no-alternative title

លក្ខណៈសម្បត្តិ បច្ចេកវិទ្យាថ្មី តម្លៃ និងកាលបរិច្ឆេទរបស់ស្មាតហ្វូន Nokia 3 ត្រូវបានទម្លាយឱ្យដឹង!

នៅទីបំផុត ក្រុមហ៊ុន Nokia ប្រហែលជាអាចឈរជើងនៅលើទីផ្សារឡើងវិញបន្ទាប់ពីដកខ្លួនចេញក្នុងការប្រកួតប្រជែងស្មាតហ្វូនអស់រយៈពេលជាង 2 ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុន Nokia ក្នុងភាពជាម្ចាស់របស់ក្រុមហ៊ុន HMD Global ហាក់ដូចជាមានគោលដៅច្បាស់លាស់ឡើងវិញក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារ ដោយក្រុមហ៊ុនបានចាប់ផ្តើមនូវការផលិតស្មាតហ្វូនចាប់ពីថ្នាក់ទាប ថ្នាក់កណ្តាល និងលំដាប់ប្រណិតដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ផងដែរ។ យុទ្ធសាស្ត្រនេះបានចាប់ផ្តើមចាប់តាំងពីក្រុមហ៊ុន HMD Global បានប្រកាសបង្ហាញនូវស្មាតហ្វូន Nokia 6 ដំបូងបំផុតសម្រាប់ឆ្នាំ 2017 នេះដែលមានការកម្មង់ទិញដល់ទៅ 1 លានគ្រឿងនៅក្នុងប្រទេសចិន។

ពេលនេះ ក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2017 ដែលធ្វើឡើងនៅចុងខែនេះនៅទីក្រុងបាសេឡូណា។ យោងទៅតាមការបញ្ជាក់របស់ Venture Beat បានឱ្យដឹងថា ក្រុមហ៊ុន Nokia គ្រោងនឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតដូចជា Nokia 5, Nokia 3 និងស្មាតហ្វូនដែលជាកំណែទម្រង់ថ្មីរបស់ Nokia 3310 រួមទាំងការដាក់លក់នូវ Nokia 6 ទៅកាន់ទីផ្សារពិភពលោកផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 3 ដែលត្រូវបានគេទម្លាយឱ្យដឹង។

អេក្រង់

ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់នូវអេក្រង់ទំហំ 5 អ៊ីងប្រភេទ HD 720p ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia ក៏វិនិយោគទៅលើការប្រើប្រាស់នូវអេក្រង់ Edge-To-Edge OLEDs រួមទាំងអេក្រង់ដែលអាចបត់បានផងដែរ ហើយបន្ទះអេក្រង់ថ្មីនេះក៏អាចនឹងដាក់បង្ហាញផងដែរ។

បន្ទះឈីប

ស្មាតហ្វូន Nokia 3 នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 425 ដែលខ្ពស់ជាងការប្រើប្រាស់នូវបន្ទះឈីប Qualcomm 400 ។ សម្រាប់បន្ទះឈីប Qualcomm 600 និង 800 ប្រហែលជាទុកសម្រាប់ប្រើប្រាស់ទៅលើស្មាតហ្វូនថ្នាក់កណ្តាល និងលំដាប់ប្រណិត។ បន្ទះឈីប Snapdragon 425 អាចមានសមត្ថភាពដំណើរការបានខ្ពស់ជាងបន្ទះឈីប Snapdragon 415 ដែលធ្លាប់បានប្រើប្រាស់នៅលើផលិតផលជាច្រើននៅក្នុងឆ្នាំ 2016 ។

ប្រព័ន្ធប្រតិបត្តិការ

ស្មាតហ្វូន Nokia 6 បានប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat OS ហើយសម្រាប់ស្មាតហ្វូន Nokia 3 ក៏ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការនេះដូចគ្នាដែរ។

ម៉េមូរី និងរ៉េម

ស្មាតហ្វូននេះនឹងប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ ស្មាតហ្វូននេះក៏មានសមត្ថភាពមិនចាញ់ស្មាតហ្វូនផ្សេងទៀតដែរគឺអាចដំណើរការកម្មវិធីធំៗបានដោយគ្មានបញ្ហា ហើយសម្រាប់ហ្គេមធំៗក៏វាអាចដំណើរការបានដូចគ្នា។

កាមេរ៉ា

ស្មាតហ្វូននេះនឹងបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 12 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលដែលអាចថតរូបភាពបានច្បាស់។

តម្លៃ និងកាលបរិច្ឆេទ

ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងតម្លៃ 200 ដុល្លារអាមេរិច ហើយវាគ្រោងនឹងដាក់លក់នៅក្នុងខែមីនា ឬមេសាខាងមុខនេះ។ ការដាក់លក់ Nokia 3 គឺនៅគ្រប់ទីផ្សារពិភពលោកមិនមែនតែប្រទេសចិននោះទេ៕

ប្រភពពី ibtimes.com

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន