាន​អេ​ក្រង់​គែម​កោង​ទំហំ​ 5.5​ អ៊ី​ង​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​ 2560x1440​ ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ និង​ Hardware​ ប្រហែល​ទៅ​នឹង​ទូរស័ព្ទ​ P9​ ដែរ​៕​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន