no-alternative title

ក្រុមហ៊ុន​ Apple​ ប្រហែលជាមិនសាងសង់​រោងចក្រ​ផលិត​ iPhone​ នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​នោះទេ

​លោក​ប្រធានាធិបតី​ Trump​ ធ្លាប់​បាន​ប្រើ​សំឡេង​ខ្លាំងៗ​ ក្នុង​ការ​ហៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Apple​ ឱ្យ​ត្រឡប់​មក​កាន់​ទឹកដី​សហរដ្ឋ​អា​មេ​រិច​វិញ​នៅ​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​។​ លោក​ជឿជាក់​ថា​ ក្រុមហ៊ុន​ Apple​ គួរតែ​សាងសង់​នូវ​រោងចក្រ​ផលិត​ទូរស័ព្ទ​ iPhones​ នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ មិនមែន​នៅ​ក្នុង​ប្រទេស​ចិន​នោះ​ទេ​។​ លោក​ Donald​ Trump​ នៅ​តែ​បន្ត​រការ​ជម្រុញ​ឱ្យ​លោក​ Tim​ Cook​ និង​ក្រុមហ៊ុន​ Apple​ ធ្វើការ​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​មក​កាន់​ទឹកដី​សហរដ្ឋ​អា​មេ​រិច​។ ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ឯ​ Goldman​ Sachs​ នៅ​ថ្ងៃ​អង្គារិ៍​ លោក​ Luca​ Maestri​ ដែល​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Apple​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្តរ​រិះគន់​របស់​លោក​ Donald​ Trump​ ទៅ​លើ​ក្រុមហ៊ុន​ Apple​ ដែល​មាន​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​បាន​និយាយ​ថា​ យើង​បាន​រួមចំណែក​យ៉ាង​ធំធេង​សម្រាប់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អា​មេ​រិច​ជា​ច្រើន​ ទស្ស​វត្ស​កន្លង​មក​ហើយ​។​ យើង​បាន​វិនិយោគ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​។​ កាលពី​ 10​ ឆ្នាំ​មុន​នេះ​ យើង​បាន​ផ្តល់​នូវ​ការងារ​ជាង​ 2​ លាន​កន្លែង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ នៅ​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​ ហាង​លក់រាយ​ជា​ច្រើន​របស់​យើង​ មជ្ឈមណ្ឌល​សេវាកម្ម​ និង​តាម​រយៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជា​ច្រើន​ទៀត​។​

 

​បើ​ទោះបីជា​មិន​បាន​បញ្ជាក់​អំពី​គម្រោង​ក្នុង​ការ​សាងសង់​រោងចក្រ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ក្តី​ ចម្លើយ​របស់​លោក​ Maestri​ បាន​ផ្តល់​នោះ​គឺ​បង្កប់ន័យ​រួច​ទៅ​ហើយ​ថា​ ក្រុមហ៊ុន​ Apple​ នៅ​តែ​រក្សា​រោងចក្រ​ផលិត​ទូរស័ព្ទ​ iPhone​ របស់​ខ្លួន​ដដែល​នៅ​ក្នុង​ប្រទេស​ចិន​។​ លើស​ពី​នេះ​ទៅ​ទៀត​ ក្រុមហ៊ុន​ Apple​ បាន​លើក​ឡើង​ទៅ​ហើយ​ថា​ក្រុមហ៊ុន​បាន​បង្កើត​នូវ​ការងារ​ជា​ច្រើន​នៅ​ក្នុង​សហរដ្ឋ​អា​មេ​រិច​រួច​ហើយ​ មិនមែន​គ្រាន់តែ​ការ​សាងសង់​នូវ​រោងចក្រ​នោះ​ទេ​។​

 

​ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​រូប​នេះ​មិន​បាន​ច្រានចោល​គំនិត​ក្នុង​ការ​សាងសង់​នូវ​រោងចក្រ​ផលិត​ទូរស័ព្ទ​ iPhone​ នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​នោះ​ទេ​ ។​ លោក​បាន​បន្ថែម​ថា​ “​វា​ពិតជា​លំបាក​មែនទែន​ក្នុង​ការ​ព្យាករណ៍​អំពី​រឿង​នេះនោះ​។​ រដ្ឋាភិបាល​របស់​លោក​ Trump​ ក៏​មិន​ទាន់​បាន​ចាត់វិធានការ​លើកទឹកចិត្ត​ណាមួយ​ពិសេស​ក្នុង​ការ​សាងសង់​រោងចក្រ​នៅ​ក្នុង​ទឹកដី​សហរដ្ឋ​អា​មេ​រិច​ផង​ដែរ​។​”​ តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ ក្រុមហ៊ុន​ Apple​ ពិតជា​មិន​មាន​គម្រោង​ក្នុង​ការ​ផ្លាស់​ប្តូរ​រោងចក្រ​ផលិត​ទូរស័ព្ទ​ iPhone​ ទៅ​កាន់​សហរដ្ឋ​អា​មេ​រិច​នោះ​ទេ​៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន