ទូរស័ព្ទស៊េរីថ្មី Nokia 150 ពេលនេះ បានដាក់លក់នៅក្នុងប្រទេសហូឡង់ហើយ អ្វីដែលកាន់តែពិសេសនោះ វាត្រូវបានដាក់លក់នៅក្នុងតម្លៃ 37 អ៊ឺរ៉ូ (ពណ៌ខ្មៅ) ចំនែកឯពណ៌សប្រហែលជាត្រូវដាក់លក់នៅពេលក្រោយ។ ទូរស័ព្ទ Nokia 150 នេះ មានភាពរឹងមាំ ដែលអាចប្រើប្រាស់បានរយៈពេល 1 ខែ (Standby Mode) ហើយការប្រើប្រាស់សម្រាប់ការខលវិញគឺបានរយៈពេល 22 ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន HMD មានគម្រោងក្នុងការពង្រីកនូវការលក់ទូរស័ព្ទ Nokia ទៅកាន់ទ្វីបអ៊ឺរ៉ុបផងដែរនាពេលឆាប់ៗនេះ។ សម្រាប់ព្រឹត្តិការណ៍តាំងពិពរណ៍ MWC ខាងមុខនេះ លោកអ្នកប្រហែលជាបានមើលឃើញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មីមួយទៀតដែលមានឈ្មោះថា Nokia 6 ។
ទូរស័ព្ទ Nokia 150 នេះប្រើប្រាស់នូវប្រព័ន្ធ 2G ហើយប្រធានមន្ត្រីផ្នែកបណ្តាញនៃក្រុមហ៊ុន Vodafone Netherlands បានបញ្ជាក់កាលពីឆ្នាំមុនថា “យើងនឹងនៅតែរក្សានូវបណ្តាញប្រព័ន្ធចាស់ៗរបស់យើងជានិច្ច ហើយយើងនឹងធ្វើបន្តរអភិវឌ្ឍបណ្តាញនេះទៅកាន់សេវា 2G និង 3G បន្ថែមទៀតសម្រាប់អតិថិជនអ្នកប្រើប្រាស់ទាំងអស់។ ប្រព័ន្ធ 2G គឺនៅតែប្រើប្រាស់ដដែលបន្តរទៅមុខយូរទៀត៕”