ក្រុមហ៊ុន Samsung បានរកឃើញថា មនុស្សភាគច្រើនពេញចិត្តក្នុងការចំណាយលុយដើម្បីទិញយកស្មាតហ្វូន Samsung Galaxy S7 Edge ជាជាងការទិញយកស្មាតហ្វូន Samsung Galaxy S7 ។ ទិន្នន័យមួយចំនួនបានបង្ហាញថា បន្ទាត់នៃការលក់ស្មាតហ្វូនទំនើបកើតឡើងដល់ទៅ 70% ដែលជាតម្រូវការខ្លាំងទៅលើអេក្រង់គែមកោងសងខាង។ របាយការណ៍ថ្មីមួយបានបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងធ្វើការផលិតនូវស្មាតហ្វូន Samsung Galaxy S8 Plus នៅក្នុងចំនួនមួយបន្ថែមទៀតដែលច្រើនជាងស្មាតហ្វូន Samsung Galaxy S8 ។
យ៉ាងណាមិញ ក្រុមហ៊ុន Samsung នៅមិនទាន់បញ្ជាក់ថានឹងមានស្មាតហ្វូនម៉ូដែល Galaxy S8 Plus មែន ឬអត់នោះទេ។ ប៉ុន្តែចាប់តាំងពីស្មាតហ្វូន Galaxy S8 ត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់នូវអេក្រង់ Edge-to-Edge Display ដូចនេះវាហាក់ដូចជាមិនចាំបាច់ត្រូវការបញ្ជេញនូវស្មាតហ្វូនត្រកូល Galaxy S8 Edge ទៀតនោះទេ។ ជំនួសមកវិញ ក្រុមហ៊ុន Samsung នឹងធ្វើការផលិតនូវស្មាតហ្វូន Galaxy S8 Plus ដែលមានអេក្រង់ទំហំ 6.2 អ៊ីងគែមកោងសងខាង (ស្មាតហ្វូន Galaxy S8 នឹងមានអេក្រង់ទំហំ 5.7 អ៊ីង) ។ ភាពខុសគ្នានៃទំហំអេក្រង់របស់ស្មាតហ្វូនទាំងពីរនេះអាចជាស្មាតហ្វូនពីរស៊េរីម៉ូដែលផ្សេងគ្នារបស់ក្រុមហ៊ុន Samsung ផងដែរ។
ប្រសិនបើក្រុមហ៊ុន Samsung នៅតែបន្តរនូវផែនការដដែលរបស់ខ្លួនដោយអនុវត្តន៍តាមវិធីសាស្ត្រ ដែលទទួលបានជោគជ័យខ្លាំងសម្រាប់ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge នោះ ក្រុមហ៊ុន Samsung នឹងធ្វើការផលិតនូវស្មាតហ្វូន Galaxy S8 Plus នៅក្នុងចំនួនច្រើនជាងស្មាតហ្វូន Galaxy S8 ជាក់ជាមិនខាន។ យើងសង្ឃឹមថា វីដេអូខ្លីរបស់ស្មាតហ្វូន Samsung Galaxy S8 រយៈពេល 60 វិនាទី នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC នៅចុងខែនេះ ហើយការប្រកាសបង្ហាញជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី 29 ខែមីនាខាងមុខនេះហើយ៕