no-alternative title

ក្រុមហ៊ុន​ Samsung​ Electronics​ បង្ហាញ​ផលិតផល​ថ្មីៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ Samsung​ SEA​ Forum​ 2017​ នៅ​ប្រទេស​សឹ​ង្ហ​បូ​រី​

​កាលពី​ថ្ងៃ​ទី​ 16​ ខែកុ​ម្ភះ​ ឆ្នាំ​ 2017​ កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Samsung​ Electronics​ Co.,Ltd​ បាន​បង្ហាញ​ចេញ​នូវ​ចក្ខុវិស័យ​ស្តី​ពី​ការ​អភិវឌ្ឍន៍​ផលិតផល​គ្រឿង​បរិក្ខា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ទំនើបៗ​ជា​ច្រើន​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ “The​ 2017​ Samsung​ Southeast​ Asia​ and​ Oceania​ Forum” ​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី​។​ ដែល​ពិ​ិ​ធី​នេះ​ គឺ​មានការ​ចូលរួម​ពី​សំណាក់​អ្នក​សារ​ព័ត​មាន​ជា​ច្រើន​មក​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ និង​អូ​សេ​អា​នី​ នៅ​ក្នុង​នោះ​កម្ពុជា​ ក៏​មាន​វត្តមាន​ក្រុម​អ្នក​សារ​ព័ត​មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ រួម​មាន​ដួច​ជា​ ទស្សនាវដ្តី​ ពិភព​អេ​ឡិច​ត្រូ​និក​ ស្ថានីយ៍ទូរទស្សន៍​ CTN​ និង​គេហទំព័រ​ FreshNews​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​សំរាប់​សមិទ្ធិ​ផល​ថ្មីៗ​របស់​ Samsung​ ដែល​បាន​បង្ហាញ​ចេញ​នៅ​ក្នុង​ព្រិ​ត្ត​ការណ៍​នោះ​ រួម​មាន​ដូច​ជា​ ទូរទស្សន៍​ QLED​ TVs,​ បច្ចេកវិទ្យា​ Family​ Hub​ 2.0​ refrigerator,​ FlexWash​ Laundry​ System,​ ម៉ាស៊ីន​បោកគក់​-​សំ​ងួ​ត​ដ៏​ទំនើប​ Washer-dryer​ និង​ផលិតផល​  VR7000​ POWERbot​ …​ជាដើម​ ដែល​ផលិតផល​ថ្មីៗ​ទាំងនេះ​ បាន​បង្ហាញ​ចេញ​នូវ​លក្ខ​ណះ​កាន់តែ​ងាយស្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​នៃ​អ្នក​ប្រើប្រាស់​ទាំង​ភាព​ជា​ឯកជន​ និង​សម្រាប់​ប្រើប្រាស់​ទៅ​តាម​តម្រូវការ​ជា​ច្រើន​ទៀត​។​ 

​យោង​តាម​ប្រសាសន៍​របស់​លោក​អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ Samsung​ Electronics​ ប្រចាំ​តំបន់​ Southeast​ Asia​ and​ Oceania​ លោក​ Yong​ Sung​ Jeon​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ក្រុមហ៊ុន​ Samsung​ Electronics​ មិន​ត្រឹមតែ​គិត​គួរ​រិះរក​គំនិត​ក្នុង​ការ​ច្នៃ​បង្កើត​ផលិតផល​បច្ចេកវិទ្យា​ថ្មីៗ​ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​នៃ​អ្នក​ប្រើប្រាស់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​យើង​បាន​គិត​គួរ​បង្កើត​ផលិតផល​ណា​ ដែល​បាន​ផ្សារ​ភ្ជាប់​មក​ជាមួយ​នៅ​លក្ខ​ណះ​ងាយស្រួល​បំផុត​ សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ផង​ដែរ​។​ 

​លោក​បាន​បន្ថែម​ថា​ បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​បាន​កើតឡើង​កំឡុង​ឆ្នាំ​ 2016​ ក៏​ដោយ​ក៏​ ក្រុមហ៊ុន​ Samsung​ Electronics​ នៅ​តែ​បន្ត​បោះ​ជំហាន​ទៅ​មុខជា​និច្ច​ ហើយ​យើង​នឹង​បន្ត​សម្លឹង​ឆ្ពោះទៅ​មុខជា​និច្ច​ជាមួយនឹង​ការ​បង្កើត​នូវ​អ្វី​ដែល​ថ្មីៗ​ កាន់តែ​មាន​ភាព​ឆ្លាត​វៃ​នៅ​ពេល​អនាគត​ ដើម្បី​ផ្តល់​ជូន​ដល់​អតិថិជន​របស់​យើង​។​ សម្រាប់​គ្រឿង​បរិក្ខា​ប្រើប្រាស់​ក្នុងផ្ទះ​ ក្រុមហ៊ុន​  Samsung​ Electronics​ បាន​ធ្វើការ​អភិវឌ្ឍន៍​ចេញ​នូវ​ទូរទស្សន៍​ស្តើង​ប្រភេទ​ស្មា​ត​ធី​វី​ស៊េរី​ថ្មី​បំផុត​ ដែល​បាន​បំពាក់​ដោយនៅ​បច្ចេកវិទ្យា​កញ្ចក់​អេ​ក្រង់​ប្រភេទ​ QLED​ ឬ​ហៅ​ថា​ QLED​ TVs​ ដែល​មាន​ស៊េរី​ដូច​ជា​ Q7,Q8​ និង​Q9​ ជាដើម​។​ 

​ក្រុមហ៊ុន​ Samsung​ Electronics​ បាន​បញ្ជាក់​ថា​ ក្រៅពី​បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ប្រភេទ​ QLED​ ហើយ​ទូរទស្សន៍​ស្មា​ត​ធី​វី​ស៊េរី​ថ្មី​ដ៏​អស្ចារ្យ​នេះ​ ក៏​បាន​ភ្ជាប់​បន្ថែម​នូវ​បច្ចេកវិទ្យា​ Quantum​ dot​ ដែល​បច្ចេកវិទ្យា​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​កញ្ចក់​អេ​ក្រង់​បង្ហាញ​ចេញ​នៅ​ផ្ទាំងទស្សនីយភាព​បាន​កាន់តែ​រស់​រវើក​ច្បាស់​ភ្លឺ​ថ្លា​ត្រជាក់​ភ្នែក​ជាមួយនឹង​ពណ៌​ដុត​ច្បាស់​បែប​ធម្មជាតិ​ពិតៗ​តែ​ម្តង​។​ ជាង​នេះ​ទៅ​ទៀត​ QLED​ TVs​ ជំនាន់​ថ្មី​នេះ​ មិន​ត្រឹមតែ​អាច​បង្ហាញ​ចេញ​នូវ​សាច់​ពណ៌​ និង​ពន្លឺ​នៃ​ផ្ទៃ​រូបភាព​វី​ដេ​អូ​បាន​ច្បាស់​ម៉ដ្ឋខៃ​ 100%​ នោះ​ទេ​ អេ​ក្រង់​របស់​វា​ ក៏​បាន​បន្ថែម​នូវ​កម្រិត​ពន្លឺ​ប្រភេទ​ HDR​ កម្រិត​ 1,500-2,000​ ដែល​ធ្វើ​ឲ្យ​គុណភាព​រូបភាព​បង្ហាញ​ចេញ​មក​កាន់តែ​មានគុណ​ភាព​អស្ចារ្យ​គ្មាន​គូ​ប្រៀប​។​ 

​នៅ​ក្នុង​ព្រឹត្តិការណ៍​ “The​ 2017​ Samsung​ Southeast​ Asia​ and​ Oceania​ Forum”​ ក្រៅ​តែ​ពី​បាន​បង្ហាញ​ចេញ​នូវ​ទូរទស្សន៍​ស្មា​ត​ធី​វី​ដ៏​អស្ចារ្យ​នេះ​ ហើយ​ Samsung​ Electronics​ ក៏​បាន​ធ្វើការ​អភិវឌ្ឍន៍​បន្ថែម​លើ​សេវាកម្ម​កាន់តែ​ឆ្លាត​វៃ​សម្រាប់​ប្រើ​ជាមួយ​ទៀត​ផង​ដូច​ជា​ Samsung​ Smart​ Remote​ ដែល​អាច​ទ្រទ្រង់​ក្នុង​ការ​ចុច​បញ្ជា​បាន​ជាមួយនឹង​ឧបករណ៍​អេ​ឡិច​ត្រូ​និករ​បស់​ Samsung​  ជា​ច្រើន​ទៀត​ក្រៅពី​ទូរទស្សន៍​ ហើយ​ជា​ពិសេស​វា​អាច​ធ្វើការ​បញ្ជា​ដោយ​ការ​ប្រើ​សំឡេង​ជំ​នូ​ស​ឲ្យ​ការ​ចុច​លើ​ប៊ូ​តុង​។​ Samsung​ Smart​ View​ App​ ដែល​ជា​សេវាកម្ម​មួយ​ដ៏​ពិសេស​បំផុត​ ដែល​អាច​ប្រើប្រាស់​បាន​ទាំង​នៅ​លើ​ឧបករណ៍​ Android​ និង​ iOS​ ដែល​វា​អនុ​ញ្ញ​តិ្ត​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំង​ពីរ​នេះ​ ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ក្នុង​ការ​ប្រើប្រាស់​ជាមួយ​ Smart​ Hub​ លក្ខ​ណះ​ឯកជន​បាន​យ៉ាង​ត្រឹមត្រូវ​នៅ​លើ​ទូរស័ព្ទ​របស់​ពួក​គេ​។​ 

​នៅ​ថ្ងៃ​ដដែល​នោះ​ Samsung​ Electronics​ ក៏​បាន​បង្ហាញ​ចេញ​នូវ​សមិទ្ធិ​ផល​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន​ទៀត​ដូច​ជា​ Family​ Hub​ 2.0​ refrigerator​ ដែល​ បាន​អភិវឌ្ឍន៍​ថ្មី​ចេញពី​ជំនាន់​ Family​ Hub​ 1.0​ ដែល​ក្រុមហ៊ុន​ បាន​ប្រកាស​ចេញ​កាលពី​ឆ្នាំទៅ​ផង​ដែរ​,​ នៅ​ក្នុង​នោះ​រួម​មាន​ដូច​ជា​ ប្រព័ន្ធ​បោកគក់​ថ្មី​ FlexWash​ Laundry​ System,​ បច្ចេកវិទ្យា​ម៉ាស៊ីនត្រជាក់​ World​ First​ Wind-Free​ wall​ mounted​ air​ conditioner​ និង​ VR7000​ POWERbot​ ដែល​ពួក​វា​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ Electronics​ បាន​ធ្វើ​បទ​បង្ហាញ​ម្តង​រួច​មក​ហើយ​ កាលពី​ថ្ងៃ​ព្រឹ​តិ្ត​ការណ៍​ពិ​ពណ៌​ផលិតផល​បច្ចេកវិទ្យា​ (CES​ 2017)​ សហរដ្ឋអាមេរិក​ ហើយ​បច្ចេកវិទ្យា​ទំនើបៗ​ ទាំង​អស់នេះ​ នឹង​មាន​បំពាក់​នៅ​លើ​ឧបករណ៍​របស់​ Samsung​ ដែល​ត្រៀម​បង្ហាញខ្លួន​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់ៗ​នា​ឆ្នាំ​ 2017​ នេះ​៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន