no-alternative title

ការ​លក់​នាឡិកា​ឆ្លាត​វៃ​ Apple​ Watch​ នៅ​ក្នុង​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2016​ រក​ចំណូល​បាន​ទឹកប្រាក់​ 2.6​ ពាន់​លាន​ដុល្លារ​ដែល​ការ​លក់​ចេញ​បាន​ប្រមាណ​ជា​ 6​ លាន​គ្រឿង​

​ក្រុមហ៊ុន​ Apple​ នៅ​មិន​ទាន់​បាន​បញ្ជាក់​អំពី​ចំនួន​ជាក់លាក់​នៃ​ការ​លក់​នាឡិកា​ស្មា​ត​វ៉​ច​ Apple​ Watch​ នៅឡើយ​ទេ​នៅ​ក្នុង​របាយការណ៍​ប្រាក់​ចំណូល​នៃ​ត្រីមាស​របស់​ខ្លួន​។​ នៅ​ថ្ងៃនេះ​ ក្រុមហ៊ុន​ស្រាវជ្រាវ​មួយ​ឈ្មោះ​ថា​ Canalys​ បាន​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែល​រៀបរាប់​យ៉ាង​លម្អិត​អំពី​ការ​ប៉ាន់ស្មាន​ទៅ​លើ​ចំនួន​នៃ​នាឡិកា​ឆ្លាត​វៃ​ Apple​ Watch​ ដែល​បាន​ចែកចាយ​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​នោះ​។​  ក្រុមហ៊ុន​មួយ​នេះ​បាន​ប៉ាន់​ស្មានថា​ ការ​នាំ​ចេញ​របស់​នាឡិកា​ឆ្លាត​វៃ​ Apple​ Watch​ មាន​ចំនួន​រហូត​ដល់​ទៅ​ 6​ លាន​គ្រឿង​ដែល​ក្រុមហ៊ុន​ Apple​ អាច​រក​ប្រាក់​ចំណេញ​បាន​ដល់​ទៅ​ 2.6​ ពាន់​លាន​ដុល្លារ​អា​មេ​រិច​នៅ​ក្នុង​ត្រីមាស​ទី​ 4​ នៅ​ក្នុង​ឆ្នាំ​ 2016​ នេះ​។​ ​ការ​នាំ​ចេញ​របស់​នាឡិកា​ឆ្លាត​វៃ​ Apple​ Watch​ នៅ​ក្នុង​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2016​ នេះ​បង្ហាញ​ពី​ការ​កើនឡើង​ដល់​ទៅ​ 12%​ បើ​ធៀប​ជាមួយនឹង​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2015​ ។​

​ក្រុមហ៊ុន​ Canalys​ បាន​បញ្ជាក់​នៅ​ក្នុង​ការ​ប្រកាស​របស់​ខ្លួន​ថា​ “​វា​គឺជា​ត្រីមាស​ដ៏​ល្អ​បំផុត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Apple​ ។​ នាឡិកា​ឆ្លាត​វៃ​ Apple​ Watch​ បាន​រក​ប្រាក់​ចំណូល​ឱ្យ​ក្រុមហ៊ុន​ Apple​ ដល់​ទៅ​ 2.6​ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​ 4​ ឆ្នាំ​ 2016​ ដែល​មាន​ចំនួន​ជិត​ដល់​ 80%​ នៃ​ប្រាក់​ចំណេញ​របស់​ស្មា​ត​វ៉​ច​ទាំងអស់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្រុមហ៊ុន​ Canalys​ បាន​លើក​ឡើង​ទៀត​ថា​ នាឡិកា​ Apple​ Watch​ Series​ 1​ បាន​ផ្តល់​នូវ​លក្ខណៈ​កាន់តែ​ពិសេស​អស្ចារ្យ​សម្រាប់​នាឡិកា​ស្មា​ត​វ៉​ច​ Series​ 2​ ដែល​ធ្វើ​ឱ្យ​ចំនួន​នៃ​ការ​លក់​មានការ​កើនឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​ 2016​ នេះ​។​ ពេញ​មួយ​ឆ្នាំ​ 2016​ នាឡិកា​ Apple​ Watch​ ទទួល​បាន​ចំណែក​ទីផ្សារ​រហូត​ដល់​ទៅ​ 49%​ នៃចំ​នែក​ទីផ្សារ​ស្មា​ត​វ៉​ច​ទាំងអស់​ដែល​បាន​លក់​ចេញ​បាន​ចំនួន​ 11.9​ លាន​គ្រឿង​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ AppleInsider​។​ សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មា​ត​វ៉​ច​ជា​ច្រើន​ទៀត​ដូច​ជា​ ក្រុមហ៊ុន​ Fitbit​ មាន​ចំណែក​ទីផ្សារ​សរុប​ដល់​ទៅ​ 17%​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ Samsung​ មាន​ចំណែក​ទីផ្សារ​ដល់​ទៅ​ 15%​ ។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ សម្រាប់​ម៉ាក​យីហោ​ជា​ច្រើន​ទៀត​មាន​ចំណែក​ទីផ្សារ​ដល់​ទៅ​ 19%​ ។​ 

​ក្រុមហ៊ុន​ស្រាវជ្រាវ​ Canalys​ ក៏​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ Xiaomi​ ក៏​មាន​កំណត់​ត្រា​នៃ​ការ​លក់​នាឡិកា​ឆ្លាត​វៃ​ Mi​ Band​ របស់​ខ្លួន​ផង​ដែរ​។​ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ Xiaomi​ បាន​នាំ​ចេញ​នូវ​នាឡិកា​ស្មា​ត​វ៉​ច​ Mi​ Band​ បាន​ចំនួន​ដល់​ទៅ​ 5.5​ លាន​គ្រឿង​ទៅ​កាន់​ទីផ្សារ​សំខាន់ៗ​របស់​ខ្លួន​ដូច​ជា​ប្រទេស​ឥណ្ឌា​ ប្រទេស​ប៉ូ​ឡូញ​ និង​ប្រទេស​រុ​ស្សី​។​ សម្រាប់​ត្រីមាស​បន្ទាប់​ ក្រុមហ៊ុន​ Canalys​ នៅ​តែ​ជឿជាក់​ថា​ នាឡិកា​ឆ្លាត​វៃ​ Apple​ Watch​ នៅ​តែ​នាំមុខ​គេ​នៅ​ក្នុង​ចំណែក​ទីផ្សារ​ដដែល​។​ ក្រុមហ៊ុន​ Samsung​ ក៏​នឹង​ពង្រឹង​នូវ​ការ​នាំ​ចេញ​នាឡិកា​ Gear​ S3​ Classic​ និង​ Frontier​ របស់​ខ្លួន​ផង​ដែរ​ខណៈ​ពេល​ដែល​ Android​ Wear​ 2.0​ នឹង​ធ្វើការ​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​លើ​នាឡិកា​ឆ្លាត​វៃ​ស៊េរី​ថ្មី​ចំនួន​ 2​ គ្រឿង​របស់​ក្រុមហ៊ុន​ LG​ នៅ​ក្នុង​ខែ​នេះ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន