នៅក្នុងរយៈពេលពីរខែកន្លងទៅនេះ យើងបានលឺព័ត៌មានពាក្យចចាមអារ៉ាមជាច្រើនអំពីវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy S8 ដែលរួមមានស្មាតហ្វូន 3 ស៊េរីម៉ូដែលផ្សេងៗគ្នាដូចជា Galaxy S8, Galaxy S8 Edge និង Galaxy S8 Plus ។ របាយការណ៍ជាច្រើនបញ្ជាក់ថា វានឹងមានស្មាតហ្វូនអេក្រង់ធំទំហំ 6 អ៊ីងដែលមានស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែតូច។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះនឹងមានម៉ូដែលត្រកូល Edge និង Plus ។ តើក្រុមហ៊ុន Samsung ពិតជាបង្ហាញនូវស្មាតហ្វូន 3 ស៊េរីម៉ូដែលផ្សេងៗគ្នាមែនដែរឬទេ?
ក្រុមហ៊ុន MobileFun ដែលជាអ្នកលក់នូវ Accessory របស់ស្មាតហ្វូនបានបង្ហាញនូសម្បក Case ថ្មីដែលត្រូវបានគេអះអាងថា ជាស្មាតហ្វូនស៊េរីថ្មី Galaxy S8 ។ សម្បក Case នេះត្រូវបានគេគិតថាជារបស់ Galaxy S8 100% ។ តាមរយៈសម្បក Case ថ្មីនេះ យើងអាចមើលឃើញបានយ៉ាងច្បាស់ថាស្មាតហ្វូន Galaxy ថ្មីនេះ មាន 2 ស៊េរីម៉ូដែលគឺ Galaxy S8 និង Galaxy S8 Plus ។ ស្មាតហ្វូន Galaxy S8 Plus មានអេក្រង់កោង (Curved Display) ហើយស្មាតហ្វូននេះ ប្រហែលជាមិនប្រើប្រាស់នូវអេក្រង់រាបស្មើរនោះទេ។
មួយវិញទៀតនោះ ពេលនេះ យើងបានដឹងថា ក្រុមហ៊ុន Samsung ប្រហែលជាប្រើប្រាស់នូវសម្បក Case ពណ៌ថ្មីនេះ សម្រាប់ស្មាតហ្វូន Galaxy S8 ហើយជាពិសេសវាប្រហែលជាប្រើប្រាស់នូវសម្បក Case ដែលមានឈ្មោះថា Clear Cover ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមាន 6 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌មាស និងពណ៌ស្វាយ។ នេះប្រហែលជាសម្បក Case ពណ៌ថ្មីមួយទៀតសម្រាប់ប្រើប្រាស់ទៅលើពណ៌ថ្មីរបស់ Galaxy S8 ហើយ។ ជាចុងក្រោយ សូមលោកអ្នកចងចាំថាសម្បក Case ថ្មីនេះ នឹងមានឈ្មោះហៅថា “Alcantara Cover Case” ដែលជាប្រភេទសម្បក Case ស្បែកដែលទន់ល្មើយយ៉ាងស្រស់ស្អាត។ ប្រភេទស្បែកទន់ល្មើយនេះ ច្រើនតែប្រើប្រាស់នៅខាងក្នុងរថយន្តស៊េរីទំនើបថ្លៃៗ ហើយក្រុមហ៊ុនប្រហែលជាប្រើប្រាស់នូវសម្បក Case នេះសម្រាប់តែនៅក្នុងចំនួនកំណត់ជាក់លាក់ណាមួយតែប៉ុណ្ណោះ៕