ថ្ងៃនៃក្តីស្រឡាញ់ទើបតែបញ្ចប់ ស្រាប់តែក្រុមហ៊ុន BlackBerry បានផ្ញើរនូវកាតមួយសម្រាប់ទិវានៃក្តីស្រឡាញ់ទៅកាន់ក្រុមហ៊ុន Nokia ជាមួយនឹងពាក្យបណ្តឹងដែលភ្ជាប់មកជាមួយគ្នា។ នៅក្នុងកាតនេះបានសរសេរថា “យើងមានអារម្មណ៍ថាក្រុមហ៊ុន អ្នកបានរំលោភនូវប៉ាតង់របស់យើង។” ជាធម្មតា ក្រុមហ៊ុន Nokia និងក្រុមហ៊ុន BlackBerry តែងតែមានរឿងច្រើនដូចគ្នា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាទាំង 2 ធ្លាប់មានឈ្មោះល្បីល្បាញនិងជាក្រុមហ៊ុនដែលឈានមុខគេក្នុងការផលិតនូវស្មាតហ្វូនលំដាប់ពិភពលោកនៅក្នុងពិភពលោក។
យោងទៅតាមក្រុមហ៊ុន BlackBerry ផលិតផលជាច្រើនរបស់ក្រុមហ៊ុន Nokia ដូចជា Flexi Multiradio, Radio Network Controllers និង Liquid Radio Software ដែលមិនមានអាជ្ញាប័ណ្ណប៉ាតង់ត្រឹមត្រូវនោះទេ ហើយប៉ាតង់សម្រាប់ផលិតផលទាំងនេះគឺជារបស់ក្រុមហ៊ុន Nokia ។ ក្រុមហ៊ុន Nokia ធ្លាប់ព្យាយាមក្នុងការទិញនូវក្រុមហ៊ុន Nortel ផងដែរនៅក្នុងឆ្នាំ 2009 ប៉ុន្តែមិនបានសម្រេច។ រហូតដល់ឆ្នាំ 2011 ទើបក្រុមហ៊ុន Nokia ទិញបានក្រុមហ៊ុនNortel នៅក្នុងតម្លៃ 4.5 ពាន់លានដុល្លារអាមេរចិ។ តើអាចទេដែលក្រុមហ៊ុន BlackBerry និង Nokia ពិតជាឡើងតុលាការដោយសារតែរឿងក្តីក្តាំនេះដែរ ឬទេ?