no-alternative title

ទូរស័ព្ទ​ Nokia​ 6,​ Nokia​ 5,​ Nokia​ 3​ និង​ទូរស័ព្ទ​ដែល​ជា​កំណែ​ថ្មី​របស់​ទូរស័ព្ទ​ 3310​ គ្រោង​ប្រកាស​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ MWC​ 2017

​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​ថា​ ក្រុមហ៊ុន​ HDM​ Global​ នឹង​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ចំនួន​ 4​ ស៊េរី​ម៉ូ​ដែល​ក្រោម​ស្លាក​យីហោ​ Nokia​ នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិ​ពរ​ណ៍​ Mobile​ World​ Congress​ ឆ្នាំ​ 2017​ នៅ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​ ប្រទេស​អេ​ស្ប៉ា​ញ​។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​អំពី​ពាក្យ​ចចាមអារ៉ាម​នេះ​គឺថា​ ក្រុមហ៊ុន​មួយ​នេះ​នឹង​ធ្វើការ​បញ្ចេញ​នូវ​ទូរស័ព្ទ​ដែល​ជា​កំណែទម្រង់​ថ្មី​របស់​ទូរស័ព្ទ​ Nokia​ 3310​ ផង​ដែរ​។​ 

​ក្រុមហ៊ុន​ HMD​ Global​ ប្រហែលជា​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 7.0​ Nougat​ សម្រាប់​ទូរស័ព្ទ​ Nokia​ 6​ នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ទូរស័ព្ទ​នេះ​នៅ​មិន​ទាន់​បាន​ដាក់​លក់​នៅ​តំបន់​ផ្សេង​នៅឡើយ​ទេ​។​ ក្រុមហ៊ុន​គ្រោង​នឹង​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ Nokia​ 6​ នៅ​ក្នុង​តំបន់​ផ្សេង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នៅ​ព្រឹត្តិការណ៍​ MWC​ ។​ ទូរស័ព្ទ​ Nokia​ 6​ មាន​កញ្ចក់​អេ​ក្រង់​ 5.5​ អ៊ី​ង​ Full​ HD​ 1080p​ បន្ទះ​ឈី​ប​ Snapdragon​ 430​ រ៉េ​ម​ផ្ទុក​ទិន្នន័យ​បណ្តោះអាសន្ន​ទំហំ​ 4GB​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ​ 64GB​ កាមេរ៉ា​ខាងក្រោយ​ទំហំ​ 16MP​ កាមេរ៉ា​ខាង​មុខ​ 8MP​ និង​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​នៅ​ផ្នែក​ខាង​មុខ​។​ ទូរស័ព្ទ​នេះ​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​តម្លៃ​ប្រហែល​ 247​ ដុល្លារ​។​ នៅ​ពេល​ដែល​ទូរស័ព្ទ​ Nokia​ 6​ ប្រកាស​ដាក់​លក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC​ 2017​ តម្លៃ​លក់​របស់​វា​គឺ​ 249​ អ៊ឺ​រ៉ូ​ (​ ប្រហែលជា​ 263​ ដុល្លារ​)​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​សម្រាប់​ទូរស័ព្ទ​ 2​ ម៉ូ​ដែល​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុន​ HMD​ Global​ គ្រោង​ធ្វើការ​ប្រកាស​បង្ហាញ​នោះ​នឹង​មាន​លក្ខណៈសម្បត្តិ​ទាប​ជាង​ទូរស័ព្ទ​ Nokia​ 6​ ហើយ​តម្លៃ​របស់​វា​ក៏​ទាប​ជាង​ផង​ដែរ​។​ ទូរស័ព្ទ​ Nokia​ 5​ នឹង​មាន​អេ​ក្រង់​ទំហំ​ 5.2​ អ៊ី​ង​កម្រិត​ភាព​ច្បាស់​ 720p​ HD​ រ៉េ​ម​ទំហំ​ 2GB​ កាមេរ៉ា​មុខក្រោយ​ទំហំ​ 12​ មេ​ហ្គា​ភិ​ច​សែ​ល​ នេះ​បើ​យោង​តាម​ការ​ទម្លាយ​របស់​ Evan​ Blass​ ។​ តម្លៃ​របស់​ទូរស័ព្ទ​ Nokia​ 5​ ទាប​ជាង​តម្លៃ​របស់​ទូរស័ព្ទ​ Nokia​ 6​ ដល់​ទៅ​ 50​ អ៊ី​រ៉ូ​គឺ​មាន​តម្លៃ​ប្រហែលជា​ 199​ អ៊ឺ​រ៉ូ​ (​ប្រហែលជា​ 210​ ដុល្លារ​អា​មេ​រិច​)​។​ ចំនែក​ទូរស័ព្ទ​ Nokia​ 3​ ជា​ប្រភេទ​ទូរស័ព្ទ​ថ្នាក់ទាប​ដែល​មាន​តម្លៃ​ 149​ អ៊ឺ​រ៉ូ​ (​ប្រហែលជា​ 157​ ដុល្លារ​អា​មេ​រិច​)​ ។​ ទូរស័ព្ទ​ Nokia​ 3​ នេះ​នៅ​មិន​ទាន់​បាន​ទម្លាយ​នូវ​លក្ខណៈសម្បត្តិ​វា​នៅឡើយ​ទេ​។​  

 

ជា​ចុង​ក្រោយ​ ក្រុមហ៊ុន​ HMD​ Global​ នឹង​ធ្វើការ​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ជំនាន់​ថ្មី​របស់​ Nokia​ 3310​ ដែល​ត្រូវ​បាន​ប្រកាស​បង្ហាញខ្លួន​កាលពី​ឆ្នាំ​ 2000​ ហើយ​ទូរស័ព្ទ​នេះ​បាន​ទទួល​នូវ​ការ​គាំទ្រ​ជាមួយនឹង​ភាគ​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​សម័យ​កាលនោះ​។​ នៅ​ពេល​នោះ​ ក្រុមហ៊ុន​ Nokia​ អាច​លក់​ទូរស័ព្ទ​ Nokia​ 3310​ បាន​ចំនួន​ដល់​ទៅ​ 100​ លាន​គ្រឿង​។​ ទូរស័ព្ទ​កំណែទម្រង់​ថ្មី​របស់​ Nokia​ 3310​ នេះ​នឹង​មាន​តម្លៃ​ត្រឹមតែ​59​ អ៊ឺ​រ៉ូ​ (​ប្រហែលជា​60​ ដុល្លារ​)​ ។​ ក្រុមហ៊ុន​ HMD​ Global​ នឹង​ប្រកាស​បង្ហាញ​នូវ​ទូរស័ព្ទ​ទាំង​ 4​ ស៊េរី​ម៉ូ​ដែល​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍​ MWC​ 2017​ នៅ​ថ្ងៃ​ទី​ 26​ ខែកុម្ភៈ​ខាង​មុខ​នេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន