no-alternative title

វី​ដេ​អូ​ render​ ដំបូង​ពី​កំពូល​ស្មា​ត​ហ្វូ​ន​បងប្អូន​ Samsung​ Galaxy​ S8​ មើល​ហើយ​ពេញចិត្ត​ស្តូក​តែ​ម្តង​

​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Samsung​  នឹង​ប្រកាស​ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​បងប្អូន​ Galaxy​ S8​ នៅ​ថ្ងៃ​ទី​ 29​ កុ​ម្ភះ​ 2017​ នេះ​ ដែល​ព័ត៌មាន​កន្លង​មក​ថា​នឹង​ប្រកាស​នៅ​ខែមេសា​។​ ការ​ទ​ន្ធឹ​ងរ​ង​ចាំ​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​និយម​ប្រើ​ត្រកូល​ Galaxy​ S​ កំពុង​តែ​អន្ទះសារ​ខ្លាំង​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ខ​ណះ​ដែល​ព័ត៌មាន​ជា​ច្រើន​បាន​កំពុង​តែ​និយាយ​ពី​ពួក​វា​ច្រើន​ឡើងៗ​មិន​ដាច់​។​ ហើយ​ឥលូវ​នេះ​យើង​ក៏​ទទួល​បាន​ព័ត៌មាន​ចុង​ក្រោយ​មួយទៀត​ពី​គណនី​ធ្វិ​ស្ទ័​រដែ​ល​មានឈ្មោះ​ថា​ @Onleaks​ និង​ @GearIndia​ ដែល​បាន​បង្ហាញ​ចេញ​វី​ដេ​អូ​បែប​ render​ ដំបូង​ពី​លក្ខ​ណះ​សម្បត្តិ​រូបរាង​ខាងក្រៅ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​បងប្អូន​ Galaxy​ S8​។​ 

​រូប​ក្នុង​វី​ដេ​អូ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ Samsung​ Galaxy​ S8​ នៅ​តែ​រក្សា​ការ​រចនា​បែប​ glass-aluminum​ design​ ដូច​ជំនាន់​ S7​ ដដែល​ (​មាន​តួរ​ខ្លួន​ផលិត​ពី​លោ​ហះ​និង​ស្រោប​ពីលើ​ដោយ​កញ្ចក់​)​។​ កន្លង​មក​មាន​ព័ត៌មាន​បាន​និយាយ​ថា​ Galaxy​ S8​ នឹង​បំពាក់​នូវ​កញ្ចក់​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ញ​ ខ​ណះ​ដែល​ Galaxy​ S8​ Plus​ នឹង​បំពាក់​កញ្ចក់​អ​ក្រង់​ទំហំ​ធំ​រហូត​ដល់​ទៅ​ 6.2​ អ៊ី​ញ​ប្រភេទ​ Super​ AMOLED​ ដូច​គ្នា​។​ ក្នុង​វី​ដេ​អូ​យើង​ឃើញ​ថា​កញ្ចក់​អេ​ក្រង់​របស់​ជំនាន់​ Galaxy​ S8​ នេះ​មើលទៅ​មាន​ផ្ទៃ​បង្ហាញ​ស្ទើរ​ពេល​តែ​ម្តង​គឺ​គ្មាន​គែម​អេ​ក្រង់​ឆ្វេង​ស្តាំ​ដូច​ជំនាន់​មុន​ទៀងទេ​ ហើយ​គែម​លើ​ក្រោម​វិញ​ក៏​កាន់តែ​រួម​តូច​ជាង​ជំនាន់​មុន​ទៀត​ផង​ខ​ណះ​ដែល​ប៊ូ​តុង​ហូ​ម​ស្គ្រី​ន​ខាងក្រោម​អេ​ក្រង់​ត្រូវ​បាន​លុប​បំបាត់​ចោល​ និង​ទ្រនាប់​សម្រាប់​ស្កែ​ន​ម្រាមដៃ​ក៏​ត្រូវ​ប្តូរ​មក​ខាងក្រោយ​អែប​កាមេរ៉ា​វិញ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដោយឡែក​សម្រាប់​ប៊ូ​តុង​សម្រាប់​កំនត់​សំឡេង​,​ ប៊ូ​តុង​បិទ​បើក​-​ចាក់សោរ​អេ​ក្រង់​ និង​រន្ធ​ដាក់​ស៊ី​មកា​ត​គឺ​ស្ថិត​នៅ​ទីតាំង​ដូច​ជំនាន់​មុនៗ​ដដែល​។​ នៅ​ផ្នែ​ខាងក្រោម​យើង​ឃើញ​មាន​រន្ធ​បំពង​សំឡេង​ រន្ធ​ម៉ិច​ស្រូប​សំឡេង​ រន្ធ​ដោត​ USB-C​  និង​រន្ធ​ដោត​កាស​ខ្នាត​ 3.5​ម​ម​។​ ព័ត៌មាន​ផ្សេងៗ​ទៀង​បាន​បន្ថែម​ថា​ កំពូល​ស្មា​ត​ហ្វូ​ន​បងប្អូន​ Samsung​ Galaxy​ S8​ នឹង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ដោះ​សោរ​ទូរស័ព្ទ​ដោយ​ប្រើ​ប្រ​ស្រី​ភ្នែក​ (iris​ scanner)​ ដែល​ក្រុមហ៊ុន​បាន​ប្រើ​នៅ​លើ​ជំនាន់​ Galaxy​ Note​ 7​ កាលពី​ឆ្នាំទៅ​ និង​បច្ចេកវិទ្យា​ជំនួយការ​សំឡេង​ថ្មី​ Bixby​ AI​ ថែម​ទៀត​ផង​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន