no-alternative title

Huawei​ រក​ឃើញ​ហើយ​អ្នក​ឈ្នះ​រង្វាន់​ Huawei​ P9​ Rose​ Gold​ ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​

​ដូចដែល​បាន​សន្យា​រួច​មក​ហើយ​ថា​នៅ​ថ្ងៃ​ទី​ 14​ កុម្ភៈ​នេះ​ ក្រុមហ៊ុន​ Huawei​ នឹង​ធ្វើការ​ប្រកាស​ផ្តល់​រង្វាន់​ធំ​ Huawei​ P9​ ពណ៌​ផ្កាឈូក​មួយ​គ្រឿង​ Huawei​ Y6II​ ពណ៌​ផ្កាឈូក​មួយ​គ្រឿង​ និង​រង្វាន់​ជា​ច្រើន​ទៀត​ដល់​បេក្ខជន​ ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ ប្រកួត​ថតរូប​ពិសេស​ សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់​។​ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នេះ​ធ្វើ​ឡើង​ដើម្បី​ផ្តល់​រង្វាន់​ដល់​ជ័យ​លា​ភី​ប្រាំពីរ​រូប​ចុង​ក្រោយ​ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ថតរូប​ដែល​បាន​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​ 1​ ដល់ទី​ 10​ កុម្ភៈ​ 2017​ កន្លង​ទៅ​។​ ការ​ប្រកួត​ថតរូប​ដ៏​ពិសេស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ផ្តល់​ឱកាស​ ដល់​អ្នកចូលរួម​ទាំងអស់​អាច​បង្ហាញ​អារម្មណ៍​របស់​គេ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់​តាម​រយៈ​រូបថត​។​ កម្មវិធី​នេះ​ តម្រូវ​អោយ​អ្នកចូលរួម​ទាំងអស់​ថតរូប​ដែល​បង្ហាញ​ក្តី​ស្រឡាញ់​ជាមួយ​ ក្រុម​គ្រួសារ​ លោកគ្រូ​អ្នកគ្រូ​ មិត្តភក្តិ​ និង​មនុស្ស​ជាទី​ស្រឡាញ់​។​ បន្ទាប់​មក​ពួក​គេ​ត្រូវ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​ ដោយ​សរសេរ​ជាមួយ​ពាក្យ​ #HuaweiGR5​ 2017​ DualCamera​។​ រួច​ព្រី​ន​ស្គ្រី​ន​ (Print​ Screen)​ រូប​ដែល​បាន​បង្ហោះ​នោះ​មក​កាន់​ហ្វេ​ស​បុក​ផេ​ក​ផ្លូវការ​ របស់​ក្រុមហ៊ុន​ Huawei​ Mobile​ តាម​រយៈ​ ហ្វេ​ស​បុក​ Messenger​។​ 

​លោក​ ថង​ សារី​ ប្រធាន​ផ្នែក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ Huawei​ ប្រចាំ​ប្រទេស​កម្ពុជា​ បានអោយ​ដឹង​ថា​៖​ “​នេះ​ជា​កម្មវិធី​មួយ​ពិសេស​ក្នុង​ចំណោម​ កម្មវិធី​ពិសេសៗ​ជា​ច្រើន​ទៀត​ដែល​ Huawei​ បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ភាព​រីករាយ​ និង​ការ​កម្សាន្ត​នានា​ទៅ​តាម​រដូវ​កាល​ ជាមួយ​រង្វាន់​ជា​ច្រើន​សន្ធឹក​ សន្ធាប់​។​  លោក​ សារី​ បន្ថែម​ថា​៖​ “Huawei​ សូម​ចូលរួម​អបអរសាទរ​ចំពោះ​ម្ចាស់​ជ័យ​លា​ភី​ទាំងអស់​ ហើយ​ក៏​សូម​ជូនពរ​ដល់​អតិថិជន​របស់​Huawei​ ទាំងអស់​ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្តីសុខ​ សេចក្តីចំរើន​ នឹង​ទទួល​បាន​សេចក្តី​ស្រឡាញ់​ពេញលេញ​រហូត​ សម្រាប់​ទិវា​ នៃ​ ក្តី​ស្រឡាញ់​មួយ​នេះ​ផង​ដែរ​។​ បេក្ខជន​ Heang​ Zin​ (​ឈ្មោះ​ហេ្វ​ស​ប៊ុ​ក​)​ ម្ចាស់​ជ័យ​លា​ភី​ លេខ​ 1​ដែល​រូបថត​ទទួល​បាន​ រូប​បេះដូង​  (Emoji)​ច្រើន​បាន​និយាយ​ថា​៖​ “​ខ្ញុំ​ពិតជា​ចាប់អារម្មណ៍​មែនទែន​ ចំពោះ​កម្មវិធី​នេះ​ ហើយ​ក៏​មិន​ដែល​គិត​ថា​ បាន​ឈ្នះ​រង្វាន់​ ពិតប្រាកដ​អ​ញ្ជឹ​ង​ដែរ​។​ ខ្ញុំ​នឹង​បន្ត​ចូលរួម​កម្មវិធី​ផ្សេង​ទៀត​របស់​ Huawei​ ដើម្បី​ទទួល​បាន​រង្វាន់​ ផ្សេង​ទៀត​”​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ស្រ​ដៀង​គ្នា​នេះ​ កញ្ញា​ Linda​ Samnang​ (​ឈ្មោះ​ហេ្វ​ស​ប៊ុ​ក​)​ ម្ចាស់​ជ័យ​លា​ភី​ លេខ​ 2​ បាន​រៀបរាប់​ទៀត​ថា​៖​ “​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​ ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ ឈ្មោះ​របស់​ខ្លួន​បាន​ឈ្នះ​រង្វាន់​ទី​ 2​ ហើយ​តាម​រយៈ​ការ​ប្រកួត​នេះ​កាន់តែ​ធ្វើ​ អោយ​ខ្ញុំ​ និង​អ្នក​រាល់គ្នា​ស្គាល់​ Huawei​ កាន់តែ​ច្បាស់​ជាង​មុន​ទៀត​។​  គួរ​បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​ថតរូប​ដ័​ពិសេស​មួយ​នេះ​នឹង​ធ្វើការ​ផ្តល់​រង្វាន់​ដូច​ជា​៖​ រង្វាន់​ធំ​ទី​១​ (​ស្មា​ត​ហ្វូ​ន​ Huawei​ P9​ Rose​ Gold​ ចំនួន​មួយ​រង្វាន់​),​ រង្វាន់​ទី​ 2​ (​ស្មា​ត​ហ្វូ​ន​ Huawei​ Y6II​ ចំនួន​មួយ​រង្វាន់​),​ និង​រង្វាន់​ទី​ 3​ (​ជើង​កាមេរ៉ា​ដ៏​ប្រណិត​ចំនួន​ប្រាំ​រង្វាន់​)​។​ សម្រាប់​ការ​ដាក់​ពិន្ទុ​ក​វិញ​ គឺ​មាន​សុក្រឹតភាព​ទៅ​លើ​ចំនួន​ រូប​បេះដូង​ (Emoji)​ច្រើន​ជាងគេ​ ដោយ​មិន​ប្រកាន់​ពី​គុណភាព​។​  

​ចំពោះ​បេក្ខជន​ដែល​ឈ្នះ​រង្វាន់​ទាំងអស់​ សូម​មេត្តា​មក​បើក​រង្វាន់​ដោយ​ផ្ទាល់​ដោយ​ភ្ជាប់​ជាមួយ​គណនី​ ហ្វេ​ស​ប៊ុ​ក​ និង​លេខ​ទូរស័ព្ទ​របស់​ខ្លួន​នៅ​ពេល​បើក​រង្វាន់​ចាប់ពី​ថ្ងៃ​ទី​ 14​ កុម្ភៈ​នេះ​ ឬ​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ​ 069​ 732323​ ។​ អតិថិជន​ និង​អ្នកគាំទ្រ​ទាំងអស់​អាច​បន្ត​តាមដាន​ទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​ Huawei​ Mobile​ (KH)​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ប្រូ​ម៉ូ​សិន​ និង​កម្មវិធី​ពិសេសៗ​ផ្សេង​ទៀត​៕​  ​សម្រាប់​ព័ត៌មាន​លំអិត​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​ Huawei​ Mobile​  http://www.facebook.com/HuaweimobileKH/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន